ឯកឧត្តម នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ អញ្ជើញជួបសំណេះសំណាលជាមួយបងប្អូនប្រជាពលរដ្ឋ និងចុះត្រួតពិនិត្យការដ្ឋានសាងសង់ផ្លូវកៅស៊ូពីរជាន់ប្រវែង ៩.៥០គីឡូម៉ែត្រ ស្ថិតនៅឃុំកំពង់ស្វាយ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ នាព្រឹកថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២៥។
ឯកឧត្តម ងួន រាសី ណែនាំឱ្យម្ចាស់អាជីវកម្មទទួលបញ្ចាំ និងទទួលប្រាតិភោគដោយអនុប្បទាន មិនត្រូវទទួលបញ្ចាំផលចោរកម្មនោះឡើយ
(រដ្ឋបាលខេត្តកំពង់ធំ)÷ នាព្រឹកថ្ងៃទី០៧ ខែ ឧសភា ឆ្នាំ២០២៥ ឯកឧត្តម ងួន រាសី អភិបាលរងខេត្តកំពង់ធំ បានដឹកនាំក្រុមការងារ ចុះត្រួតពិនិត្យ ទីតាំងអាជីវកម្មទទួលបញ្ចាំ និងទទួលប្រាតិភោគដោយអនុប្បទាន ក្នុងភូមិសាស្ត្រស្រុកតាំងគោក និងស្រុកបារាយណ៍ ខេត្តកំពង់ធំ.
នៅក្នុងប្រតិបត្តិការចុះត្រួតពិនិត្យនេះ ឯកឧត្តម ងួន រាសី និងក្រុមការងារក៏បានរកឃើញថា មានម្ចាស់អាជីវកម្មទទួលបញ្ចាំមួយចំនួននៅក្នុងស្រុកតាំងគោកនិងស្រុកបារាយណ៍ មិនបានបំពេញលក្ខខណ្ឌទៅតាមផ្លូវច្បាប់បានត្រឹមត្រូវនៅឡើយនោះទេ។ ហើយមានហាងបញ្ចាំខ្លះ មិនបានលើកផ្លាកសញ្ញាយីហោ និងមិនមានអាជ្ញាបណ្ណគ្រប់គ្រាន់ផងដែរ។
ឯកឧត្តម ងួន រាសី អភិបាលរងខេត្តកំពង់ធំ នៅក្នុងឱកាសនោះផងដែរ បានធ្វើការ ណែនាំ ទៅដល់ម្ចាស់អាជីវកម្មដែលកំពុងតែប្រកបមុខរបរ ទទួលបញ្ចាំ និងទទួលប្រាតិភោគដោយអនុប្បទាន មុននឹងទទួលបញ្ចាំវត្ថុអ្វីមួយពីអតិថិជន ក្នុងនាមជាម្ចាស់អាជីវកម្ម ត្រូវត្រួតពិនិត្យឱ្យបានច្បាស់លាស់ ដើម្បីប្រាកដថា វត្ថុដែលដាក់បញ្ចាំនោះ គឺមិនត្រូវបាន ជាប់ពាក់ព័ន្ធជាមួយនឹងចោរកម្មនោះឡើយ។
ម្យ៉ាងវិញទៀត ឯកឧត្តមក៏បានជំរុញឲ្យម្ចាស់អាជីវកម្មទទួលបញ្ចាំ ដែលមិនទាន់មាន អាជ្ញាបណ្ណត្រឹមត្រូវ រួសរាន់ ស្នើសុំអាជ្ញាបណ្ណ ប្រកបអាជីវកម្មរបស់ខ្លួន ឱ្យបានស្របទៅតាមផ្លូវច្បាប់ របស់ព្រះរាជាណាចក្រកម្ពុជា ។ ដើម្បីចៀសវាង ពេលដែលក្រុមការងារចុះមកត្រួតពិនិត្យជាលើកទី 2 ប្រសិនបើនៅតែមិនទាន់មានអាជ្ញាបណ្ណ និងលើកស្លាកយីហោឱ្យបានល្អត្រឹមត្រូវនោះទេ អាចនឹងទទួលរងផលប៉ះពាល់ជាការពិន័យទៅតាមផ្លូវច្បាប់ជាដើម។
គូបញ្ជាក់ផងដែរថា ហាងអាជីវកម្មទទួលបញ្ចាំ និងទទួលប្រាតិភោគដោយអនុប្បទាន នៅក្នុងស្រុកតាំងគោក មានចំនួន ៦ទីតាំង នឹងស្រុកបារាយណ៍ចំនួន ១៤ទីតាំង។
រដ្ឋបាលខេត្តកំពង់ធំ សូមស្វាគមន៍ដល់ក្រុមហ៊ុនកូរ៉េ HEUNGKUK INDUSTRY (HK) ដែលមានគោលបំណងមកបោះទុនវិនិយោគ បង្កើតការងារជូនបងប្អូនប្រជាពលរដ្ឋនៅខេត្តកំពង់ធំ!
« ពិធីចុះហត្ថលេខាលើលិខិតបញ្ជាក់សុច្ឆន្ទៈស្តីពីការជំរុញការវិនិយោគរវាងរដ្ឋបាលខេត្តកំពង់ធំ និងក្រុមហ៊ុន HEUNGKUK INDUSTRY នៃសាធារណរដ្ឋកូរ៉េ »
រដ្ឋធានីសេអ៊ូល, ថ្ងៃទី៧ ខែមីនា ឆ្នាំ២០២៥!
អភិបាលខេត្តកំពង់ធំ អំពាវនាវដល់ប្រជាពលរដ្ឋរួមគ្នាប្រែក្លាយកសិកម្មផ្សងព្រេង ក្លាយទៅជាកសិកម្មទំនើប អភិវឌ្ឍវិស័យកសិកម្មកម្ពុជានាពេលអនាគត
(រដ្ឋបាលខេត្តកំពង់ធំ): ឯកឧត្តម នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ អំពាវនាវដល់ប្រជាពលរដ្ឋរួមគ្នាប្រែក្លាយកសិកម្មផ្សងព្រេង ក្លាយទៅជាកសិកម្មទំនើប ជាមួយនឹងប្រព័ន្ធគ្រប់គ្រងច្បាស់លាស់ ថ្លៃដើមផលិតទាប ការគាំទ្រជាប្រចាំខាងផ្នែកបច្ចេ្ទកទេស និងការធានាទីផ្សារទុកជាមុនតាមរយៈកិច្ចសន្យាកសិកម្ម ជាពិសេសការទទួលបានទុនកម្ចីការប្រាក់ទាប សហគមន៍កសិកម្មទំនើបផ្តល់ភាពច្បាស់លាស់មួយនៅក្នុងខ្សែច្រវាក់ផលិតកម្ម ដែលនឹងចូលរួមដោយផ្ទាល់ដល់ការអភិវឌ្ឍវិស័យកសិកម្មកម្ពុជានាពេលអនាគត។
ប្រសាសន៍នេះត្រូវបានឯកឧត្តម នួន ផារ័ត្ន លើកឡើងនៅក្នុង ពិធីបិទកិច្ចប្រជុំបូកសរុបលទ្ធផលការងារកសិកម្ម រុក្ខាប្រមាញ់ និងនេសាទឆ្នាំ២០២៤ និងទិសដៅអនុវត្តឆ្នាំ ២០២៥ នៅសាលប្រជុំសាលាខេត្ត។
ឯកឧត្តម នួន ផារ័ត្ន បានបញ្ជាក់បន្ថែមទៀតថា រាជរដ្ឋាភិបាល អាណត្តិទី៧ បានដាក់ចេញកម្មវិធីគោលនយោបាយការអភិវឌ្ឍសហគមន៍កសិកម្មទំនើប ដែលជាចក្ខុវិស័យនៃការអនុវត្តផលិតកម្មកសិកម្មរួមគ្នា ក្នុងទ្រង់ទ្រាយធំនៅក្នុងវិស័យកសិកម្ម និងមានគោលបំណងប្រែក្លាយវិស័យកសិកម្មកម្ពុជា ពីលក្ខណៈគ្រួសារឱ្យទៅជាសហគ្រាសសេដ្ឋកិច្ចកសិកម្មដ៏រឹងមាំ មានសមាហរណកម្មខ្ពស់ មានសេដ្ឋកិច្ចមាត្រដ្ឋាន និងមានសមត្ថភាពប្រកួតប្រជែងទាំងបរិមាណ និងគុណភាព។ កម្មវិធីគោលនយោបាយនេះ ត្រូវបានរំពឹងទុកថានឹងជួយលើកកម្ពស់កម្រិតជីវភាពប្រជាកសិករ ក៏ដូចជានឹងបង្កើនប្រសិទ្ធភាពផលិតកម្មប្រកបដោយគុណភាព៕
នាថ្ងៃអង្គារ ១រោច ខែបុស្ស ឆ្នាំរោងឆស័ក ព.ស. ២៥៦៨ ត្រូវនឹងថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៥ វេលាម៉ោង ៩:០០ នាទីព្រឹក, ឯកឧត្ដម បណ្ឌិត យ៉េត វីណែល, អនុរដ្ឋលេខាធិការនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ (កសហវ.) និងជាអគ្គលេខាធិការរង នៃអគ្គលេខាធិការដ្ឋានគណៈកម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ (អ.គ.ហ.) តំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តី កសហវ. និង ឯកឧត្តម រស់ សីលវ៉ា, រដ្ឋលេខាធិការ កសហវ. និងជាអគ្គលេខាធិការ នៃ អ.គ.ហ., អមដោយមន្ត្រីជំនាញជាន់ខ្ពស់ និងមន្រ្តីជំនាញ នៃ អ.គ.ហ. បានដឹកនាំកិច្ចប្រជុំពិគ្រោះយោបល់ដើម្បីប្រមូលធាតុចូលលើសេចក្តីព្រាងរបាយការណ៍តាមដាន និងវាយតម្លៃប្រចាំឆ្នាំ២០២៤នៃការអនុវត្តកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដំណាក់កាលទី៤ “គណនេយ្យភាពសមិទ្ធកម្ម” ។ កិច្ចប្រជុំនេះ មានការចូលរួមពីសំណាក់ អង្គភាពក្រោមឱវាទ កសហវ. មន្ទីរ សហវ. រាជធានីខេត្ត ក្រសួង ស្ថាប័ន និងរដ្ឋបាលរាជធានី ខេត្ត។ ក្នុងកិច្ចប្រជុំនេះ ឯកឧត្ដមបណ្ឌិតអនុរដ្ឋលេខាធិការ ក៏បានបូកសរុប និងដាក់ចេញនូវយន្តការ និងជំហានបន្ទាប់ សំដៅដោះស្រាយបញ្ហាប្រឈម ដែលបានលើកឡើងដោយអង្គប្រជុំ ផងដែរ។
នៅរសៀលថ្ងៃចន្ទ ១៥កើត ខែបុស្ស ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៥, អគ្គលេខាធិការដ្ឋានគណៈកម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ (អ.គ.ហ.) ដឹកនាំដោយឯកឧត្ដម យ៉េត វីណែល អនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ (កសហវ.) និងជាអគ្គលេខាធិការរង អ.គ.ហ. តំណាង ឯកឧត្តម រស់ សីលវ៉ា រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាអគ្គលេខាធិការ អ.គ.ហ. អមដោយមន្ត្រីជំនាញជាន់ខ្ពស់ និងមន្ត្រីជំនាញនៃ អ.គ.ហ. បានរៀបចំកិច្ចប្រជុំ ស្ដីពីក្របខ័ណ្ឌសមិទ្ធកម្មឆ្នាំ២០២៥ និងពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងសមិទ្ធកម្មឆ្នាំ២០២៥ របស់មន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុរាជធានី ខេត្ត ក្រោមកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ។ កិច្ចប្រជុំក៏ដូចជាពីធីចុះហត្ថលេខានេះ មានការចូលរួមពីលោក លោកស្រី ប្រធាន អនុប្រធាន និងមន្ត្រីបច្ចេកទេស នៃមន្ទីរ សហវ. រាជធានី-ខេត្ត ទាំង ២៥។ ក្នុងនោះ អង្គប្រជុំក៏បានពិនិត្យវឌ្ឍនភាព និងបញ្ហាប្រឈមនៃការអនុវត្តកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈកន្លងមក និងសកម្មភាពគន្លឹះដែលត្រូវបន្តអនុវត្តក្នុងឆ្នាំ២០២៥ ដោយបន្តផ្ដោតលើអាទិភាពចំនួន ៤ គឺ (១)ការគ្រប់គ្រងចំណូលមិនមែនសារពើពន្ធនៅថ្នាក់ក្រោមជាតិ, (២)ការធ្វើប័ណ្ណកម្មសិទ្ធិដីរដ្ឋ, (៣)ការរៀបចំបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋ, និង(៤)ការលើកកម្ពស់តម្លាភាពថវិកា និងការអភិវឌ្ឍនសេដ្ឋកិច្ចមូលដ្ឋាន។
នាថ្ងៃសុក្រ ១០កើត ខែ មិគសិរ ឆ្នាំ រោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី ១៣ ខែ ធ្នូ ឆ្នាំ ២០២៤ លោក លី ពេជ្រវីរៈ ប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តកំពង់ធំ អមដោយមន្ត្រីជំនាញចំនួន ០១ បានចូលរួមកិច្ចប្រជុំផ្សព្វផ្សាយកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ក្រោមអធិបតីភាពដ៍ខ្ពង់ខ្ពស់ ឯកឧត្តម រដ្ឋលេខាធិការ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដើម្បីត្រៀមបញ្ជូលរដ្ឋបាលខេត្តចំនួន ១២ខេត្ត អនុវត្តកម្មវីធីកែទម្រង់ហិរញ្ញវត្ថុសាធារណៈ នៅឆ្នាំ ២០២៦ខាងមុខ ដោយមានការអញ្ចើញចូលរួមពី រដ្ឋបាលរាជធានី-ខេត្ត និងមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុរាជធានី-ខេត្តទាំង ២៥។
នាព្រឹកថ្ងៃចន្ទ ២កើត ខែមិគសិរ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២៤, , លោក លី ពេជ្រវីរៈ ប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តកំពង់ធំ អមដោយមន្ត្រីជំនាញចំនួន ០១រូប ចូលរួមកិច្ចប្រជុំកម្រិតថ្នាក់ដឹកនាំពិនិត្យ និងពិភាក្សាលើសេចក្តីព្រាងផែនការថវិកាឆ្នាំ ២០២៥ ក្រោមកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ នៅសណ្ឋាគារ SUN & MOON Riverside ក្រោមអធិបតីភាព ឯកឧត្ដម យ៉េត វីណែល អនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ (កសហវ.) និងជាអគ្គលេខាធិការរង នៃអគ្គលេខាធិការដ្ឋានគណៈកម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ (អ.គ.ហ.), តំណាង ឯកឧត្តម រស់ សីលវ៉ា រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាអគ្គលេខាធិការ អ.គ.ហ. អមដោយ ឯកឧត្ដម អ៊ុ យុទ្ធី នាយករដ្ឋបាល ហិរញ្ញវត្ថុ និងត្រួតពិនិត្យនិងវាយតម្លៃគម្រោង, មន្ត្រីជំនាញជាន់ខ្ពស់ និងមន្ត្រីជំនាញ នៃ អ.គ.ហ. ព្រមទាំងមានការអញ្ជើញចូលរួមពីតំណាងអង្គភាពក្រោមឱវាទក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុរាជធានី-ខេត្ត ។
នៅថ្ងៃ ព្រហស្បត៌ ៤កើត ខែ ស្រាពណ៍ ឆ្នាំ រោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី ០៨ ខែ សីហា ឆ្នាំ ២០២៤ តំណាងនាយកដ្ឋានស្ថិតិនិងវិភាគសេដ្ឋកិច្ច បានចុះសង្កេត តាមដាន និងវិភាគស្ថានភាពសេដ្ឋកិច្ច តាមវិស័យនៅថ្នាក់មូលដ្ឋាន ដោយមានការសម្របសម្រួលពីមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដើម្បីអញ្ចើញអង្គភាពពាក់ព័ន្ឋ រួមមាន៖ មន្ទីរកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទ, មន្ទីររៀបចំនដែនដី នគរូបនីយកម្ម និងសំណង់, មន្ទីរឧស្សាហកម្ម វិទ្យាសាស្ត្រ និងនវានុវត្តន៍, និងមន្ទីរទេសចរណ៍ ដើម្បីប្រមូលទិន្នន័យវាយតម្លៃសកម្មភាពសេដ្ឋកិច្ច នៅមូលដ្ឋាន និងប្រមូលធាតុចូល ដើម្បីពិនិត្យលទ្ឋភាពរៀបចំកម្រងទិន្នន័យសូចនាករសេដ្ឋកិច្ច និងហិរញ្ញវត្ថុសំខាន់ៗ ក្នុងខេត្តកំពង់ធំ។
នៅថ្ងៃច័ន្ទ ១កើត ខែ ស្រាពណ៍ ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី ០៥ ខែ សីហា ឆ្នាំ ២០២៤ ថ្នាក់ដឹកនាំ និងមន្ត្រីរាជការ នៃមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តកំពង់ធំ បានរៀបចំទូងស្គរ ដើម្បីអបអរសាទរ ពិធីបើកការដ្ឋាន ប្រវត្តិសាស្ត្រ ព្រែកជីកហ្វូណនតេជោ
ការដ្ឋាន ព្រែកជីកហ្វូណន-តេជោ គឺជាការគាស់រំលើងឡើងវិញនូវព្រែកជីកដែលកម្ពុជា មានក្នុងសម័យហ្វូណន ឬ សម័យនគរភ្នំ ជានគរដំបូងរបស់ខ្មែរ និងជាពេលវេលាដែលខ្មែរមានការរីកចម្រើន និងរុងរឿងបំផុត។ ជាភ័ព្វសំណាងសម្រាប់ជាតិកម្ពុជាក្រោមមាគ៌ាដ៏អស្ចារ្យ និងមគ្គទេសក៍ដ៏ឆ្នើមនៃការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ធ្វើឱ្យកម្ពុជាស្គាល់ការរួបរួម និងសុខសន្តិភាពជាថ្មី បានផ្តល់ឱកាសឱ្យកម្ពុជាមានឱកាសគាស់រំលើង ឡើងវិញ នូវបណ្តាញផ្លូវទឹកដ៏សំខាន់របស់អាណាចក្រខ្មែរឡើងក្រោយកប់បាត់ជិត២ពាន់ឆ្នាំ។
គម្រោង ព្រែកជីកហ្វូណន-តេជោ គឺបានផ្ដួចផ្ដើមឡើងដោយសម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងជាប្រធានព្រឹទ្ធសភា ហើយកំពុងបន្តជំរុញការអនុវត្តដោយសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា។ ពិធីបើកការដ្ឋានព្រែកជីកដែលមានគុណប្រយោជន៍មហាសាលសម្រាប់ជាតិខ្មែរ ត្រូវបានរៀបចំឡើងនៅចំណុច ចាប់ផ្តើមនៃព្រែកជីកពីដងទន្លេមេគង្គ ស្ថិតក្នុងភូមិព្រែកតាកែវ ឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល។
ព្រែកជីកហ្វូណន-តេជោ នឹងផ្តល់អត្ថប្រយោជន៍ដ៏មហាសាលដល់ប្រទេសកម្ពុជា ជាពិសេសវិស័យដឹកជញ្ជូន ដូចជា កាត់បន្ថយតម្លៃដឹកជញ្ជូន កាត់បន្ថយពេលវេលា និងចម្ងាយ ការខូចខាតផ្លូវថ្នល់ ការកកស្ទះចរាចរណ៍ គ្រោះថ្នាក់ចរាចរណ៍ ក៏ដូចជាកាត់បន្ថយនីតិវិធីសម្រាប់នាវា និងបែបបទក្នុងការឆ្លងកាត់ទំនិញពីកម្ពុជាទៅសមុទ្រ ការបង្កើតតំបន់ពាណិជ្ជកម្ម តំបន់សេដ្ឋកិច្ចពិសេស ការអភិវឌ្ឍផែរណបថ្មីៗជាច្រើន ការពង្រីកតំបន់អភិវឌ្ឍន៍កសិកម្ម ធារាសាស្ត្រ វារីវប្បកម្ម ទេសចរណ៍ ជួយរំដោះទឹកជំនន់ក្នុងរដូវវស្សា ជួយបង្កើនផលត្រីទឹកសាបនៅតាមព្រែក អចលនទ្រព្យ និងការវិនិយោគផ្សេងៗ។ និយាយជារួម គម្រោងព្រែកជីកហ្វូណនតេជោនេះ គឺជាគម្រោងបម្រើផលប្រយោជន៍ជាតិដ៏ធំធេង ជាពិសេសផ្នែកសេដ្ឋកិច្ច-សង្គមនៅកម្ពុជា៕
នៅថ្ងៃអាទិត្យ ទី ២៨ ខែ កក្តដា ឆ្នាំ ២០២៤ ឯកឧត្តម នួន ផារ័ត្ន អភិបាល នៃគណៈអភិបាលខេត្តកំពង់ធំ បាននាំឯកឧត្តមអភិបាលខេត្តឃ្យុងសាងប៊ុកដូ និងក្រុមគ្រូពេទ្យស្ម័គ្រចិត្តកូរ៉េ អញ្ជើញទស្សនាតំបន់ប្រាសាទសំបូរព្រៃគុក ដែលជាសម្បត្តិបេតិកភណ្ឌពិភពលោក និងជាគោលដៅទេសចរណ៍ដ៏សំខាន់មួយរបស់ខេត្តកំពង់ធំ។
នាថ្ងៃចន្ទ ១១រោច ខែស្រាពណ៍ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៣, ឯកឧត្ដម យ៉េត វីណែល អនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ (កសហវ.) និងជាអគ្គលេខាធិការរង នៃអគ្គលេខាធិការដ្ឋានគណៈកម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ (អ.គ.ហ.) តំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្ដមអគ្គបណ្ឌិតសភាចារ្យឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និង ឯកឧត្តម រស់ សីលវ៉ា រដ្ឋលេខាធិការ នៃ កសហវ. និងជាអគ្គលេខាធិការ នៃ អ.គ.ហ. បានចូលរួមជាអធិបតីក្នុងកម្មវិធីបើកសិក្ខាសាលាបញ្ជ្រាបការយល់ដឹង អំពីគោលនយោបាយគ្រប់គ្រងសំរាម សំណល់រឹងទីប្រជុំជន និង វគ្គបណ្ដុះបណ្ដាលស្ដីពីនីតិវិធីហិរញ្ញវត្ថុសម្រាប់អនុវត្តកញ្ចប់ថវិកាសេវាអនាម័យបរិស្ថានជូនដល់រដ្ឋបាលក្រុង ស្រុក ។កម្មវិធីនេះក៏មានកាអញ្ជើញចូលរួម ថ្លែងមតិចាប់អារម្មណ៍ពី ឯកឧត្ដម ហេង ណារ៉េត អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន និងជាអគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋានគណៈកម្មាធិការគ្រប់គ្រងសំរាម សំណល់រឹងទីប្រជុំជន។
សិក្ខាសាលានេះប្រព្រឹត្តទៅរយៈពេល២ថ្ងៃ ដោយថ្ងៃទី១ ត្រូវបានរៀបចំឡើងក្នុងគោលបំណងបញ្ជ្រាបការយល់ដឹងអំពីការគ្រប់គ្រងសំរាមសំណល់រឹង ផ្ដោតលើគោលនយោបាយ, លិខិតបទដ្ឋានគតិយុត្ត, តួនាទីភារកិច្ច, គោលការណ៍កំណត់កម្រៃសេវានានា និងការគ្រប់គ្រងមូលនិធិបរិស្ថាននិងសង្គម ព្រមទាំងការចែករំលែកបទពិសោធន៍ស្តីពីការគ្រប់គ្រងសំរាម សំណល់រឹងទីប្រជុំជន របស់រដ្ឋបាលចំនួន ៤ គឺ រដ្ឋបាលរាជធានីភ្នំពេញ, រដ្ឋបាលក្រុងព្រះសីហនុ, រដ្ឋបាលក្រុងបាត់ដំបង, និង រដ្ឋបាលក្រុងកំពង់ចាម ។
សិក្ខាសាលានេះមានការចូលរួមពី ឯកឧត្ដម លោកជំទាវ និងមន្ត្រីជំនាញ ដែលជាតំណាងនៃគណៈអភិបាលរាជធានី ខេត្ត ក្រសួងបរិស្ថាន ក្រសួងមហាផ្ទៃ អគ្គនាយកដ្ឋានហិរញ្ញវត្ថុរដ្ឋបាលថ្នាក់ក្រោមជាតិ អគ្គនាយកដ្ឋានលទ្ធកម្មសាធារណៈ អគ្គនាយកដ្ឋានរតនាគារជាតិ និង អគ្គនាយកដ្ឋានទ្រព្យសម្បត្តិរដ្ឋនិងចំណូលមិនមែនសារពើពន្ធ ព្រមទាំងលោក លោកស្រី តំណាងមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ រតនាគារ និងមន្ទីរបរិស្ថាន រាជធានី ខេត្ត និងរដ្ឋបាលក្រុង ស្រុកទូទាំង ២៥ រាជធានី ខេត្ត សរុបចំនួនប្រមាណ ៦០៥ នាក់។
(រដ្ឋបាលខេត្តកំពង់ធំ)៖ ឯកឧត្តម ងួន រតនៈ អភិបាលខេត្តកំពង់ធំ អនុញ្ញាតិទទួលជួបសម្តែងការគួរសមជាមួយក្រុមហ៊ុនកូរ៉េ ដែលបានចាប់អារម្មណ៍ និងស្វែងយល់ក្នុងការផ្តួចផ្តើមវិនិយោគលើវិស័យទេសចរណ៍ក្នុងខេត្តកំពង់ធំ ដើម្បីកែលម្អក្រុងស្ទឹងសែន ទៅជាទីក្រុងនៃធម្មជាតិ និងវប្បធម៌ខេត្តកំពង់ធំ ជាទីក្រុងនៃសុភមង្គល ចំណុចកណ្ដាលនៃការផ្លាស់ប្ដូរ Green Smart កំពង់ធំ នាព្រឹកថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៣ នៅសាលាប្រជុំសាលាខេត្តកំពង់ធំ។
នៅក្នុងពិធីជំនួបសម្តែងការគួរសម ឯកឧត្តម ងួន រតនៈ បានទទួលស្វាគមន៍ប្រតិភូក្រុមហ៊ុននៃសាធារណរដ្ឋកូរ៉េ មកកាន់ទឹកដីនៃខេត្តកំពង់ធំនាពេលនេះ ។ ឯកឧត្តម អភិបាលខេត្តកំពង់ធំ បន្ថែមទៀតថា ខេត្តកំពង់ធំ ជាខេត្តមួយស្ថិតនៅចំកណ្តាលនៃព្រះរាជាណាចក្រកម្ពុជា ហើយក៏ជាខេត្តមួយដែលពឹងផ្អែកស្ទើរទាំងស្រុងលើវិស័យកសិកម្ម ជាពិសេសដំណាំស្រូវ និងដំណាំឧស្សាហកម្ម ដោយឡែក វិស័យផ្សេងៗ គឺជាវិស័យរួមផ្សំ ក្នុងនោះវិស័យឧស្សាហកម្ម សេវាកម្មភ្ញៀវទេសចរណ៍ ដែលជាសក្តានុពលមួយនៅមិនទាន់មានការកែច្នៃបានល្អនោះទេ ទាមទារឲ្យមានការពង្រឹងអភិវឌ្ឍន៍លើវិស័យនេះ ដើម្បីចូលរួមចំណែកក្នុងការអភិវឌ្ឍន៍ខេត្តកំពង់ធំ បានរីកចម្រើន។
លើសពីនេះទៀត ឯកឧត្តម ងួន រតនៈ បន្ថែមទៀតថា ខេត្តកំពង់ធំ ទទួលបានគម្រោងពីរាជរដ្ឋាភិបាល ក្នុងការតភ្ជាប់ផ្លូវជាតិសំខាន់ៗមកខេត្តកំពង់ធំ រួមមាន ១. គម្រោងសាងសង់ផ្លូវ៥០C ពីស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង មកក្រុងស្ទឹងសែន ខេត្តកំពង់ធំ ២. គម្រោងតភ្ជាប់ផ្លូវជាតិលេខ៦០B ពីខេត្តក្រចេះ មកកាន់ស្រុកសន្ទុក ខេត្តកំពង់ធំ ៣. គម្រោងផ្លូវល្បឿនលឿន ភ្នំពេញ-សៀមរាប ឆ្លងកាត់ខេត្តកំពង់ធំ និង៤. គម្រោងសិក្សាផ្លូវដែកពីប៉ោយប៉ែត កំពង់ឆ្នាំង-កំពង់ធំ-សៀមរាប មកកាន់រាជធានីភ្នំពេញ ដែលជាកត្តាអំណោយផល ដល់វិស័យពាណិជ្ជកម្ម នាំចេញ នាំចូល និងជាទីតាំងល្អអំណោយផល ដល់ការធ្វើជារមណីដ្ឋាននានា ព្រមទាំងផ្តល់ឱកាសដល់បងប្អូនប្រជាពលរដ្ឋគ្រប់ស្រទាប់វណ្ណៈក្នុងការប្រកមុខរបរ និងពង្រីកអាជីវកម្មរបស់ខ្លួនល្អប្រសើរជាងមុន លើកស្ទួយជីវភាពគ្រួសារបានធូរធារ។
កាលពីព្រឹកថ្ងៃទី ១៥ ខែសីហា ឆ្នាំ២០២៣ នៅសាលប្រជុំមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លោក សុខ សុផល ប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ខេត្តកំពង់ធំ បានដឹកនាំមន្រ្តីជំនាញចូលរួមប្រជុំគណៈកម្មការកែរទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ តាមរយៈប្រព័ន្ធវីដេអូដែលការប្រជុំនេះបានចូលរួមដឹកនាំដោយផ្ទាល់របស់ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានគណៈកម្មាធិការដឹកនាំការងារកែរទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដើម្បីពិនិត្យ និងពិភាក្សាលើរបាយការណ៍វឌ្ឍនភាព ប្រចាំត្រីមាសទី១ និងត្រីមាសទី២ ឆ្នាំ២០២៣ នៃការអនុវត្តកម្មវិធីការកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដំណាក់កាលទី៤ ។
(រដ្ឋបាលខេត្តកំពង់ធំ)៖ ឯកឧត្តម ងួន រតនៈ អភិបាលខេត្តកំពង់ធំ អនុញ្ញាតិទទួលជួបជាមួយក្រុមហ៊ុនវិនិយោគចិន ដឹកនាំដោយឯកឧត្តម ដួង តារា ជំនួយការផ្ទាល់របស់សម្តេចតេជោ និងជារដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រី ដើម្បីពិភាក្សាការងារវិនិយោគលើវិស័យកសិកម្មនៅខេត្តកំពង់ធំ លើដំណាំដំឡូងមី ពោត បង្កាត់ពូជស្មៅចំណីសត្វ ល។ល ដែលត្រូវការផ្ទៃដីកសិកម្មជាច្រើនហិចតា ក្នុងខេត្តកំពង់ធំ នាព្រឹកថ្ងៃទី៩ ខែសីហា ឆ្នាំ២០២៣។
ក្នុងជំនួបពិភាក្សានោះដែរ ឯកឧត្តម ងួន រតនៈ ថ្លែងថា ជំនួបពិភាក្សាការងារថ្ងៃនេះ ជាលើកទី ០២ហើយ ដែលក្រុមហ៊ុនវិនិយោគចិន បានបញ្ចប់ដំណើរការនៃការសិក្សាស្រាវជ្រាវអំពីផែនការវិនិយោគនៅក្នុងខេត្តកំពង់ធំ សម្រេចចិត្តមកជួបពិភាក្សាការងារវិនិយោគជាថ្មីម្ដងទៀត ជាមួយរដ្ឋបាលខេត្តកំពង់ធំ។ ហើយដំណឹងដ៏រីករាយនេះ អាជ្ញាធរខេត្ត ក៏ដូចជាមន្ទីរជំនាញ រួមទាំងប្រជាពលរដ្ឋក្នុងខេត្តកំពង់ធំ អបអរសាទរ និងគាំទ្រចំពោះការមកសិក្សាវិនិយោគលើវិស័យកសិកម្ម នាឱកាសនេះ។
ឯកឧត្តម អភិបាលខេត្តកំពង់ធំ បន្តទៀតថា ខេត្តកំពង់ធំ ជាខេត្តមួយដែលមានផ្ទៃដីរាបស្មើ និងមានប្រភពទឹកគ្រប់គ្រាន់សម្រាប់ស្រោចស្របដំណាំកសិកម្ម ព្រមទាំងជាខេត្តដែលតែងតែពឹងផ្អែកលើវិស័យកសិកម្ម ច្រើនជាងវិស័យផ្សេងៗ ដែលជាកត្តាអំណោយផលដល់ក្រុមហ៊ុនវិនិយោគចិន ។
ឯកឧត្តម ងួន រតនៈ មានសង្ឃឹមជឿជាក់ថា ជំនួបពិភាក្សាគ្នាថ្ងៃនេះ នឹងចេញផ្លែផ្កា ទទួលបានជោគជ័យនៅពេលខាងមុខដ៏ខ្លីនេះ ជាពិសេស បានផ្ដល់ការងារជាច្រើនដល់ប្រជាពលរដ្ឋនៅក្នុងខេត្តកំពង់ធំ ទទួលបានប្រាក់ចំណូលសមរម្យ កាត់បន្ថយការចំណាកស្រុក និងជួយជំរុញចំណូលសេដ្ឋកិច្ចនៅក្នុងខេត្តកំពង់ធំឲ្យកាន់តែប្រសើរឡើង ហើយក្នុងនាមអាជ្ញាធរខេត្ត រងចាំសហការរាល់កិច្ចការជាមួយក្រុមហ៊ុនជានិច្ច។
តំណាងក្រុមហ៊ុនវិនិយោគចិន ថ្លែងថា ក្រុមហ៊ុនវិនិយោគលើវិស័យកសិកម្មរបស់ចិន ទទួលស្គាល់ និងវាយតម្លៃខ្ពស់ពីរាជរដ្ឋាភិបាលចិន ជាប្រភេទក្រុមហ៊ុនមានសមត្ថភាពខ្ពស់ក្នុងការផលិត។ តំណាងក្រុមហ៊ុនវិនិយោគចិន បន្តទៀតថា តាមការស្រាវជ្រាវបានឲ្យដឹងថា ខេត្តកំពង់ធំគឺជាខេត្តមួយសំបូរទៅដោយធនធានកសិកម្ម។ ក្នុងនោះ គ្រាប់ស្វាយចន្ទីនៅប្រទេសកម្ពុជា មានរស់ជាតិឆ្ងាញ់ជាងគេទូទាំងពិភពលោក និងមានគុណភាពខ្ពស់ថែមទៀតផង ហើយក្រុមវិនិយោគចិន សន្យានឹងខិតខំប្រឹងប្រែងពង្រីកទីផ្សារគ្រាប់ស្វាយចន្ទីរបស់កម្ពុជាឲ្យបានទូលំទូលាយ ជាពិសេសលើទីផ្សារអឺរ៉ុប និងអារ៉ាប់ ដើម្បីឲ្យប្រជាជនតាមបណ្ដាប្រទេសជាច្រើន មានឱកាសបានទទួលទានស្វាយចន្ទីរបស់ប្រទេសកម្ពុជា។
ឯកឧត្តម ងួន រតន: អភិបាលនៃគណៈអភិបាលខេត្តកំពង់ធំ បានអញ្ជើញចូលរួមពិធីសម្ពោធដាក់ឲ្យដំណើរការរោងចក្រកែច្នៃជ័រកៅស៊ូ ជីប៉ា កំពង់ធំ នៅឃុំដងកាំបិត ស្រុកសណ្ដាន់ ខេត្តកំពង់ធំ នាព្រឹកថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៣ ។ ឯកឧត្តម ងួន រតនៈ អភិបាលខេត្តកំពង់ធំ លោកលីថាញ់ហុងជា សមាជិកក្រុមប្រឹក្សាភិបាលនិងជាប្រធានសមាគមកៅស៊ូវៀតណាម លោក ទ្រង់មិញត្រុង អគ្គនាយករងសម្ព័ន្ធនិងជាអនុប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍ដឹកនាំ សាជីវកម្មឧស្សាហកម្មកៅស៊ូវៀតណាមនៅកម្ពុជាអមដំណើរជាមួយថ្នាក់ដឹកនាំរបស់សម្ព័ន្ធឧស្សាហកម្មកៅស៊ូវៀតណាមមានដូចជាលោកលោកស្រីប្រធានអនុប្រធានការិយាល័យសម្ព័ន្ធឧស្សាហកម្មកៅស៊ូវៀតណាមបានអញ្ជើញកាត់ខ្សែបូនិងសម្ពោធដាក់ឲ្យដំណើរការជាផ្លូវការរោងចក្រកែឆ្នៃកៅស៊ូជីប៉ាខេត្តកំពង់ធំស្ថិតនៅឃុំដងកាំបិត ស្រុកសណ្ដាន់ ខេត្តកំពង់ធំ ។ ពិធីសំណេះសំណាលជាមួយកម្មករកម្មការិនីនៅក្រុមហ៊ុនស៊ីអ.ស៊ីខេ អភិវឌ្ឍន៍កៅស៊ូរោងចក្រកែច្នៃជ័រកៅស៊ូជីប៉ាកំពង់ធំឯកឧត្ដម ងួន រតនៈ អភិបាលខេត្តកំពង់ធំ បានថ្លែងថារហូតមកដល់ពេលនេះរោងចក្រកែច្នៃជ័រកៅស៊ូជីប៉ា កំពង់ធំបានបញ្ចប់ជាស្ថាពរតាមការកំណត់ដែលបានគ្រោងទុកនិងបានដាក់បញ្ចូលខ្សែបញ្ជូនសង្វាក់ផលិតកម្មដែលមានសមត្ថភាពផលិតពីរតោនក្នុងមួយម៉ោងឲ្យដំណើរការនេះជារោងចក្រកែច្នៃមួយប្រកបដោយបច្ចេកវិទ្យាទំនើបជាការកត់សម្គាល់នូវដំណើរការនៃកិច្ចខិតខំប្រឹងប្រែងរួមគ្នារបស់បុគ្គលិកក្រុមហ៊ុន អ្នកម៉ៅការសំណង់អ្នកផ្គត់ផ្គង់ឧបករណ៍សម្ភារៈនិងក្រុមហ៊ុនជាមួយដៃគូមួយចំនួនទៀតបានចូលរួមចំណែកក្នុងការបញ្ចប់ការសាងសង់រោងចក្រជាស្ថាពរ ឯកឧត្តមបានបន្តទៀតថាដើម្បីបំពេញតម្រូវការចាំបាច់សម្រាប់ការកែច្នៃផលិតផលកៅស៊ូ និងលើកកម្ពស់តម្លៃទំនិញបង្កើនការប្រកួតប្រជែងនឹងនាំមកនូវប្រសិទ្ធភាពក្នុងផលិតកម្ម និងអាជីវកម្មសម្ព័ន្ធឧស្សាហកម្មកៅស៊ូវៀតណាមបានយល់ព្រមអនុញ្ញាតឲ្យវិនិយោគលើគម្រោងសាងរោងចក្រកែច្នៃជ័រកៅស៊ូជីប៉ាកំពង់ធំ របស់ក្រុមហ៊ុនស៊ីអ.ស៊ីខេ អភិវឌ្ឍន៍កៅស៊ូ ឯកឧត្តម ងួន រតនៈ អភិបាលខេត្តកំពង់ធំបានកោតសរសើរដល់ក្រុមហ៊ុនដែលបានជួយសាងសង់ហេដ្ឋារចនាសម្ព័ន្ធដែលជួយសម្រួលដល់ជីវភាពប្រជាពលរដ្ឋកាន់តែមានភាពល្អប្រសើរការដាក់ឲ្យដំណើរការរោងចក្រកែច្នៃកៅស៊ូជីប៉ាកំពង់ធំនាពេលនេះពិតណាស់នឹងក្លាយជាផ្នែកមួយបន្ថែមទៀតក្នុងការជំរុញសេដ្ឋកិច្ចជាពិ សេសជីវភាពបងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន ស្រុកសណ្តាន់ផ្ទាល់ឲ្យកាន់តែរីកចម្រើន ជាមួយគ្នានេះដែរ ឯកឧត្តមក៏បានថ្លែងអំណរគុណដល់ក្រុមហ៊ុនវិនិយោគកៅស៊ូវៀតណាមទាំងអស់និងសូមគាំទ្រនិងស្វាគមន៍វិនិយោគិនវៀតណាមបន្តអនុវត្តផែនការវិនិយោគក្នុងខេត្តកំពង់ធំឲ្យបានកាន់តែច្រើនថែមទៀត។
កាលពីសៀលថ្ងៃទី ២៤ ខែកក្កដា ឆ្នាំ២០២៣ នៅសាលប្រជុំសាលាខេត្តកំពង់ធំ ឯកឧត្តម ងួន រតនៈ អភិបាលនៃគណៈអភិបាលខេត្តកំពង់ធំ បានដឹកនាំកិច្ចប្រជុំមួយដើម្បីពិភាក្សាផែនការប្រចាំឆ្នាំ លើការប្រមូលពន្ធសម្រាប់ឆ្នាំ២០២៤ ទូទាំងខេត្តកំពង់ធំ នៅក្នុងអង្គប្រជុំនោះដែរក៏មានកាចូលរួមពីមន្រ្តីពាក់ព័ន្ធក្នុងជួរដ្ឋបាលខេត្ត ព្រមទាំងអង្គភាពពាក់ព័ន្ធមួយចំនួនទៀតដូចជាមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុ សាខាពន្ធដា សាខាគយ និងអង្គភាពមួយចំនួនផ្សេងទៀត ។ នាឱកាសនោះដែរ ឯកឧត្តមអភិបាលខេត្តបានជំរុញឲ្យអង្គភាពពាក់ព័ន្ធខិតខំបន្តធ្វើយ៉ាងណាធ្វើការប្រមូលពន្ធ ក៏ដូចជាគៀងគរចំណូល ក្នុងខេត្តកំពង់ធំឲ្យមានប្រសិទ្ធភាពក្នុងកម្រិតមួយដែលរដ្ឋបានកំណត់ដោយច្បាប់ ។
(រដ្ឋបាលខេត្តកំពង់ធំ)៖ ឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានថ្លែងថា ដើម្បីឱ្យវិស័យកសិកម្មនៅខេត្តកំពង់ធំ មានសន្ទុះកាន់តែខ្លាំងឡើង ប្រជាកសិករ និងសហគមន៍ទាំងអស់ ត្រូវតែជ្រើសរើសពូជណាដែលសុទ្ធល្អ យកមកដាំដុះងាយស្រួលរកទីផ្សារ និងបានតម្លៃខ្ពស់ ក្នុងនោះរោងម៉ាស៊ីនកិនស្រូវក៏សម្រេចទិញយកមកផលិតជាអង្ករក្នុងការនាំចេញទៅក្រៅប្រទេស។
ពិធីចុះកិច្ចសន្យាផលិតកម្មកសិកម្ម ស្តីពីការផលិត និងការផ្គត់ផ្គង់ស្រូវ មានការអញ្ជើញចូលរួមពី ឯកឧត្ដមបណ្ឌិត យ៉ង សាំងកុមារ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជារដ្ឋលេខាធិការក្រសួង កសិកម្ម រុក្ខាប្រមាញ់ នេសាទ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម ឯកឧត្តម ងួន រតនៈ អភិបាលខេត្តកំពង់ធំ ឯកឧត្តម លោកជំទាវ និងបងប្អូនសហគមន៍ចំនួន៤៦ បានអញ្ជើញចូលរួមក្នុងកម្មវិធីពិធីចុះកិច្ចសន្យាផលិតកម្មកសិកម្ម ស្តីពីការផលិតនិងផ្គត់ផ្គង់ស្រូវរវាងរោងម៉ាស៊ីនកិនស្រូវ និងសហគមន៍ចំនួន៤៦ នៅក្នុងខេត្តកំពង់ធំ នៅព្រឹកថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៣។
ឯកឧត្តម ងួន រតនៈ អភិបាលខេត្តកំពង់ធំ បានមានប្រសាសន៍ថា សម្រាប់ខេត្តកំពង់ធំមានផ្ទៃដីដាំដុះស្រូវសរុបចំនួន២៥៣.៣០០ហិចតា ទទួលបានទិន្នផលជាមធ្យមប្រមាណ៤តោនក្នុង១ហិចតា។ សហគមន៍កសិកម្មបានចុះកិច្ចសន្យាផលិតកម្មកសិកម្មបានចំនួន ៤៦សហគមន៍ក្នុងនោះកិច្ចសន្យា ផលិតកម្មស្រូវចំណីចំនួន៤០ និងផលិតកម្មបន្លែចំនួន០៦ លើផ្ទៃដីចំនួន ១០.០០០ហិចតា ទទួលបានបរិមាណផលចំនួន ៣៤,៩៣៨តោន រោងម៉ាស៊ីនចំនួន០៨ បានចូលរួមផងដែរ ក្នុងនោះរោងម៉ាស៊ីនបានចុះកិច្ចសន្យាចំនួន០៦ និងចំនួន០២ទៀតកំពុងចាប់ដៃគូ ។
ឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានលើកឡើងថា ការរៀបចំធ្វើកសិកម្មអ្វីមួយត្រូវមានតែប្រព័ន្ធមួយច្បាស់លាស់ ដើម្បីរកទីផ្សារឱ្យបានទូលាយ ត្រូវតែមានពូជសុទ្ឋល្អ ក្នុងការទទួលបានទិន្នផលខ្ពស់ បានតម្លៃសមរម្យ និងយកទៅលក់ឱ្យរោងម៉ាស៊ីនកិនស្រូវ ព្រោះគិតថាដំណាំកសិកម្មទាំងអស់សុទ្ធតែជ្រើសរើសពូជបានល្អ។ ដំណាំស្រូវមានគុណភាព ប្រសិទ្ឋភាពខ្ពស់ ស្រូវប្រើសរីរាង្គសុទ្ឋ យកទៅបិភោគមិនប៉ះពាល់ដល់សុខភាព គឺមិនប្រើជីគីមី ថ្នាំសម្លាប់សត្វល្អិត ឬបច្ចេកទេសផ្សេងៗដែលធ្វើឱ្យស្រូវនោះលូតលាស់បានល្អ ។
ឯកឧត្តម រដ្ឋមន្ត្រី បានសំណូមពរដល់សហគមន៍ចំនួន៤៦ទាំងអស់ មេត្តាយកចិត្តទុកដាក់ទៅលើវិស័យកសិកម្មឲ្យមានការរីកចម្រើន ដើម្បីទ្រទ្រង់នៅសុខភាពនិងជីវភាពគ្រួសារឲ្យមានការរីកចម្រើន ក្នុងការនាំចេញផលិតផលមួយចំនួនទៅក្រៅប្រទេសផងដែរ។ ចុងក្រោយសហគមន៍ទាំងអស់និងម្ចាស់រោងម៉ាស៊ីនកិនស្រូវ ក៏បានចុះហត្ថលេខាធ្វើកិច្ចសន្យាផលិតកម្មកសិកម្ម ដើម្បីបម្រើឱ្យវិស័យកសិកម្មនៅខេត្តកំពង់ធំទទួលបានលទ្ធផលល្អ។
នាព្រឹកថ្ងៃសុក្រ ៨រោច ខែពិសាខ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៣ លោកជំទាវ លំ គន្ធារី អភិបាលរងខេត្តកំពង់ធំ ព្រមទាំងលោក សុខ សុផល ប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តកំពង់ធំ ។ អគ្គលេខាធិការដ្ឋានគណៈកម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ (អ.គ.ហ.) ដឹកនាំដោយឯកឧត្ដម យ៉េត វីណែល អនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ (កសហវ.) និងជាអគ្គលេខាធិការរង អ.គ.ហ. តំណាង ឯកឧត្តម រស់ សីលវ៉ា រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាអគ្គលេខាធិការ អ.គ.ហ. អមដោយ ឯកឧត្តមលោកជំទាវ អភិបាលរង តំណាងគណៈអភិបាលខេត្ត, ឯកឧត្តម អ៊ុ យុទ្ធី ប្រធានផ្នែករដ្ឋបាល ហិរញ្ញវត្ថុ និង ត្រួតពិនិត្យនិងវាយតម្លៃ, លោក លោកស្រី តំណាងមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុរាជធានី-ខេត្ត, មន្ត្រីជំនាញជាន់ខ្ពស់ និងមន្ត្រីជំនាញនៃ អ.គ.ហ. បានរៀបចំទស្សនកិច្ចសិក្សាស្ដីពីការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ និងការអភិវឌ្ឍសេដ្ឋកិច្ចក្នុងខេត្តត្រាត ដើម្បីដកស្រង់បទពិសោធន៍សម្រាប់ជាមូលដ្ឋានកែសម្រួលរបាយការណ៍វិភាគ SWOT រាជធានី-ខេត្ត ។ ឆ្លៀតក្នុងឱកាសនេះ គណៈប្រតិភូ នៃព្រះរាជាណាចក្រកម្ពុជា បានជួបពិភាក្សាជាមួយអភិបាលរង តំណាងរដ្ឋបាលខេត្តត្រាត លោក កាន់ឆ័យ ថេបវរ:ឆ័យ ដោយបានធ្វើបទបង្ហាញចែករំលែកអំពីកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈរបស់រាជាណាចក្រកម្ពុជា និង ការអភិវឌ្ឍរបស់ខេត្តត្រាត ។
នាព្រឹកថ្ងៃព្រហស្បតិ៍ ៧រោច ខែពិសាខ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី ១១ ខែឧសភា ឆ្នាំ២០២៣ លោកជំទាវ លំ គន្ធារី អភិបាលរងខេត្តកំពង់ធំព្រមទាំងលោក សុខ សុផល ប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តកំពង់ធំ បានចូលរួមបំពេញទស្សនៈកិច្ចសិក្សានៅខេត្តកោះកុង ដែលដឹកនាំដោយឯកឧត្ដម យ៉េត វីណែល អនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាអគ្គលេខាធិការរង អ.គ.ហ. តំណាង ឯកឧត្តម រស់ សីលវ៉ា រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាអគ្គលេខាធិការ អ.គ.ហ. អមដោយឯកឧត្តម អ៊ុំ យុទ្ធី ប្រធានផ្នែករដ្ឋបាល ហិរញ្ញវត្ថុ និង ត្រួតពិនិត្យនិងវាយតម្លៃ មន្ត្រីជំនាញ ជាន់ខ្ពស់ និងមន្ត្រីជំនាញនៃ អ.គ.ហ. បានរៀបចំទស្សនកិច្ចសិក្សាស្ដីពីការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ និងការអភិវឌ្ឍ សេដ្ឋកិច្ចមូលដ្ឋានក្នុងខេត្តកោះកុង សម្រាប់ជាមូលដ្ឋានក្នុងការកែសម្រួលរបាយការណ៍វិភាគ SWOT រាជធានី-ខេត្ត ដោយមានការចូលរួម និងដឹកនាំដោយ ឯកឧត្តម សំ ឃិតវៀន អភិបាលរងខេត្តកោះកុង។ ឆ្លៀតក្នុងឱកាសនេះ ក្រុមការងារក៏បានពិភាក្សាអំពីរបាយការណ៍វិភាគ ភាពខ្លាំង ភាពខ្សោយ កាលានុវត្ត ភាព និងការគំរាមកំហែង (SWOT) នៃខេត្តកោះកុង ដែលរៀបចំដោយមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ក្រោមកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ។
ដំណើរទស្សនកិច្ចសិក្សានេះមានការចូលរួមពី ឯកឧត្តម លោកជំទាវអភិបាលរង តំណាងអភិបាលនៃគណៈអភិបាលខេត្ត លោក លោកស្រីតំណាងមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុទាំង ២៥ រាជធានី-ខេត្ត និងមន្ត្រីពាក់ព័ន្ធនៃរដ្ឋបាលខេត្តកោះកុង ។
អភិបាលខេត្តកំពង់ធំ ទទួលជួបប្រតិភូវិនិយោគចិន វិនិយោគលើវិស័យកសិកម្ម ដែលចំណាយថវិកាប្រមាណជាង ៤០០លានដុល្លាសហរដ្ឋអាមេរិក ។
(រដ្ឋបាលខេត្តកំពង់ធំ) ៖ នាព្រឹកថ្ងៃទី ២៧ ខែមេសា ឆ្នាំ២០២៣ ឯកឧត្តម ងួន រតនៈ អភិបាលខេត្តកំពង់ធំ អនុញ្ញាតទទួលជួប ឯកឧត្តម ដួង ដារ៉ា ជំនួយការផ្ទាល់សម្តេចតេជោ និងជារដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រី ដឹកនាំប្រតិភូវិនិយោគចិន មកពីប្រទេសចិន ជាប្រភេទក្រុមហ៊ុនវិនិយោគលើវិស័យកសិកម្ម វិស័យកសិឧស្សាហកម្ម ពាណិជ្ជកម្ម ដែលកន្លងមកប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានស្នើសុំភាគីចិន ចូលរួមវិនិយោគក្នុងប្រទេសកម្ពុជា។
ឯកឧត្តម ដួង ដារ៉ា ថ្លែងថា ក្រុមហ៊ុនវិនិយោគចិនមកពេលនេះ គឺជាក្រុមហ៊ុនមួយដែលទទួលស្គាល់ពីឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងកសិកម្មប្រទេសចិន។ ហើយសម្តេចតេជោ បានចាប់អារម្មណ៍ខេត្តកំពង់ធំ ជាខេត្តមួយដែលសំខាន់ មានសក្តានុពល អភិវឌ្ឍន៍វិស័យកសិកម្ម ជាពិសេស ដំណាំស្វាយចន្ទីរ ព្រមទាំងជម្រុញក្រុមហ៊ុនវិនិយោគលើវិស័យកសិកម្ម មកពិនិត្យស្ថានភាព និងសក្តានុពលកសិកម្មនៅខេត្តកំពង់ធំ។ ឯកឧត្តមបន្ថែមទៀថា ក្រុមហ៊ុនវិនិយោគចិន ត្រូវការផ្ទៃដីកសិកម្មប្រមាណជាង ៣០ម៉ឺនហិចតា ដែលចំណាយថវិកាវិនិយោគប្រមាណជាង ៤០០លានដុល្លាសហរដ្ឋអាមេរិក សម្រាប់រៀបចំហេដ្ឋារចនាសម្ព័ន្ធ និងក្រុមការងារបច្ចេកទេសកសិកម្មបែបទំនើប។ ហើយក្រៅផលិតផលកសិកម្មរបស់ក្រុមហ៊ុន ក្រុមហ៊ុនចិនជួយរកទីផ្សារ និងទទួលផលិតផលកសិកម្មរបស់កសិករទៅតាមតម្លៃទីផ្សារ។
ឯកឧត្តម ងួន រតនៈ អភិបាលខេត្តកំពង់ធំ ថ្លែងអរគុណដល់សម្តេចតេជោ ហ៊ុន សែន ជាមគ្គុទេសដ៏ឆ្លាតវៃ ក្នុងការទាក់ទាញអ្នកវិនិយោគទុនបរទេស មកដាក់ទុកវិនិយោគនៅក្នុងប្រទេស ជាពិសេ បានចង្អុលបង្ហាញអ្នកវិនិយោគចិន ឲ្យជ្រើសរើសយកខេត្តកំពង់ធំ ក៏ដូចជាខេត្តដែលមានសក្តានុពលលើវិស័យកសិកម្ម ចុះមកពិនិត្យសក្តានុពល និងស្ថានភាពដីកសិកម្មក្នុងប្រទេសកម្ពុជា ។ ជំនួសមុខថ្នាក់ដឹកនាំខេត្ត សូមស្វាគមន៍ប្រតិភូវិនិយោគចិន ជាមួយនឹងគោលបំណងទស្សនកិច្ច ក៏ដូចជាគោលបំណងនៃការវិនិយោគលើវិស័យកសិកម្មនៅក្នុងខេត្តកំពង់ធំ ។ ឯកឧត្តមបន្ថែមទៀតថា ទោះបីប្រទេសកម្ពុជាប៉ឹងផ្អែកលើវិស័យកសិកម្ម ប៉ុន្តែវិស័យកសិកម្មយើងនៅមានកម្រិតនៅឡើយ។ ហើយគម្រោងនេះបាននាំមកលំហូរហិរញ្ញវត្ថុយ៉ាងច្រើន និងបច្ចេកវិទ្យាវិស័យកសិកម្មទំនើបមកជាមួយ ធ្វើឲ្យខេត្តកំពង់ធំក៏ដូចជាខេត្តដទៃទៀតស្ថិតនៅក្នុងគម្រោងរបស់សម្ដេចតេជោ ទទួលបានគ្រឹះសេដ្ឋកិច្ចរឹងមាំបន្ថែមទៀត ជាពិសេស មានឱកាសច្រើនសម្រាប់ផ្ដល់ឱកាសដល់បងប្អូនប្រជាពលរដ្ឋមានការងារធ្វើ ទទួលបានប្រាក់ចំណូល លើកកម្ពស់ជីវភាពគ្រួសារកាន់តែប្រសើរឡើង។
កាលពីរសៀលថ្ងៃទី ០៦ ខែមេសា ឆ្នាំ២០២៣ នៅសាលប្រជុំរដ្ឋបាលខេត្តកំពង់ធំ ឯកឧត្តម ឈុន ឈន់ ប្រធានក្រុមប្រឹក្សាខេត្តកំពង់ធំ និងឯកឧត្តម ងួន រតនៈ អភិបាលនៃគណៈអភិបាលខេត្តកំពង់ធំ ព្រមទាំងមន្រ្តីរាជការជាច្រើនរូបទៀត បានទទួលបដិសណ្ឋារកិច្ច និងសម្តែងការគួសមរបស់ប្រតិភូខេត្តដុងណាយនៃសាធារណៈរដ្ឋសង្គមនិយមវៀតណាមដឹកនាំដោយឯកឧត្តម ក្វាងមិញគឿង អនុលេខាគណៈកម្មការបក្សខេត្ត ក្នុងជំនួបសម្តែងការគួសមនោះដែរក៏មានការពិភាក្សាគ្នាទៅលើការងារមួយចំនួនផងដែរជាពិសេសការវិនិយោគរបស់វិនិយោគគិនវៀតណាមដែលមានបំណងចង់មកសហការវិនិយោគក្នុងខេត្តកំពង់ធំ ។ ឆ្លៀតក្នុងឱកាសនោះដែរប្រតិភូខេត្តដុងណាយក៏បានជូនពរបងប្អូនប្រជាពលរដ្ឋខ្មែរក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរដែលប្រារព្ធធ្វើឡើងនៅប៉ុន្មានថ្ងៃខាងមុខនេះ ។
រដ្ឋបាលខេត្តកំពង់ធំដឹកនាំដោយឯកឧត្តម ឈុន ឈន់ ប្រធានក្រុមប្រឹក្សាខេត្តកំពង់ធំ និងឯកឧត្តមលោកជំទាវគណៈអភិបាលខេត្តកំពង់ធំ បានទទួលជួបជាមួយប្រតិភូស្ថានទូតវៀតណាម ប្រចាំព្រះរាជាណាចក្រកម្ពុជា រួមជាមួយនិងនាយកសម្ព័ន្ធក្រុមហ៊ុនចំការកៅស៊ូតំបន់១ប្រចាំខេត្តកំពង់ធំ ក្នុងនោះមាន៧ក្រុមហ៊ុន សម្តែងការគួសមជាមួយរដ្ឋបាលខេត្តកំពង់ធំ នៅសាលប្រជុំរដ្ឋបាលខេត្តកំពង់ធំ ដើម្បីជូនពរបងប្អូនប្រជាជាតិកម្ពុជាក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ ។ នៅក្នុងជំនួបដ៏វិសេសវិសាលនេះដែរក៏មានការពិភាក្សាការងារមួយចំនួនផងដែរជាពិសេសការវិនិយោគផ្ទាល់របស់វិនិយោគគិនវៀតណាមលើវិស័យដំនាំកៅស៊ូក្នុងខេត្តកំពង់ធំលើស្រុកចំនួន៤ដែលបានផ្តល់ឱកាសការងារយ៉ាងច្រើនដល់បងប្អូនប្រជាពលរដ្ឋក្នុងខេត្តកំពង់ធំ ក៏ដូចជាបណ្តាខេត្តមួយចំនួនទៀតដែលមានព្រំប្រទល់ជាប់ខេត្តកំពង់ធំ ប្រម៉ាណជា៩ពាន់នាក់ ទាំងនេះជាកក្តាមួយដែលជំរុញឱ្យវិស័យសេដ្ឋកិច្ចក្នុងខេត្តកំពង់ធំកើនឡើងមួយកំរិតទៀត ។
នៅព្រឹកថ្ងៃទី ១៥ ខែកុម្ភៈ ឆ្នាំ២០២៣ នៅសាលាជាតិគយ លោក សុខ សុផល ប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្ត បានចូលរួមកិច្ចប្រជុំកិច្ចប្រជុំប្រចាំត្រីមាសទី១ ឆ្នាំ២០២៣ ស្តីពីការអនុវត្តផែនការសកម្មភាពរបស់មន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រាជធានីខេត្តទាំង២៥ ក្រោមកម្មវិធីការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ក្រោមអធិបតីភាពឯកឧត្តម យ៉ែត វីណែល អនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាអគ្គលេខាធិការរងនៃអគ្គលេខាធិការដ្ឋានគណៈកម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ កិច្ចប្រជុំនេះមានគោលបំណងតាមដានវឌ្ឍនភាពនៃការអនុវត្តផែនការសកម្មភាពប្រចាំត្រីមាសទី១ ក្នុងន័យជុំរុញនិងដោះស្រាយបញ្ហាប្រឈម ដើម្បីធានាឱ្យការអនុវត្តសម្រេចបានតាមគោលដៅដែលបានឯកភាពក្នុងកិច្ចព្រមព្រៀងសមិទ្ធកម្មរវាង (អគហ) និងមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុរាជធានីខេត្ត ដែលបានចុះហត្ថលេខា កាលពីថ្ងៃទី ០៣ ខែមករា ឆ្នាំ២០២៣ ។ ទន្ទឹមនិងនេះកិច្ចប្រជុំក៏បានពិភាក្សាអំពីវឌ្ឍនភាព បញ្ហាប្រឈម និងជំហ៊ានការងារបន្ទាប់ពាក់ព័ន្ធនិងការធ្វើប័ណ្ណកម្មសិទ្ធដីរដ្ឋ ការថរៀបចំបញ្ជីសារពើភ័ណ្ឌទ្រព្យរដ្ឋ ការប្រើប្រាស់គេហទំព័រ និងការរៀបចំបញ្ចប់របាយការណ៍វិភាគ SWOT រាជធានីខេត្តទាំង ២៥ ក្នុងឆ្នាំ២០២៣ នេះ ។
កាលពីថ្ងៃទី ១៥ ខែកុម្ភៈ ឆ្នាំ២០២៣ លោក សុខ សុផល ប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្ត បានចូលរួមកិច្ចប្រជុំផ្សព្វផ្សាយចក្ខុវិស័យរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ឆ្នាំ២០៣០ ក្រោមអធិបតីភាព ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដែលធ្វើឡើងនៅសណ្ឋាគារឡឺរ៉ូយ៉ាល់ភ្នំពេញ ។
នៅថ្ងៃទី ២២-23 ខែមីនា ឆ្នាំ២០២៣ លោកជំទាវ លំ គន្ធារី អភិបាលរងខេត្ត និងលោក សុខ សុផល ប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្ត បានចូលរួមសិក្ខាសាលាពិគ្រោះយោបល់លើសេចក្តីព្រាងរបាយការណ៍វិភាគចំណុចខ្លាំងចំណុចខ្សោយ កាលានុវត្តភាព និងគំរាម SWOT នៃរាជធានីខេត្ត ទាំង ២៥ ដើម្បីកែសម្រួលបញ្ចប់ និងធានាភាពគ្រប់ជ្រុងជ្រោយនៃរបាយការណ៍វិភាគចំណុចខ្លាំង ចំណុចខ្សោយ កាលានុវត្តន៍ភាព និងគំរាមក្នុងកាបង្កើនសម្ថភាពបំពេញមុខងារផ្នែកសេដ្ឋកិច្ច នោថ្នាក់មូលដ្ឋានឱ្យកាន់តែមានប្រសិទ្ធភាព កម្មវិធីនេះប្រារព្ធធ្វើឡើងនៅសណ្ឋាគាសុខាភ្នំពេញ ។
កាលពីថ្ងៃទី ២០ ខែមីនា ឆ្នាំ២០២៣ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពង់នៅក្នុងពីធីប្រកាសដាក់ឱ្យប្រើប្រាស់កម្មវិធីកំណែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈដំណាក់កាលទី៤ ដែលប្រារព្ធធ្វើឡើងនៅសណ្ឋាគាសុខា ។
រូបភាពខ្លះៗដែលផ្ដិតចេញពីពិធីដាក់ដំណើរការជាផ្លូវការនូវ «កម្មវិធីថ្នាក់ជាតិស្តីពី ធុរកិច្ចថ្មីកម្ពុជា» ដែលត្រូវបានប្រារព្ធឡើងនៅថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២១ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ។
Some snapshots in the official launch of “Startup Cambodia” National Program that was held on December 8, 2021 and presided over by His Excellency Dr. Aun Pornmoniroth, Deputy Prime Minister, Minister of Economy and Finance.
កម្មវិធីថ្នាក់ជាតិនេះ សម្របសម្រួលដោយ / Startup Cambodia national program is coordinated by: ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ Ministry of Economy and Finance, Techo Startup Center និង សហគ្រិនខ្មែរ Khmer Enterprise
សេចក្តីប្រកាសព័ត៌មាន ស្តីពី ពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងហិរញ្ញប្បទានសហប្រតិបត្តិការ រវាងរាជរដ្ឋាភិបាលកម្ពុជា និងធនាគារអភិវឌ្ឍន៍អាស៊ី (ADB) នាព្រឹកថ្ងៃទី៨ ខែធ្នូ ឆ្នាំ ២០២១ នេះ ។
ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានទទួលជួប ពិភាក្សាការងារជាមួយឯកឧត្តម Masahiro MIKAMI ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពជប៉ុន ប្រចាំព្រះរាជាណាចក្រកម្ពុជា អមដោយលោកស្រី KAMEI Haruko ប្រធានទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិ នៃប្រទេសជប៉ុន (JICA) ប្រចាំព្រះរាជាណាចក្រកម្ពុជា, នៅព្រឹកថ្ងៃទី ២៩ ខែ វិច្ឆិកា ឆ្នាំ ២០២១, នៅទីស្តីការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ។