រោងចក្រកែច្នៃគ្រាប់ស្វាយចន្ទី MIRATH GREEN TECH របស់ជប៉ុន ទទួលស្វាគមន៍ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្រ្តីប្រចាំការ រដ្ឋមន្រ្តីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្រ្តី និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ធំ និងក្រុមការងារ ចុះពិនិត្យដំណើរការសង្វាក់ផលិតកម្មគ្រាប់ស្វាយចន្ទី ស្ថិតនៅក្នុងឃុំជ័យ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ នាព្រឹកថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៥។
រដ្ឋបាលខេត្តកំពង់ធំបើកកិច្ចប្រជុំស្ដីពីការរៀបចំនិងកសាងកម្មវិធីវិនិយោគបីឆ្នាំរំកិលខេត្តឆ្នាំ២០២៦-២០២៨
(រដ្ឋបាលខេត្តកំពង់ធំ)៖ រដ្ឋបាលខេត្តកំពង់ធំ បានរៀបចំកិច្ចប្រជុំស្ដីពីការរៀបចំ និងកសាងកម្មវិធីវិនិយោគបីឆ្នាំរំកិលរបស់ខេត្តឆ្នាំ២០២៦-២០២៨ នៅសាលាប្រជុំសាលាខេត្តកំពង់ធំ នារសៀលថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២៥ ក្រោមអធិបតីភាព ឯកឧត្ដម ហុីម លីម៉េង អភិបាលរង នៃគណៈអភិបាលខេត្តកំពង់ធំ និងជាអនុប្រធានក្រុមការងារ កសាងផែនការខេត្ត លោកជំទាវ សុឹម សុវណ្ណារិទ្ធិ សមាជិកក្រុមព្រឹក្សាខេត្ត និងវត្តមានរបស់លោក លោកស្រី មកពីបណ្តាមន្ទីរអង្គភាពជុំវិញខេត្តអញ្ជេីញចូលរួមក្នុងកិច្ចប្រជុំផងដែរ។
ឯកឧត្តម ហុីម លីម៉េង មានប្រសាសន៍ថា នៅក្នុងជំហានទី១ នៃការរៀបចំកសាងកម្មវិធីវិនិយោគគឺការប្រមូលធាតុចូល ដែលជាការងារសំខាន់សម្រាប់ការចាប់ផ្ដើម ហើយក៏ជាមូលដ្ឋានគ្រឹះសម្រាប់ការរៀបចំផែនការយុទ្ធសាស្ត្រថវិកា តែអ្វីដែលសំខាន់ជាងនេះទៀតនោះ គឺការចូលរួមកិច្ចសហការល្អ និងការទទួលខុសត្រូវរបស់លោក លោកស្រីប្រធានមន្ទីរ អង្គភាព ដែលជាកត្តាសំខាន់ និងចាំបាច់ក្នុងការកសាងកម្មវិធីវិនិយោគបីឆ្នាំរំកិលនេះ។
ឯកឧត្តម បន្តថាកិច្ចការនេះសំខាន់ណាស់ ស្នើឱ្យប្រធានមន្ទីរ អង្គភាព និងអភិបាលក្រុង ស្រុកទាំងអស់ ត្រូវខិតខំយកចិត្តទុកដាក់តាមដាន ចូលរួមរៀបចំផែនការសកម្មភាពរបស់អង្គភាពលោក លោកស្រី ទៅក្នុងកម្មវិធីវិនិយោគបីឆ្នាំរំកិលនេះ ដើម្បីឱ្យក្លាយទៅជារដ្ឋបាលឯកភាពមួយ បម្រើផលប្រយោជន៍ រួមរបស់ប្រជាពលរដ្ឋ ហើយឆ្លើយតបទៅនឹងគោលនយោបាយដឹកនាំរបស់រាជរដ្ឋាភិបាល ។ ដំណើរការកសាងត្រូវមានលក្ខណៈជាប្រព័ន្ធ គឺការណែនាំផ្សព្វផ្សាយត្រូវអនុវត្តន៍ពីថ្នាក់ខេត្តទៅថ្នាក់ក្រុង ស្រុក ហើយក្រុង ស្រុកត្រូវណែនាំបន្តទៅឃុំ សង្កាត់ រីឯដំណើរការរៀបចំបំពេញទម្រង់នានាវិញ ត្រូវចាប់ផ្ដើមពីឃុំ សង្កាត់មកមុន ដូច្នេះបើសិនជាមានការយឺតយ៉ាវនៅថ្នាក់ណាមួយនោះ នឹងនាំឱ្យមានការយឺតយ៉ាវជាប្រព័ន្ធមិនខាន។
ឯកឧត្តម ហុីម លីម៉េង បន្ថែមទៀតថាការរៀបចំកម្មវិធីវិនិយោគបីឆ្នាំរំកិល ត្រូវអនុវត្តន៍៣ជំហ៊ាន គឺទី១- ការប្រមូលធាតុចូលពីការវិភាគស្ថានភាព និង ទី២- ការរៀបចំសេចក្ដីព្រាងកម្មវិធីវិនិយោគ, និងទី៣- ការពិនិត្យអនុម័ត និងផ្សព្វផ្សាយកម្មវិធីវិនិយោគ ៕
ឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ និងជាអនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ធំ និងឯកឧត្តម នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ អញ្ជើញចូលរួមក្នុងពិធីចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុជូនប្រជាពលរដ្ឋនៅក្នុងបរិវេណវត្តត្រពាំងជ្រៃ មានចំនួន០៤ភូមិគឺ ភូមិត្រពាំងជ្រៃ ភូមិតាភោគ ភូមិព្រៃស្រង៉ែ និងភូមិបល្ល័ង្ក ស្ថិតនៅឃុំបល្ល័ង្ក ស្រុកបារាយណ៍ ដែលមានបណ្ណសរុបចំនួន ៥.៩៤១បណ្ណ ស្មើនឹង ១.៩២៧គ្រួសារ នាព្រឹកថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២៥។
នារសៀលថ្ងៃចន្ទ ៩កើត ខែពិសាខ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី៥ ខែឧសភា គ.ស.២០២៥, លោក ស៊ូ ចន្ទ្រី អនុប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តកំពង់ធំ តំណាង លោក លី ពេជ្រវីរៈ ប្រធានមន្ទីរ បានអញ្ចើញចូលរួមកិច្ចប្រជុំពិគ្រោះយោបល់ ស្ដីពីបញ្ហាប្រឈម និងដំណោះស្រាយលើការអនុវត្តការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ របស់មន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុរាជធានី-ខេត្ត នៅមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្តប៉ៃលិន ក្រោមអធិបតីភាព ឯកឧត្ដមបណ្ឌិត យ៉េត វីណែល អនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ (កសហវ.) និងជាអគ្គលេខាធិការរង នៃអគ្គលេខាធិការដ្ឋានគណៈកម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ (អ.គ.ហ.) តំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម រស់ សីលវ៉ា រដ្ឋលេខាធិការនៃកសហវ. និងជាអគ្គលេខាធិការ នៃ អ.គ.ហ., អមដោយមន្រ្តីជំនាញជាន់ខ្ពស់ និងមន្រ្តីជំនាញ នៃអ.គ.ហ.។ កិច្ចប្រជុំបានពិនិត្យលើវឌ្ឍនភាព និងបញ្ហាប្រឈម នៃការអនុវត្តផែនការសកម្មភាពកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈប្រចាំត្រីមាសទី១ ឆ្នាំ២០២៥ និងបានពិគ្រោះយោបល់ដើម្បីលើកស្នើដំណោះស្រាយ ដោយផ្ដោតកបញ្ហាប្រឈមមួយចំនួន រួមមានជាអាទិ៍៖ (១) ការប្រមូលចំណូលមិនមែនសារពើពន្ធនៅថ្នាក់ក្រោមជាតិ, (២) ការធ្វើប័ណ្ណកម្មសិទ្ធិដីរដ្ឋ និង (៣) ការរៀបចំបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋ (តារាងកើនឡើង-ថយចុះទ្រព្យសម្បត្តិរដ្ឋប្រចាំឆ្នាំ និងសៀវភៅទ្រព្យសម្បត្តិរដ្ឋឆ្នាំគោលឆ្នាំ២០២៤)។ កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពីលោក លោកស្រីប្រធាន អនុប្រធាន និងមន្ត្រីបច្ចេកទេសនៃមន្ទីរសហវ. រាជធានី ខេត្ត ទាំង២៥។
នាព្រឹកថ្ងៃចន្ទ ១០កើត ខែចេត្រ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹងថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៥, អគ្គលេខាធិការដ្ឋានគណៈកម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ (អ.គ.ហ.) ដឹកនាំដោយ ឯកឧត្ដមបណ្ឌិត យ៉េត វីណែល, អនុរដ្ឋលេខាធិការ នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ (កសហវ.) និងជាអគ្គលេខាធិការរង នៃ អ.គ.ហ. និង ឯកឧត្ដម ប៊ូ វង្សសុខា អគ្គលេខាធិការរង នៃ អ.គ.ហ., តំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្ដម រស់ សីលវ៉ា, រដ្ឋលេខាធិការ នៃ កសហវ. និងជាអគ្គលេខាធិការ នៃ អ.គ.ហ., អមដោយ ឯកឧត្ដម អ៊ុ យុទ្ធី នាយករដ្ឋបាល ហិរញ្ញវត្ថុ និងត្រួតពិនិត្យនិងវាយតម្លៃ មន្ត្រីជំនាញជាន់ខ្ពស់ និងមន្ត្រីជំនាញ នៃ អ.គ.ហ., បានរៀបចំកិច្ចប្រជុំផ្សព្វផ្សាយលិខិតគតិយុត្តសម្រាប់ការគ្រប់គ្រងសមិទ្ធកម្ម ក្រោមក្របខ័ណ្ឌកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ជូនដល់អង្គភាពក្រោមឱវាទ កសហវ. រួមទាំងមន្ទីរ សហវ. ទាំង ២៥ រាជធានី-ខេត្ត។ លិខិតគតិយុត្តទាំងនេះ គឺជាឧបករណ៍គតិយុត្តដ៏សំខាន់ក្នុងការធានាការអនុវត្តកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ប្រកបដោយគណនេយ្យភាព ប្រសិទ្ធភាព និងស័ក្ដិសិទ្ធភាព។
នៅព្រឹកថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២៥ ឯកឧត្តម ឯក ចន្ថា អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋាន តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្ដមអគ្គបណ្ឌិតសភាចារ្យ អូនព័ន្ធ មុនីរ័ត្ន ឧបនាយករដ្ឋមន្រ្ដី រដ្ឋមន្រ្ដីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានដឹកនាំប្រតិភូចុះសួរសុខទុក្ខ និងនាំយកអំណោយទៅចែកជូននាយទាហាន និងពលទាហាន នៃកងវរសេនាតូចអន្តរាគមន៍ លេខ៣៩៥ ចំណុះយោធភូមិភាគ៤ ព្រមទាំងនាយនគរបាល ពលនគរបាល នៃកងវរសេនាតូច នគរបាលការពារព្រំដែនគោកលេខ១០៥ ដែលកំពុងប្រចាំការនៅតំបន់មុំបី ស្ថិតក្នុងភូមិសែន តេជះ ឃុំមរកត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ដែលនឹងឈានមកដល់នាពេលខាងមុខនេះ។
នាព្រឹកថ្ងៃទី ០១ ខែ មេសា ឆ្នាំ ២០២៥ លោក លី ពេជ្រវីរៈ ប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តកំពង់ធំ បានចុះសួរសុខទុក្ខ និងបាននាំយកនូវគ្រឿងឧបភោគបរិភោគ និងសម្ភរប្រើប្រាស់មួយចំនួន ជាអំណោយ ជូនដល់គ្រួសារអតីតយុទ្ឋជន ចំនួន ០៦ គ្រួសារ ដែលមានសម្ព័ន្ឋមេត្រីភាព ជាមួយមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តកំពង់ធំ ស្ថិតនៅឃុំក្រយា ស្រុកសន្ទុក ខេត្តកំពង់ធំ និងបាលជូនពរក្នុងឱកាសពិធិបុណ្យចូលឆ្នាំខ្មែរខាងមុខនេះ។
អភិបាលខេត្តកំពង់ធំ ប្រគល់ប័ណ្ណសរសើរ ដល់ ភូមិ ឃុំ សង្កាត់ ទទួលបានជ័យលាភី ក្នុងការចូលរួមផ្សព្វផ្សាយអនុវត្តគោលនយោបាយ “ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព”
(រដ្ឋបាលខេត្តកំពង់ធំ)៖ នារសៀលថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៥ ឯកឧត្តម នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ អញ្ជើញចូលរួមប្រគល់ប័ណ្ណសរសើរ ដល់ ភូមិ ឃុំ សង្កាត់ ទទួលបានជ័យលាភី ក្នុងការចូលរួមផ្សព្វផ្សាយអនុវត្តគោលនយោបាយ “ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព” បានល្អប្រសើរជូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន។
ជាមួយគ្នានោះដែរ ឯកឧត្តម នួន ផារ័ត្ន ថ្លែងថា សមិទ្ធផលដែលទទួលបាននេះ ជាចំណែកមួយដើម្បីចូលរួមកាត់បន្ថយភាពក្រីក្រ និងចូលរួមក្នុងការលើកកម្ពស់ការរស់នៅរបស់ប្រជាពលរដ្ឋនៅតាមមូលដ្ឋាន ក្នុងខេត្តកំពង់ធំ និងបានលើកកម្ពស់តួនាទីភារកិច្ចរបស់ប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំសង្កាត់ទាំងអស់ ឱ្យមានប្រសិទ្ធភាព ជាពិសេសបានដោះស្រាយនូវទុក្ខកង្វល់របស់ប្រជាពលរដ្ឋ និងបញ្ហាប្រឈមមួយចំនួននៅតាមមូលដ្ឋាន ព្រមទាំងរក្សាបាននូវសន្តិសុខ សណ្តាប់ធ្នាប់សង្គម លុបបំបាត់រាល់អំពើអបាយមុខផ្សេងៗ ក្មេងទំនើង គ្រឿងញៀន។
លើសពីនេះទៀត ឯកឧត្តម អភិបាលខេត្តកំពង់ធំ បានថ្លែងអំណរគុណដល់គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ក្រុង ស្រុក អាជ្ញាធរ ឃុំ សង្កាត់ និងកងកម្លាំងជំនាញមានសមត្ថកិច្ច ដែលបានខិតខំក្នុងការអនុវត្តការងារគោលនយោបាយ ភូមិ ឃុំ សង្កាត់មានសុវត្ថិភាព ឱ្យទទួលបានលទ្ធផលល្អប្រសើរ និងសូមឱ្យបន្តខិតខំ អនុវត្តការងារជាបន្ត ទៀត ដើម្បីសម្រេចបានទៅតាមគោលដៅ និងចក្ខុវិស័យរបស់រាជរដ្ឋាភិបាលកម្ពុជា ។
ទន្ទឹមនោះដែរ ឯកឧត្តម នួន ផារ័ត្ន បានបញ្ជាក់ថា នៅពេលខាងមុខនេះខេត្តកំពង់ធំ នឹងរៀបចំសង្ក្រានកំពង់ធំ ឱ្យធំជាងឆ្នាំមុន ដែលមានកន្លែងស្អាតៗជាច្រើន ដើម្បីទាក់ទាញភ្ញៀវទេសចរណ៍ជាតិ អន្តរជាតិ ចូលលេងសង្ក្រានកំពង់ធំ ដែលតម្រូវគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ក្រុង ស្រុក និងអាជ្ញាធរមូលដ្ឋាន សូមយកចិត្តទុកដាក់ អនុវត្តការងារភូមិឃុំសង្កាត់មានសុវត្តិភាព ឱ្យមានសុវត្ថិភាព។
សូមបញ្ជាក់ថាៈ ភូមិ ឃុំ សង្កាត់ ដែលទទួលបានជ័យលាភី ក្នុងការចូលរួមផ្សព្វផ្សាយអនុវត្តគោលនយោបាយ “ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព” ចំណាក់ថ្នាក់លេខ១ មានចំនួន ៧៦ឃុំសង្កាត់ ចំណាត់ថ្នាក់លេខ២ មានចំនួន ៥ឃុំសង្កាត់។
អភិបាលខេត្តកំពង់ធំ អញ្ជើញចូលរួមក្នុងកម្មវិធីចែកអំណោយរបស់រាជរដ្ឋាភិបាល ផ្តល់តាមរយៈមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ជូនដល់គ្រួសារមានជីវភាពខ្វះខាតចំនួន ២០០គ្រួសារ នៅស្រុកប្រាសាទបល្ល័ង្ក
(រដ្ឋបាលខេត្តកំពង់ធំ)៖ ឯកឧត្តម នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ អញ្ជើញចូលរួមក្នុងកម្មវិធីចែកអំណោយរបស់រាជរដ្ឋាភិបាល ផ្តល់តាមរយៈមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ជាគ្រឿងឧបភោគបរិភោគ ជូនដល់គ្រួសារមានជីវភាពខ្វះខាតតាមសហគមន៍ និងងាយរងគ្រោះដោយធម្មជាតិ ចំនួន ២០០គ្រួសារ នៅស្រុកប្រាសាទបល្ល័ង្គ នាព្រឹកថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៥។
ជាមួយគ្នានោះដែរ ឯកឧត្តម នួន ផារ័ត្ន បានពាំនាំនូវការផ្តាំផ្ញើរសាកសួរសុខទុក្ខរបស់សម្តេចតេជោ និងសម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ជូនលោកតា លោកយាយ ពុកម៉ែបងប្អូននៅទីនេះ ព្រមទាំងចាត់តំណាងនាំយកអំណោយមកចែកជូនពុកម៉ែបងប្អូនជួយសម្រួលការលំបាកបានមួយកម្រិត ដោយក្នុង ០១គ្រួសារ ទទួលបាន៖ អង្ករ ២៥គីឡូក្រាម ត្រីខ ១យួរ ទឹកត្រី ១យួរ ទឹកស៊ីអ៊ីវ ១យួរ និងភួយ១ ផងដែរ។
ទន្ទឹមនឹងនោះឯកឧត្តម នួន ផារ័ត្ន បានផ្តាំផ្ញើរដល់ពុកម៉ែបងប្អូន សូមយកចិត្តទុកដាក់ថែរក្សាសុខភាពឲ្យបានល្អ មានអាយុវែង សម្រាកឱ្យបានគ្រប់គ្រាន់ ជាពិសេសធ្វើលំហាត់ប្រាណឱ្យបានទៀងទាត់ ព្រមទាំងមានអនាម័យល្អក្នុងការរស់នៅប្រចាំថ្ងៃ សម្អាតបរិស្ថានជុំវិញផ្ទះ បរិភោគអាហារដែលមានជីវជាតិ ដោយប្រកាន់ខ្ជាប់នូវ ហូបស្អាត ផឹកស្អាត និងរស់នៅស្អាត ខិតខំបង្កបង្កើនផលទៅតាមមុខរបរជំនាញរៀងៗខ្លួន ជាពិសេសត្រូវចិញ្ចឹមសត្វ និងដំាដំណាំងរួមផ្សំ បន្លែបង្ការជុំវិញផ្ទះ ដើម្បីដោះស្រាយជីវភាពប្រចាំថ្ងៃបានមួយកម្រិត។ ជាងនេះទៅទៀត សូមចូលរួមគោរពច្បាប់ចរាចរណ៍ កុំបើកបរក្រោមឥទ្ធិពលគ្រឿងស្រវឹង និងអប់រំកូនចៅត្រូវនៅឲ្យឆ្ងាយពីគ្រឿងញៀន។
ការគ្រប់គ្រងបានគ្រប់ជ្រុងជ្រោយនូវ “ទិន្នន័យសង្គម-សេដ្ឋកិច្ចនៅមូលដ្ឋានរាជធានី ខេត្ត” គឺជាមូលដ្ឋានឈានឆ្ពោះទៅពង្រឹងប្រសិទ្ធភាពនៃការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈនៅថ្នាក់ក្រោមជាតិ តាមរយៈការពង្រឹងការរៀបចំផែនការអភិវឌ្ឍន៍, ផែនការយុទ្ធសាស្ត្រថវិការយៈពេលមធ្យម និងថវិកាប្រចាំឆ្នាំ
********
នាថ្ងៃអង្គារ ៥រោច ខែផល្គុន ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹងថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៥, អគ្គលេខាធិការដ្ឋានគណៈកម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ (អ.គ.ហ.) បានរៀបចំសិក្ខាសាលាផ្សព្វផ្សាយរបាយការណ៍វិភាគចំណុចខ្លាំង ចំណុចខ្សោយ កាលានុវត្តភាព និងការគំរាម (SWOT) រាជធានី ខេត្ត និង ការបណ្ដុះបណ្ដាល ស្ដីពីការគ្រប់គ្រងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុនៅថ្នាក់ក្រោមជាតិ ក្រោមកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដោយមានការអញ្ជើញចូលរួមពីតំណាងក្រសួងផែនការ, វិទ្យាស្ថានជាតិស្ថិតិ និងឯកឧត្ដម លោកជំទាវ លោក លោកស្រី ជាតំណាងក្រុមការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈនៃក្រសួង ស្ថាប័ន, មន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ រាជធានី ខេត្ត និង ឯកឧត្ដម លោកជំទាវ អភិបាលរង តំណាងគណៈអភិបាលរាជធានី ខេត្ត ទាំង ២៥ សរុបមានអ្នកចូលរួមប្រមាណ ២០០ នាក់។
គោលបំណងនៃសិក្ខាសាលាពេញ ១ថ្ងៃនេះ គឺ៖ (១) ផ្សព្វផ្សាយ និងប្រគល់-ទទួលឯកសារវិភាគ SWOT ជូនដល់រដ្ឋបាលរាជធានី ខេត្ត, មន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ រាជធានី ខេត្ត និងក្រុមការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ នៃក្រសួង ស្ថាប័ន; (២) ចែករំលែកលទ្ធផលនៃការវិភាគ SWOT ក្នុងខេត្តព្រះសីហនុ និងខេត្តបន្ទាយមានជ័យ; និង (៣) បញ្ជ្រាបការយល់ដឹងអំពីទស្សនាទានស្ដីពីកំណើនសេដ្ឋកិច្ច និងការផ្លាស់ប្ដូររចនាសម្ព័ន្ធសេដ្ឋកិច្ច, គោលនយោបាយអភិវឌ្ឍសេដ្ឋកិច្ច និងការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈនៅថ្នាក់ក្រោមជាតិ ក្នុងប្រទេសជប៉ុន។
អគ្គលេខាធិការដ្ឋានគណៈកម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណ: ចាប់ផ្ដើមគាំទ្រមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុលើការរៀបចំឯកសារវិភាគ SWOT ចាប់តាំងពីឆ្នាំ២០២១ ដែលជាផ្នែកមួយក្នុងក្របខ័ណ្ឌកសាងសមត្ថភាពផ្នែកគ្រប់គ្រងសេដ្ឋកិច្ចមូលដ្ឋានជូនដល់មន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ រាជធានី ខេត្ត ក្រោមកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ។ ការរៀបចំឯកសារនេះ ជាដំណើរការនៃការពង្រឹងការអនុវត្តតួនាទីផ្នែកសេដ្ឋកិច្ចរបស់មន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុរាជធានី ខេត្ត។ ឯកសារនេះ ជាការរៀបចំ និងបោះផ្សាយជាលើកទី២ បន្ទាប់ពីបានពិគ្រោះយោបល់ ជាមួយរដ្ឋបាលរាជធានី ខេត្ត និងមន្ទីរ អង្គភាពជំនាញពាក់ព័ន្ធជាបន្តបន្ទាប់ចាប់ពីឆ្នាំ២០២៣។
ថ្លែងទៅកាន់អង្គសិក្ខាសាលា, ឯកឧត្ដមបណ្ឌិត យ៉េត វីណែល អនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាអគ្គលេខាធិការរង នៃ អ.គ.ហ. តំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី, រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាប្រធានគណៈកម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ និងឯកឧត្ដម រស់ សីលវ៉ា រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាអគ្គលេខាធិការ នៃ អ.គ.ហ.បានគូសបញ្ជាក់ថា ការរៀបចំឯកសារវិភាគ SWOT គឺជាផ្នែកមួយនៃការកសាងសមត្ថភាព និងជា “ការរៀនផង ការធ្វើផង និងការកែលម្អជាបណ្ដើរៗផង” និងចាត់ទុកជា “ឯកសាររស់” ដែលនឹងត្រូវធ្វើការកែសម្រួល និងកែលម្អឱ្យបានគ្រប់ជ្រុងជ្រោយបន្ថែមទៀត ដើម្បីប្រែក្លាយឯកសារនេះឱ្យទៅជាឯកសារគោលសម្រាប់ជាមូលដ្ឋានគ្រឹះឈានឆ្ពោះទៅការរៀបចំ “គោលនយោបាយដែលផ្អែកលើភស្ដុតាង — Evidence-based Policymaking“ និងជាមូលដ្ឋានសម្រាប់រដ្ឋបាលរាជធានី ខេត្ត យកទៅអនុវត្តក្នុងការទាក់ទាញការវិនិយោគ ដើម្បីបង្កើនសកម្មភាពសេដ្ឋកិច្ចនៅមូលដ្ឋាន។ ជារួម ឯកឧត្ដមបណ្ឌិត យ៉េត វីណែល ក៏បានគូសរំលេចអំពីសារសំខាន់គន្លឹះៗ នៃឯកសារវិភាគ ដូចខាងក្រោម៖
ទី1- ការវិភាគ SWOT ជាចំណុចចាប់ផ្ដើមឱ្យមានការគិតគូរលើការប្រមូលផ្ដុំ និងចងក្រង ឬបង្កើតឱ្យមានការគ្រប់គ្រងទិន្នន័យនៅថ្នាក់មូលដ្ឋាន សម្រាប់ជាមូលដ្ឋានក្នុងការវិភាគ តាមដាន វាយតម្លៃ និងដាក់ចេញនូវគោលនយោបាយ, វិធានការដោះស្រាយ,ការរៀបចំជាផែនការសកម្មភាព និងកម្មវិធីវិនិយោគ ដើម្បីជំរុញការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច។
ទី2- ទិន្នន័យ និងការវិភាគនេះ ជាមូលដ្ឋានចំណេះដឹង និងព័ត៌មានសម្រាប់ឈានឆ្ពោះទៅសម្រេចឱ្យបានការកសាង “ផែនការអភិវឌ្ឍន៍រាជធានី ខេត្ត” និង “ផែនការយុទ្ធសាស្ត្រថវិការាជធានី ខេត្ត” ស្របតាមទិសដៅ នៃកម្មវិធីកែទម្រង់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ និងទិសដៅនៃយុទ្ធសាស្ត្រកែទម្រង់ប្រព័ន្ធថវិការដ្ឋបាលថ្នាក់ក្រោមជាតិ។
ទី3- ឯកសារវិភាគ SWOT ជាឯកសារគន្លឹះសម្រាប់ការទាក់ទាញការវិនិយោគពីវិស័យឯកជន ដើម្បីលើកកម្ពស់សកម្មភាពសេដ្ឋកិច្ចនៅមូលដ្ឋាន ដែលនឹងបង្កលទ្ធភាពក្នុងការបង្កើនការប្រមូលចំណូលជាគុណប្រយោជន៍ថវិកាជាតិ និងថវិការបស់រដ្ឋបាលថ្នាក់ក្រោមជាតិ ស្របតាមវិធានការដែលបានដាក់ចេញក្នុងយុទ្ធសាស្ត្រកៀរគរចំណូល របស់រាជរដ្ឋា-ភិបាល នីតិកាលទី៧ នៃរដ្ឋសភា។
អភិបាលខេត្តកំពង់ធំ ដឹកនាំកិច្ចប្រជុំគណៈកម្មការត្រៀមរៀបចំកម្មវីធីព្រឹត្តិការណ៍សង្រ្កាន្តកំពង់ធំ ឆ្នាំ២០២៥
(រដ្ឋបាលខេត្តកំពង់ធំ)៖ ឯកឧត្តម នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ នារសៀលថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២៥ បានដឹកនាំកិច្ចប្រជុំជាមួយគណៈកម្មការសង្ក្រាន ដើម្បីពិភាក្សាការងារត្រៀមរៀបចំកម្មវីធីព្រឹត្តិការណ៍សង្រ្កាន្តកំពង់ធំ ឆ្នាំ២០២៥ កម្មវិធីនេះប្រារព្ធធ្វើនៅសួនស្ទឹងសែន ដែលមានរយៈពេល ៤ថ្ងៃ ចាប់ពីថ្ងៃទី១៣-១៤-១៥-១៦ ខែមេសា ឆ្នាំ២០២៥។
ជាមួយគ្នានោះដែរ ឯកឧត្តម នួន ផារ័ត្ន មានប្រសាសន៍លើកឡើងថា កិច្ចការទាំងនេះ យើងធ្លាប់ធ្វើ ព្រមទាំងមានបទពិសោធន៍ជាច្រើនឆ្នាំមកហើយ ក្រោមបរិយាកាសសប្បាយរីករាយ និងមានដំណើរការប្រព្រឹត្តទៅដោយភាពរលូន និងទទួលបានជោគជ័យទៀតផង។
ឯកឧត្តម បានបញ្ជាក់ទៀតថា ការរៀបចំសង្ក្រានកំពង់ធំនេះ ក្នុងគោលបំណងដើម្បីជួបជុំគ្នា នាឱកាសពិធីបុណ្យប្រពៃណីជាតិខ្មែរ ព្រមទាំងបង្ហាញពីកត្តាសុខសន្តិភាពប្រទេសជាតិ ក៏ដូចជាបង្កើតភាពសប្បាយរីករាយជូនប្រជាពលរដ្ឋ និងភ្ញៀវទេសចរណ៍ជាតិ-អន្តរជាតិ មកទស្សនាកំសាន្តនៅខេត្តកំពង់ធំ និងធ្វើការស្វែងយល់ អំពីភាពសក្តានុពលនៅខេត្តកំពង់ធំផងដែរ ។
ឯកឧត្តមក៏បានគូសបញ្ជាក់ថា ការរៀបចំសង្ក្រានកំពង់ធំឆ្នាំនេះ ដែលមានរយៈពេល៤ថ្ងៃ ចាប់ពី ព្រឹកថ្ងៃទី១៣ ដល់ថ្ងៃទី១៦ ខែមេសា មាន ១៣ទីតាំង ហើយពិធីបើកព្រឹត្តិការណ៍សង្រ្កាន្តកំពង់ធំឆ្នាំ២០២៥នេះ ប្រព្រឹត្តិទៅក្រោមអធិបតីភាព វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ធំ។
នាថ្ងៃចន្ទ ៧ រោច ខែបុស្ស ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹងថ្ងៃទី២០ ខែមករា គ.ស. ២០២៥ វេលាម៉ោង ៨:៣០ នាទីព្រឹក អគ្គលេខាធិការដ្ឋានគណៈកម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ (អ.គ.ហ.) ដឹកនាំដោយ ឯកឧត្ដម យ៉េត វីណែល អនុរដ្ឋលេខាធិការ នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ (កសហវ.) និងជាអគ្គលេខាធិការរង នៃ អ.គ.ហ. តំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្ដម រស់ សីលវ៉ា រដ្ឋលេខាធិការ នៃ កសហវ. និងជាអគ្គលេខាធិការ នៃ អ.គ.ហ., អមដោយ ឯកឧត្ដម អ៊ុ យុទ្ធី នាយករដ្ឋបាល ហិរញ្ញវត្ថុ និងត្រួតពិនិត្យនិងវាយតម្លៃ មន្ត្រីជំនាញជាន់ខ្ពស់ និងមន្ត្រីជំនាញ នៃ អ.គ.ហ.បានរៀបចំកិច្ចប្រជុំ ដើម្បីពិនិត្យ និងពិភាក្សាលើវឌ្ឍនភាព នៃការរៀបចំឯកសារសំខាន់ៗ ក្រោមកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ។ កិច្ចប្រជុំនេះ រៀបចំឡើងដើម្បីប្រមូលធាតុចូលសម្រាប់របាយការណ៍តាមដាន និងវាយតម្លៃ ប្រចាំឆ្នាំ២០២៤ នៃការអនុវត្តកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដំណាក់កាលទី ៤ «គណនេយ្យភាពសមិទ្ធកម្ម» និងមានការអញ្ជើញចូលរួមពីសមាសភាពសរុបប្រមាណ ១២០ រូប មកពីគ្រប់អង្គភាពក្រោមឱវាទ កសហវ. ព្រមទាំងមន្ទីរ សហវ. រាជធានី-ខេត្តទាំង ២៥។
អាជ្ញាធរខេត្តកំពង់ធំ រៀបចំប្លង់គោលកែលម្អក្រុងស្ទឹងសែន ឱ្យក្លាយជាទីក្រុងមានសោភ័ណភាពបៃតង ស័ក្តិសមជាទីក្រុងទេសចរណ៍ស្អាត
(រដ្ឋបាលខេត្តកំពង់ធំ)÷ ឯកឧត្តម នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ ថ្លែងថារដ្ឋបាលខេត្តកំពង់ធំ បានចុះសិក្សា និងរៀបចំប្លង់គោលកែលម្អក្រុងស្ទឹងសែន ឱ្យមានការផ្លាស់ប្ដូរមុខមាត់ថ្មី ក្លាយជាទីក្រុងមានសោភ័ណភាពបៃតង ស័ក្តិសមជាទីក្រុងទេសចរណ៍ស្អាត ទាក់ទាញភ្ញៀវទេសចរណ៍ជាតិ អន្តរជាតិ និងអ្នកវិនិយោគទុន ងាកមកចាប់អារម្មណ៍សក្ដានុពល និងភាពស្រស់ស្អាត នៅក្នុងទឹកដីខេត្តកំពង់ធំ។
ប្រសាសន៍ដ៏មានអត្ថន័យនេះ ត្រូវបានលើកឡើងដែលឯកឧត្តម បានដឹកនាំកិច្ចប្រជុំរៀបចំប្លង់គោលកែលម្អក្រុងស្ទឹងសែន ឱ្យក្លាយជាទីក្រុងមានសោភ័ណភាពបៃតង ស័ក្តិសមជាទីក្រុងទេសចរណ៍ស្អាត នារសៀលថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៥ នៅសាលប្រជុំសាលាខេត្ត។
ឯកឧត្តម នួន ផារ័ត្ន បានអះអាងថា គម្រោងកែលម្អនៅក្នុងក្រុងស្ទឹងសែននេះ មានការពង្រីកផ្លូវជាតិនៅក្នុងក្រុងស្ទឹងសែន មានពីរគន្លង ចាប់ពីរង្វង់មូលតាក្រហមក រហូតដល់ដាវដែកកំពង់ស្វាយ ផ្លូវបំបែកសៀមរាប-ព្រះវិហារ ឱ្យបានធំទូលាយ រៀបចំផ្លូវថ្មើរជើងនៅតាមដងស្ទឹងសែន រៀបចំផ្លូវក្រវ៉ាត់ក្រុង ដើម្បីការពារពីការជនលិចជំនន់ទឹកស្ទឹងសែន និងគម្រោងកែលម្អក្រុងស្ទឹងសែនជាច្រើនទៀត ត្រូវក្លាយជាក្រុងមួយដែលស្អាត សម្រួលការរស់នៅរបស់ប្រជាពលរដ្ឋ ការប្រកបអាជីវកម្មបើប្រជាពលរដ្ឋ ឱ្យកាន់តែប្រសើរឡើងថែមទៀត ។
ទន្ទឹមនិងនោះ ឯកឧត្តម នួន ផារ័ត្ន បានលើកទឹកចិត្តដល់បណ្ដាក្រុង/ស្រុក ខិតខំចូលសិក្សារៀបចំប្លង់គោល ដើម្បីអភិវឌ្ឍនៅក្នុងក្រុង/ស្រុករបស់ខ្លួន ឱ្យបានស្អាត និងមានរបៀបរៀបរយ មានសោភ័ណភាពល្អ មានសុវត្ថិភាពដល់បងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋានផងដែរ។
រដ្ឋបាលខេត្តកំពង់ធំ រៀបចំពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា រវាងអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ជាមួយរដ្ឋបាលខេត្ត
(រដ្ឋបាលខេត្តកំពង់ធំ)៖ នាព្រឹកថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៥ រដ្ឋបាលខេត្តកំពង់ធំ រៀបចំពីធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា រវាងអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ (អ.ជ.ក.) ជាមួយរដ្ឋបាលខេត្ត ក្រោមអធិបតីភាព ឯកឧត្តម ជិន ម៉ាលីន អនុប្រធានប្រចាំការនៃអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ និងឯកឧត្តម នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ ក្នុងគោលបំណងដើម្បីពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងគូភាគី សំដៅលើកកម្ពស់គុណភាព ប្រសិទ្ធភាព និងភាពឆាប់រហ័សនៃការ ដោះស្រាយវិវាទ តាមរយៈការសម្រុះសម្រួលផ្សះផ្សាក្រៅប្រព័ន្ធតុលាការនៅកម្ពុជា នៅសាលប្រជុំសាលាខេត្ត។
ជាមួយគ្នានោះដែរ ឯកឧត្តម នួន ផារ័ត្ន បានថ្លែងអំណគុណ ឯកឧត្តម កើត រិទ្ធ ឧបនាយក រដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ដែលបានផ្តល់កិច្ចសហការយ៉ាងជិតស្និតជាមួយរដ្ឋបាលខេត្ត ដើម្បីជាដៃគូសហការជាមួយអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ និងដើម្បីរួមចំណែកក្នុងការកាត់បន្ថយការកកស្ទះសំណុំរឿងនៅតុលាការ តាមរយៈយន្តការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ដែលជាការចូលរួមអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលនីតិកាលទី៧ ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយក រដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា សំដៅលើកកម្ពស់គុណភាព ប្រសិទ្ធភាព និងភាពឆាប់រហ័សនៃការ ដោះស្រាយវិវាទតាមរយៈការសម្រុះសម្រួល ផ្សះផ្សាក្រៅប្រព័ន្ធតុលាការ ។
ឯកឧត្តម នួន ផារ័ត្ន បន្ថែមទៀតថា ភាគច្រើនបណ្តឹងដែលរដ្ឋបាលខេត្តទទួលបានពីប្រជាពលរដ្ឋនាពេលកន្លងមក គឺពាក់ព័ន្ធនឹងវិវាទដីធ្លី ដែលរដ្ឋបាលខេត្តទទួលបានពាក្យបណ្តឹង សរុបចំនួន ៣៣ករណី/សំណុំរឿង ដែលកើតមានឡើងចំនួន ០៥ស្រុក/០៩ក្រុង ស្រុក ក្នុងខេត្តកំពង់ធំ ។ ដើម្បីជំរុញពន្លឿនការដោះស្រាយករណីវិវាទដីធ្លី រដ្ឋបាលខេត្ត បានបង្កើតគណៈកម្មការសម្របសម្រួល និងដោះស្រាយទំនាស់ដីធ្លីខេត្តកំពង់ធំ ផងដែរ ។
ឯកឧត្តម ជិន ម៉ាលីន មានប្រសាសន៍លើកឡើងថា ការចុះអនុស្សរណៈយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការក្នុងការសម្រុះសម្រួលផ្សះផ្សាវិវាទ រវាងអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធ និងរដ្ឋបាលខេត្តកំពង់ធំ នាពេលនេះ គឺជាការបើកទំព័រថ្មីបន្ថែមទៀត នៃកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និតរវាងវិស័យយុត្តិធម៌ និងរដ្ឋបាលថ្នាក់ក្រោមជាតិ ដើម្បីលើកកម្ពស់គុណភាព ប្រសិទ្ធភាព និងភាពឆាប់រហ័សនៃការដោះស្រាយវិវាទតាមការសម្រុះសម្រួល ផ្សះផ្សា ក្រៅប្រព័ន្ធតុលាការ។ តាមរយៈអនុស្សរណៈនេះ នឹងបង្កើនប្រសិទ្ធភាពនៃកិច្ចព្រមព្រៀង ព្រោះថាសំណុំរឿងដែលបានសម្រុះសម្រួលផ្សះផ្សាបញ្ចប់, រដ្ឋបាលខេត្តអាចយកសំណុំរឿងនោះ មកឱ្យអាជ្ញាធរជាតិ ដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការទទួលស្គាល់ និងរៀបចំចេញជាកំណត់ហេតុព្រមព្រៀងបញ្ចប់វិវាទក្នុង ក្របខ័ណ្ឌនៃ អ.ដ.ក។
លើសពីនេះទៀត រដ្ឋបាលខេត្ត ក៏អាចបញ្ជូនសំណុំរឿងដែលទទួលបានពីប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានខេត្ត មកអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ដើម្បីជួយធ្វើការពិនិត្យ និងដោះស្រាយ។ ជាពិសេស កំណត់ហេតុកិច្ចព្រមព្រៀងបញ្ចប់វិវាទក្នុងក្របខណ្ឌ អ.ដ.ក នឹងមានអនុភាពស្មើនឹងសាលក្រមតុលាការ ដើម្បីបង្កើនប្រសិទ្ធភាពនៃការព្រមព្រៀង បញ្ចប់វិវាទគូភាគីក្រៅប្រព័ន្ធតុលាការ ។
ព្រឹកថ្ងៃទី១០ ខែមករា ឆ្នាំ២០២៥ លោក លី ពេជ្រវីរៈ ប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តកំពង់ធំ អមដោយមន្ត្រីជំនាញចំនួន ០១រូប បានចូលរួមសិក្ខាសាលាស្តីពី"ការចែករំលែកបទពិសោធន៍នៃការរៀបចំ និងការអនុវត្តថវិកាព័ត៌មានសមិទ្ធកម្មរបស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ"ក្រោមអធិបតីភាព ឯកឧត្ដម ឯក ចន្ថា អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋាន នៅសណ្ឋាគារ សុខា ភ្នំពេញ។
អាជ្ញាធរខេត្តកំពង់ធំ រៀបចំប្លង់គោលកែលម្អក្រុងស្ទឹងសែន ឱ្យក្លាយជាទីក្រុងមានសោភ័ណភាពបៃតង ស័ក្តិសមជាទីក្រុងទេសចរណ៍ស្អាត
(រដ្ឋបាលខេត្តកំពង់ធំ): ឯកឧត្តម នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ ថ្លែងថារដ្ឋបាលខេត្តកំពង់ធំ បានចុះសិក្សា និងរៀបចំប្លង់គោលកែលម្អក្រុងស្ទឹងសែន ឱ្យមានការផ្លាស់ប្ដូរមុខមាត់ថ្មី ក្លាយជាទីក្រុងមានសោភ័ណភាពបៃតង ស័ក្តិសមជាទីក្រុងទេសចរណ៍ស្អាត ទាក់ទាញភ្ញៀវទេសចរណ៍ជាតិ អន្តរជាតិ និងអ្នកវិនិយោគទុន ងាកមកចាប់អារម្មណ៍សក្ដានុពល និងភាពស្រស់ស្អាត នៅក្នុងទឹកដីខេត្តកំពង់ធំ។
ប្រសាសន៍ដ៏មានអត្ថន័យនេះ ត្រូវបានលើកឡើងនៅក្នុងកិច្ចប្រជុំសាមញ្ញលើកទី៨ របស់ក្រុមប្រឹក្សាខេត្តកំពង់ធំ អាណត្តិទី៤ ក្រោមអធិបតីភាព ឯកឧត្តម ដៀប ពីរី ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ នាព្រឹកថ្ងៃទី០៩ ខែមករា ឆ្នាំ២០២៥ នៅសាលប្រជុំសាលាខេត្ត។
នាព្រឹកថ្ងៃទី០៨ ខែមករា ឆ្នាំ២០២៥នេះ ឯកឧត្តម នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ នាំយកអំណោយជាគ្រឿងឧបភោគ បរិភោគរបស់រាជរដ្ឋាភិបាលកម្ពុជា តាមរយៈមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ចែកជូនដល់មុខសញ្ញាជាជនងាយរងគ្រោះតាមសហគមន៍ ជាគ្រួសារអតីយុទ្ធជន និងជនរងគ្រោះដោយធម្មជាតិ មានជីវភាពខ្វះខាត ដែលមកពីឃុំគោល និងឃុំឈូក ស្រុកប្រាសាទសំបូរ ចំនួន ២០០គ្រួសារ នៅបរិវេណសាលាស្រុកប្រាសាទសំបូរ។
រដ្ឋបាលខេត្តកំពង់ធំ និងប្រជាពលរដ្ឋខេត្តកំពង់ធំ សូមគោរពថ្លែងអំណរគុណដល់ សម្ដេចមហាបវរធិបតី បានជំរុញគម្រោងអភិវឌ្ឍសួនកសិ-ឧស្សាហកម្ម ដែលផ្តោតសំខាន់លើការច្នៃគ្រាប់ស្វាយចន្ទី សំដៅលើកកម្ពស់ជីវភាពបងប្អូនប្រជាពលរដ្ឋយើង
នារសៀលថ្ងៃទី២ ខែមករា ឆ្នាំ២០២៥ រដ្ឋបាលខេត្តកំពង់ធំ រៀបចំកិច្ចប្រជុំពិភាក្សាស្តីពីការផ្តល់ទិន្នន័យពាក់ព័ន្ធនឹងវិស័យស្វាយចន្ទី ក្រោមអធិបតីភាព ឯកឧត្តមសាស្ត្រាចារ្យបណ្ឌិតសភាចារ្យ សុក ស៊ីផាន់ណា ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានគណៈកម្មាធិការផ្តល់យោបល់លើគោលនយោបាយពាណិជ្ជកម្ម (គ.ផ.គ.ព.)។
ឯកឧត្តម ព្រឹម រដ្ឋា អភិបាលរងខេត្តកំពង់ធំ អញ្ជើញចូលរួមជាអធិបតីក្នុងកិច្ចប្រជុំឆ្លុះបញ្ចាំង ស្ដីពីលទ្ធផលផ្ទៀងផ្ទាត់ស្ថានភាពបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល (ODF)ខេត្តកំពង់ធំ
(រដ្ឋបាលខេត្តកំពង់ធំ)៖ នារសៀលថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៤ ឯកឧត្តម ព្រឹម រដ្ឋា អភិបាលរងខេត្តកំពង់ធំ បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំឆ្លុះបញ្ចាំង ស្ដីពីលទ្ធផលផ្ទៀងផ្ទាត់ស្ថានភាពបញ្ចប់ការបន្ទោបង់ពាសវាលពាសកាលខេត្តកំពង់ធំ ដោយមានការចូលរួមពី លោកអភិបាលរងក្រុង/ស្រុក លោកប្រធាន អនុប្រធានមន្ទីរពាក់ព័ន្ធ អង្គការដៃគូរពាក់ព័ន្ធ ដែលពិធីនេះប្រារព្ធធ្វើឡើងនៅសាលប្រជុំមន្ទីរអភិវឌ្ឍន៍ជនបទ ដើម្បីបូកសរុបការវាយតម្លៃលទ្ធផលជ័យលាភីក្រុង/ស្រុក ODF ខេត្តកំពង់ធំ ។
ឯកឧត្តម ព្រឹម រដ្ឋា អភិបាលរងខេត្ត បានឱ្យដឹងថាកន្លងមកក្រុមការងារចុះផ្ទៀងផ្ទាត់ស្ថានភាពបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល (ODF) នៃក្រសួងអភិវឌ្ឍន៍ជនបទ និងអង្គការដៃគូពាក់ព័ន្ធ ដោយមានកិច្ចសហការពីរដ្ឋបាលខេត្ត បានចុះផ្ទៀងផ្ទាត់ស្ថានភាពបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល(ODF) ដើម្បីបូកសរុបការវាយតម្លៃលទ្ធផលជ័យលាភី ក្នុងការបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល (ODF)ខេត្តកំពង់ធំ។
ឯកឧត្តមបានបន្ថែមថា ក្រុង/ស្រុក ទាំង៩ មាន ៨១ឃុំ/សង្កាត់ ស្មើនឹង៧៧១ភូមិ បានបញ្ចប់ការបន្ទោបង់ពាសវាលពាសការ(ODF)១០០% ដោយខ្នងផ្ទះជាក់ស្តែង សរុប ១៧៤,៧៥៣ ហើយចំនួនខ្នងផ្ទះដែលបានប្រើបង្គន់អនាម័យផ្ទាល់ខ្លួន សរុប ១៦២,៧៩០ ចំនួនខ្នងផ្ទះប្រើបង្គន់អនាម័យរួមសរុប ១១,៩៦៣ ។
ផ្អែកតាមលទ្ធផលដែលក្រុមការងារបានចុះអង្កេតជាក់ស្តែងតាមខ្នងផ្ទះនៅតាមភូមិ បង្ហាញថាប្រជាពលរដ្ឋក្នុងខេត្តកំពង់ធំបានផ្លាស់ប្តូរឥរិយាបថប្រតិបត្តិអនាម័យល្អ មានបង្គន់ដែលមានការកែលម្អសម្រាប់ប្រើប្រាស់ផ្ទាល់ខ្លួន និងទុកដាក់សំរាមសមរម្យក្នុងបរិវេណផ្ទះ។
នារសៀលថ្ងៃចន្ទ ខែមិគសិរ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២៣ ខែធ្នូ គ.ស.២០២៤ វេលាម៉ោង ៣:០០នាទី លោក លី ពេជ្រវីរៈ ប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តកំពង់ធំ បានចូលរួមកិច្ចប្រជុំពិនិត្យឡើងវិញ និងការវិភាគមុខងារ និងរចនាសម្ព័ន្ឋ របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញ្ញវត្ថុ នៅទីស្តីការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ, ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវរដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយក និងថ្នាក់ដឹកនាំ មន្រ្តីជំនាញពាក់ព័ន្ធ នៃអគ្គលេខាធិការដ្ឋានក្រសួង។
នាថ្ងៃព្រហស្បត៌ ៤រោច ខែ មិគសិរ ឆ្នាំ រោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី ១៩ ខែ ធ្នូ ឆ្នាំ ២០២៤ លោក លី ពេជ្រវីរៈ ប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តកំពង់ធំ អមដោយមន្ត្រីជំនាញ ចំនួន ០៤រូប បានចូលរួម សិក្ខាសាលាផ្សព្វផ្សាយស្តីពី គោលការណ៍ណែនាំស្តីពីការគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋ និងចំណូលមិនមែនសារពើពន្ធ ព្រមទាំងបណ្តុះបណ្តាលការប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាព័ត៏មានគ្រប់គ្រងបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋ (SARMIS) សម្រាប់ផ្ទៃក្នុងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។ ដោយមានការថ្លែងបិទសិក្ខាសាលាដោយ ឯកឧត្តម មាស សុខសេនសាន រដ្ឋលេខាធិការ និងជាអនុប្រធាន គ.ប.ទ. និង ក.គ.ម. នៅសណ្ឋាគារសុខា ខេត្តព្រះសីហនុ ។
សណ្ឋាគារ សូហ្វីតែល ភូគីត្រា ភ្នំពេញ, ថ្ងៃពុធ ៣រោច ខែមិគសិរ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៤
លោក លី ពេជ្រវីរៈ ប្រធានមន្ទីរសដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្ត បានអញ្ជើញចូលរួមក្នុងពិធីប្រកាសដាក់ឱ្យប្រេីប្រាស់ជាផ្លូវការ ប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានគ្រប់គ្រងបញ្ជីសារពេីភណ្ឌទ្រព្យសម្បត្តិរដ្ឋ (SARMIS Online) ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។
អភិបាលខេត្តកំពង់ធំ នាំយកអំណោយរបស់រាជរដ្ឋាភិបាល ចែកជូនបងប្អូនប្រជាពលរដ្ឋមានជីវភាពខ្វះខាតតាមសហគមន៍ និងងាយរងគ្រោះដោយធម្មជាតិ ចំនួន ២៥០គ្រួសារ ដែលមកពី ២សង្កាត់ ក្នុងក្រុងស្ទឹងសែន
(រដ្ឋបាលខេត្តកំពង់ធំ)៖ ឯកឧត្តម នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ អញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយរបស់រាជរដ្ឋាភិបាល ផ្តល់តាមរយៈមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្ត ចែកជូនបងប្អូនប្រជាពលរដ្ឋមានជីវភាពខ្វះខាតតាមសហគមន៍ និងងាយរងគ្រោះដោយធម្មជាតិ ចំនួន ២៥០គ្រួសារ ដែលមកពីសង្កាត់ដំរីជាន់ខ្លា ចំនួន ២០០គ្រួសារ និងសង្កាត់កំពង់រទេះ ចំនួន ៥០គ្រួសារ នៅបរិវេណសាលាក្រុងស្ទឹងសែន នាព្រឹកថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៤។
ឯកឧត្តម នួន ផារ័ត្ន បានផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្តេចធិបតី ហ៊ុន ម៉ាណែត ដែលជានិច្ចកាល សម្ដេចតែងតែបានគិតគូរយកចិត្តទុកដាក់អំពីសុខមាលភាពជីវភាពរស់នៅរបស់ប្រជាពលរដ្ឋនៅគ្រប់ទិសទីទូទាំងប្រទេស ដោយមិនប្រកាន់ពូជសាសន៍ និងនិន្នាការនយោបាយឡើយ។
ឯកឧត្តមបន្តថា អំណោយដែលចែកជូនប្រជាពលរដ្ឋនៅពេលនេះ គឺជាអំណោយបានមកពីរាជរដ្ឋាភិបាល តាមរយៈមន្ទីរសង្គមកិច្ច និងថ្នាក់ដឹកនាំខេត្តផងដែរ ហើយថ្វីត្បិតតែអំណោយមនុស្សធម៌ទាំងនេះមានចំនួនតិចតួចក្ដី តែក៏អាចជួយសម្រាលទុក្ខលំបាករបស់បងប្អូនបានមួយកម្រិតដែរ ដែលកំពុងត្រូវការជាចាំបាច់នូវស្បៀងអាហារ ផ្គត់ផ្គង់ក្នុងជីវភាពប្រចាំថ្ងៃ។
ឯកឧត្តម បានបញ្ជាក់បន្ថែមទៀតថា ដោយសារតែបច្ចុប្បន្នអាកាសធាតុ មានការប្រែប្រួល និងមានខ្យល់ត្រជាក់នៃរដូវរងារ បានណែនាំដល់ប្រជាពលរដ្ឋ ជាពិសេសកុមារ និងមនុស្សវ័យចំណាស់ ត្រូវចេះការពារ និងថែរក្សាសុខភាពឱ្យបានល្អ នារដូវត្រជាក់នេះ ជៀសវាងជំងឺដង្កាត់ ដែលអាចកើតមានជាយថាហេតុ។
គួរបញ្ជាក់ផងដែរថា សម្រាប់អំណោយដែលចែកជូនបងប្អូនប្រជាពលរដ្ឋទាំង២៥០គ្រួសារ នៅពេលនេះ ក្នុង ១គ្រួសារទទួលបាននូវ៖ អង្ករ ត្រីខ ភួយ ទឹកស៊ីអ៊ីវ និងឃីតផងដែរ។
នាថ្ងៃព្រហស្បត៌ ៤រោច ខែ មិគសិរ ឆ្នាំ រោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី ១៩
ខែ ធ្នូ ឆ្នាំ ២០២៤ ឯកឧត្តម នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ
ទទួលជួបពិភាក្សាការងារជាមួយគណៈប្រតិភូកូរ៉េ
ដែលអញ្ជើញមកសិក្សាលទ្ធភាពវិនិយោគលើការកែច្នៃគ្រាប់ស្វាយចន្ទីនៅខេត្តកំពង់ធំ
ដំណាំចន្ទីនៅក្នុងខេត្តកំពង់ធំ
មានផ្ទៃដីដាំដុះចំនួន ១៥ម៉ឺន ហិកតា និងទទួលបានទិន្នផលជាមធ្យម ១,៥តោន/ហ.ត
ក្នុង១ឆ្នាំ និងបរិមាណផលសរុប ជាង ២២ម៉ឺនតោន ស្មើនឹងប្រមាណ ៣០%
ក្នុងក្របខណ្ឌទូទាំងប្រទេស។
ជំនួបនាពេលនេះ
គឺជាយន្តការគាំទ្រមួយដល់ចក្ខុវិស័យរបស់ សម្ដេចមហាបវរធិបតី
ដែលបានអនុញ្ញាតឱ្យរដ្ឋបាលខេត្ត បង្កើតជាសួនកសិ-ឧស្សាហកម្ម
សំដៅប្រែក្លាយខេត្តកំពង់ធំជាមជ្ឈមណ្ឌលកែច្នៃគ្រាប់ស្វាយចន្ទីរបស់កម្ពុជា។
សាលាខេត្តកំពង់ធំ, ថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៤!
នាថ្ងៃ ព្រហស្បត៌ ១៥កើត ខែ អស្សុជ ឆ្នាំ រោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី ១៧ ខែ តុលា ឆ្នាំ ២០២៤, លោក លី ពេជ្រវីរៈ ប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តកំពង់ធំ អមដោយមន្ត្រីជំនាញចំនួន ០២ រូប បានចូលរួមវេទិការជាតិគណនេយ្យ ឆ្នាំ ២០២៤ ស្តីពីតួនាទីនៃគណនេយ្យ និងបច្ចេកវិទ្យាហិរញ្ញវត្ថុកម្ពុជាសម្រាប់ចក្ខុវិស័យ ឆ្នាំ ២០៣០ ក្រោមអធិបតីភាពដ៍ខ្ពង់ខ្ពស់ របស់ឯកឧត្តម ងឺ តាយឺ រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ តំណាង់ដ៍ខ្ពស់ខ្ពស់ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ឋមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដើម្បីពង្រឹងសមត្ថភាពគណនេយ្យ និងការត្រួតពិនិត្យហិរញ្ញវត្ថុ សម្រាប់ឆ្ពោះទៅដល់ការអនុវត្តថវិកាសមិទ្ឋកម្ម អមដោយ ឯកឧត្តម លោកជំទាវ អនុរដ្ឋលេខាធិការ ប្រធាននាយកដ្ឋាន អនុប្រធាននាយកដ្ឋាន និងមានការអញ្ចើញចូលរួម ពីលោក លោកស្រីប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុរាជធានី-ខេត្ត។
នាថ្ងៃ សុក្រ ៨រោច ខែ អស្សុជ ឆ្នាំ រោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី ២៥ ខែ តុលា ឆ្នាំ ២០២៤, នៅសាលប្រជុំសាលាខេត្តកំពង់ធំ ក្រោមអធិបតីដ៍ខ្ពង់ខ្ពស់ របស់ ឯកឧត្តម សឹង រេត អនុរដ្ឋលេខា នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ តំណាងដ៍ខ្ពង់ខ្ពស់ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ឋមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្នុងពិធិប្រកាសតែងតាំង លោក លី ពេជ្រវីរៈ ជាប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តកំពង់ធំ ជំនួស លោក សុខ សុផល ដែលត្រូវបានចូលនិវត្តន៍ ដែលមានការអញ្ចើញចូលរួមពី លោក លោកស្រី ប្រធាននាយកដ្ឋាន លោក លោកស្រីអនុប្រធាននាយកដ្ឋាន ប្រធានការិយាល័យ អនុប្រធានការិយាល័យ ព្រមទាំង ឯកឧត្តម លោកជំទាវ លោក លោកស្រី ប្រធានមន្ទីរជំនាញជុំវិញខេត្ត លោក អភិបាល នៃគណៈអភិបាលក្រុងស្រុក ទាំង ០៩ ព្រមទាំង ឯកឧត្តម នៃកម្លាំងទាំងបី។
នាថ្ងៃសុក្រ ៧រោច ខែកត្តិក ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ត្រូវនឹងថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៤
នៅសណ្ឋាគារ ARAYA ANGKOR RESIDENCEខេត្តសៀមរាប
លោក លីពេជ្រវីរៈ ប្រធានមន្ទីរសេដ្ឋកិច្ច
និងហិរញ្ញវត្ថុខេត្តកំពង់ធំ អមដោយមន្ត្រីជំនាញចំនួន ០១រូប របស់
មន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្តកំពង់ធំ
បានអញ្ជើញចូលរួមកិច្ចប្រជុំស្តីពី សមិទ្ឋផល និងបញ្ហាប្រឈមការគ្រប់គ្រងចំណាយចរន្តឆ្នាំ ២០២៤ របស់នាយកដ្ឋានហិរញ្ញកិច្ច នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ
ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកត្តម ហ៊ាវ រតនៈ ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុក អគ្គនាយក នៃអគ្គនាយកដ្ឋានថវិកា របស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
និងមានការអញ្ជើញចូលរួមពី
លោក លោកស្រីប្រធាននាយកដ្ឋាន លោក លោកស្រីអនុប្រធាននាយកដ្ឋាន លោក
លោកស្រីក្រុមកាងារតាមអគ្គនាយកដ្ឋាន
អង្គភាពនិងមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុរាជធានី-ខេត្តចំនួន ៦ រួមមាន៖ ខេត្តសៀមរាប ខេត្តស្វាយរៀង ខេត្តព្រះវិហារ ខេត្តកំពង់ធំ ខេត្តស្ទឹងត្រែង និងខេត្តបន្ទាយមានជ័យ ។
នាថ្ងៃព្រហស្បតិ៍ ១៣រោច ខែកត្តិក ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ត្រូវនឹងថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៤
នៅសណ្ឋាគារសង្គហ:ខេត្តកែប លោកស្រី សៀង វលក្ខធីតា អនុប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តកំពង់ធំ អមដោយមន្ត្រីរាជការជានារីចំនួន ០១រូប របស់ មន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្តកំពង់ធំ បានអញ្ជើញចូលរួមកម្មវិធីវិបស្សនា របស់ក្រុមការងារបញ្ជ្រាបយេនឌ័ររបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់លោកជំទាវ កែវ ចរិយា រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមការងារបញ្រ្ជាបយេនឌ័រក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងមានការអញ្ជើញចូលរួមពីលោកជំទាវអនុរដ្ឋលេខាធិការ លោក លោកស្រីអគ្គនាយករង លោក លោកស្រីប្រធាននាយកដ្ឋាន លោក លោកស្រីអនុប្រធាននាយកដ្ឋាន លោក លោកស្រីក្រុមកាងារតាមអគ្គនាយកដ្ឋាន អង្គភាពនិងមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុរាជធានី-ខេត្តទាំង២៥ ។
នៅថ្ងៃពុធ ១២រោច ខែកត្តិក ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២៧ ខែវិច្ឆិកា គ.ស.២០២៤,លោក លីពេជ្រវីរៈ ប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តកំពង់ធំ អមដោយមន្ត្រីជំនាញចំនួន ០២រូប បានចូលរួម ក្នុងក្របខ័ណ្ឌនៃការកសាងសមត្ថភាព ក្រោមកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដែលដឹកនាំដោយ ឯកឧត្តម យ៉េត វីណែល អនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ (កសហវ.) និងជាអគ្គលេខាធិការរង នៃអគ្គលេខាធិការដ្ឋានគណៈកម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ (អ.គ.ហ.) តំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម រស់ សីលវ៉ា រដ្ឋលេខាធិការ កសហវ. និងជាអគ្គលេខាធិការ នៃ អ.គ.ហ. អមដោយ ឯកឧត្តម អ៊ុ យុទ្ធី នាយករដ្ឋបាល ហិរញ្ញវត្ថុ និង ត្រួតពិនិត្យនិងវាយតម្លៃ នៃ អ.គ.ហ., មន្ត្រីជំនាញ និងមន្ត្រីជំនាញជាន់ខ្ពស់នៃ អ.គ.ហ. បានដឹកនាំគណៈប្រតិភូកម្ពុជាទៅបំពេញទស្សនកិច្ចសិក្សាស្ដីពីការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ និងការអភិវឌ្ឍសេដ្ឋកិច្ចមូលដ្ឋាននៅខេត្តសុរិន្ទ។ ដំណើរទស្សនកិច្ចនេះមានការចូលរួម និងសម្របសម្រួលដោយឯកឧត្តម ឃិន ញ៉ាន អភិបាលរង តំណាងរបស់ឯកឧត្ដមអភិបាលនៃគណៈអភិបាលខេត្តឧត្តរមានជ័យ, ឯកឧត្ដម លោកជំទាវ អភិបាលរង តំណាងអភិបាលនៃគណៈអភិបាលរាជធានី ខេត្តចំនួន ៩ រួមមាន ខេត្តបន្ទាយមានជ័យ, បាត់ដំបង, ពោធិ៍សាត់, សៀមរាប, ព្រះវិហារ, ប៉ៃលិន, កំពង់ធំ, កំពង់ឆ្នាំង និងលោក លោកស្រីប្រធាន និងអនុប្រធានមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុរាជធានី ខេត្តទាំង ២៥។ អំឡុងពេលបំពេញទស្សនកិច្ចសិក្សានេះ គណៈប្រតិភូកម្ពុជាបានជួបប្រជុំជាមួយរដ្ឋបាលខេត្តសុរិន្ទ ដែលដឹកនាំដោយឯកឧត្ដម ប្រាក់ផាត ស៊ីចាន់វៀង អភិបាលរង តំណាងគណៈអភិបាលខេត្ត អមដោយប្រធានអង្គភាពជំនាញ ដើម្បីសិក្សាអំពីការអភិវឌ្ឍរបស់ខេត្តសុរិន្ទ ព្រមទាំងបានទស្សនាសារៈមន្ទីរដំរី និងភូមិចន្ទសូម៉ាសិប្បកម្មត្បាញសូត្រ ដើម្បីពិនិត្យការរៀបចំតំបន់ទេសចរណ៍ផ្សាភ្ជាប់នឹងការរស់នៅក្នុងមូលដ្ឋាន។
រដ្ឋបាលខេត្តកំពង់ធំប្រជុំបញ្ចប់ការងារចុះកិច្ចសន្យាទិញយកស្ថានីយបូមទឹកឯកជនទាំងអស់ ក្នុងខេត្តកំពង់ធំ មកគ្រប់គ្រងវិញ
(រដ្ឋបាលខេត្តកំពង់ធំ)៖ ដោយអនុវត្តតាមគោលការណ៍ដ៏ខ្ពង់ខ្ពស់របស់សម្ដេចធិបតី ដើម្បីជួយកាត់បន្ថយថ្លៃដើមរបស់បងប្អូនប្រជាពលរដ្ឋក្នុងដាំដុះដំណាំស្រូវ ជាពិសេសនៅក្នុងរដូវប្រាំងដែលនឹងឈានចូលមកដល់នាពេលខាងមុខនេះ រដ្ឋបាលខេត្តកំពង់ធំ ដឹកនាំដោយឯកឧត្តម នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ បានរៀបចំបញ្ចប់ការងារចុះសន្យាលើការងារទិញស្ថានីយបូមទឹកទាំង១៤ ស្ថានីយពីឯកជន មកគ្រប់គ្រងវិញ។
ពិធីចុះកិច្ចសន្យានេះ ត្រូវបានរៀបចំឡើងនៅសាលាខេត្តកំពង់ធំ ដោយមានការអញ្ជើញចូលរួមពី អភិបាលរងខេត្ត លោកនាយករដ្ឋបាលសាលាខេត្ត មន្ទីរអង្គភាពពាក់ព័ន្ធ និងម្ចាស់ស្ថានីយទាំង ១៤ទីតាំង នាព្រឹកថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៤ ។
នៅក្នុងកិច្ចប្រជុំនោះដែរ ឯកឧត្តម នួន ផារ័ត្ន បានបញ្ជាក់ថា មុនការទិញស្ថានីយបូបទឹកនេះ ប្រជាពលរដ្ឋត្រូវចំណាយថវិកាច្រើនលើថ្លៃបូមទឹកដាក់ស្រែ ប៉ុន្ដែក្រោយរដ្ឋទិញស្ថានីយបូមទឹកទាំងអស់នោះ ប្រជាកសិករចំណាយតិចជាងនេះ ដែលជាដំណោះស្រាយដ៏ល្អមួយរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ជួយសម្រួលការចំណាយរបស់ប្រជាពលរដ្ឋ ។
ឯកឧត្តម នួន ផារ័ត្ន បន្ថែមទៀតថា បច្ចុប្បន្ននេះ ខេត្តកំពង់ធំ បានកំពុងសាងសង់ទំនប់ស្ទាក់ទឹកជាច្រើនកន្លែង ដើម្បីត្រៀមទឹកសម្រាប់ផ្គត់ផ្គង់ការបង្ករបង្កើនផលរបស់ប្រជាពលរដ្ឋមានទឹកប្រើប្រាស់គ្រប់គ្រាន់ ។ លើសពីនេះ ឯកឧត្តម ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ សូមកុំចូលទៅឈូសឆាយដីតំបន់៣ និងហាមដាច់ខាត់ឈូសឆាយព្រៃនៅតំបន់២ ដែលជាតំបន់ហាមឃាត់។
នាថ្ងៃ ព្រហស្បត៌ ២រោច ខែ ភទ្របទ ឆ្នាំ រោង ឆស័កព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី ១៩ ខែ កញ្ញា ឆ្នាំ ២០២៤ លោក សុខ សុផល ប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តកំពង់ធំ អមដោយមន្ត្រីជំនាញ បានចូលរួមកិច្ចប្រជុំពិភាក្សាសេចក្តីព្រាងអនុក្រឹត្យស្តីពី ការគ្រប់គ្រងថវិកា គណនេយ្យ និងទ្រព្យសម្បត្តិរដ្ឋ នៃគ្រឹះស្ថានសាធារណៈរដ្ឋបាលថ្នាក់ជាតិ នៅសណ្ឌាការសុខាភ្នំពេញ។
នាថ្ងៃព្រហស្បត៌ ២រោច ខែ ភទ្របទ ឆ្នាំ រោង ឆស័ក.ពស ២៥៦៨ ត្រូវនឹងថ្ងៃទី ១៩ ខែ កញ្ញា ឆ្នាំ ២០២៤ ក្រសួងពាណិជ្ជកម្ម សហការណ៍ជាមួយរដ្ឋបាលខេត្តកំពង់ធំ បានរៀបចំសិក្ខាសាលាពិគ្រោះយោបល់ថ្នាក់តំន់ នៅសាលប្រជុំសាលាខេត្តកំពង់ធំ ដើម្បីតាមដានវឌ្ឍនភាពការងារ និងបញ្ហាប្រឈម ក្នុងការអនុវត្តគោលនយោបាយជាតិ ស្តីពីដំឡូងមី ឆ្នាំ ២០២០ - ២០២៥ ក្រោមអធិបតីភាព ឯកឧត្តម អ៊ុំ កុសល់ អនុរដ្ឋលេខាធិការ ក្រសួងពាណិជ្ជកម្ម និងឯកឧត្តម ងួន រាសី អភិបាល នៃគណៈអភិបាលរងខេត្តកំពង់ធំ។
នាថ្ងៃ ច័ន្ទ ១៤ កើត ខែ ភទ្របទ ឆ្នាំ រោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី ១៦ ខែ កញ្ញា ឆ្នាំ ២០២៤ តំណាងវិទ្យាស្ថានសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានសហការណ៍ ជាមួយមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដើម្បីរៀបចំកិច្ចប្រជុំពិភាក្សាកំណត់ចំនួនមន្ត្រីរាជការជំនាញហិរញ្ញវត្ថុសាធារណៈ សម្រាប់បណ្តុះបណ្តាល និងវិក្រឹត្យការ ឆ្នាំ ២០២៥ និងផែនការប៉ាន់ស្មានបន្តបណ្តុះបណ្តាល និងវិក្រឹត្យការ ឆ្នាំ ២០២៦-២០២០៧ ជូនដល់រដ្ឋបាលខេត្ត មន្ទីរជំនាញជុំវិញខេត្ត ដើម្បីផ្សព្វផ្សាយដល់មន្ត្រីរាជការ នៅថ្នាក់មូលដ្ឋាន ក្នុងខេត្តកំពង់ធំ សម្រាប់វគ្គបណ្តុះបណ្តាលជំនាញបច្ចេកទេសវិញ្ញាបនបត្រផ្សារភ្ជាប់នឹងមុខតំណែង ឱ្យស្រមតាមអនុក្រឹត្យលេខ ៤៥ អនក្រ.បក ចុះថ្ងៃទី ១១ ខែ មីនា ឆ្នាំ ២០២៤ របស់រាជរដ្ឋាភិបាលកម្ពុជា ស្តីពីគុណវុឌ្ឍិវិជ្ជាជីវៈជំនាញហិរញ្ញវត្ថុសាធារណៈ។
នាព្រឹកថ្ងៃព្រហស្បតិ៍ ១៣ រោច ខែជេស្ឋ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៤, ឯកឧត្ដម យ៉េត វីណែល អនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ (កសហវ.) និងជាអគ្គលេខាធិការរង នៃ អ.គ.ហ. តំណាង ឯកឧត្តម រស់ សីលវ៉ា រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាអគ្គលេខាធិការ នៃ អ.គ.ហ., អមដោយមន្រ្តីជំនាញជាន់ខ្ពស់ និងមន្រ្តីជំនាញនៃ អ.គ.ហ.បានដឹកនាំកិច្ចប្រជុំដើម្បីពិភាក្សាលើការប្រមូលទិន្នន័យ ស្ដីពីលទ្ធផលសិក្សារបស់សិស្សានុសិស្សនៃសាលារៀនគោលដៅក្នុងរាជធានី ខេត្ត ក្នុងក្របខ័ណ្ឌនៃការសិក្សាវាយតម្លៃប្រសិទ្ធភាព នៃការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ និងការផ្ដល់សេវាអប់រំនៅកម្ពុជា។ កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពីលោក លោកស្រី តំណាងក្រសួងអប់រំ យុវជន និងកីឡា, លោក លោកស្រី តំណាងមន្ទីរអប់រំ យុវជន និងកីឡា និងមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ រាជធានី-ខេត្តគោលដៅទាំង ១០ ។ កិច្ចប្រជុំនេះត្រូវបានរៀបចំឡើងក្នុងគោលបំណងប្រមូលទិន្នន័យបន្ថែមពាក់ព័ន្ធទៅនឹងលទ្ធផលសិក្សារបស់សិស្សានុសិស្សក្នុងសាលារៀនគោលដៅ ដើម្បីវិភាគ និងវាយតម្លៃឲ្យបានគ្រប់ជ្រុងជ្រោយអំពីប្រសិទ្ធភាពនៃការផ្តល់សេវាសាធារណៈក្នុងវិស័យអប់រំ។
នាថ្ងៃព្រហស្បត៌ ៦ កើត ខែអាសាឍ ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៤, អគ្គលេខាធិការដ្ឋានគណៈកម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុ (អ.គ.ហ.) បានរៀបចំវគ្គបណ្តុះបណ្តាលលើកទី២ ស្តីពី "ប្រព័ន្ធគ្រប់គ្រងសមិទ្ធកម្ម និងគណនេយ្យភាព (PMAS)" នៅ សណ្ឋាគារ Sun & Moon Rever Side រាជធានីភ្នំពេញ, វគ្គបណ្តុះបណ្តាលនេះ ដឹកនាំដោយ ឯកឧត្តម អ៊ុ យុទ្ធី នាយករដ្ឋបាល ហិរញ្ញវត្ថុ និងត្រួតពិនិត្យនិងវាយតម្លៃ, តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម យ៉េត វីណែល អនុរដ្ឋលេខាធិការ និងជាអគ្គលេខាធិការរង នៃ អ.គ.ហ. និងឯកឧត្តម រស់ សីលវ៉ា រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាអគ្គលេខាធិការ នៃ អ.គ.ហ. ដោយមានការអញ្ជើញចូលរួមពីមន្ត្រីជំនាញទទួលបន្ទុកពីគ្រប់ផ្នែកនៃ អ.គ.ហ. ដែលមានអ្នកចូលរួមសរុបប្រមាណ ៣៥ រូប, គោលបំណងរៀបចំវគ្គបណ្តុះបណ្តាលនេះ ដើម្បីធានាបាននូវប្រសិទ្ធភាព និងភាពគ្រប់ជ្រុងជ្រោយក្នុងការរៀបចំផែនការសកម្មភាព ការរៀបចំថវិកា និងការរៀបចំរបាយការណ៍ តាមរយៈការប្រើប្រាស់ប្រព័ន្ធគ្រប់គ្រងសមិទ្ធកម្ម និងគណនេយ្យភាព (PMAS) ដែលជាប្រព័ន្ធថ្នាលបច្ចេកវិទ្យាឌីជីថល ដែលត្រូវបានអនុវត្តជាផ្លូវការក្នុងក្របខណ្ឌនៃកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ។
នៅថ្ងៃទី ២៧ ខែ កក្តដា ឆ្នាំ ២០២៤ ឯកឧត្តម នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ បានបន្តចុះត្រួតពិនិត្យតាមដានស្ថានភាពទឹកជំនន់ស្ទឹងសែន ដែលធ្វើឱ្យប៉ះពាល់ ដល់ដំណាំស្រូវ ប្រជាពលរដ្ឋ រស់នៅឃុំព្រៃគុយ និងឃុំកំពង់ស្វាយ ស្ថិតក្នុងស្រុកកំពង់ស្វាយ នៃខេត្តកំពង់ធំ។
រដ្ឋបាលខេត្តកំពង់ធំ សូមស្វាគមន៍វត្តមាន ឯកឧត្តម លី ឈុលវូ (LEE Cheol Woo) អភិបាលខេត្តឃ្យុងសាងប៊ុកដូ នៃសាធារណរដ្ឋកូរ៉េ មកកាន់ខេត្តកំពង់ធំ!
ដើម្បីជំនួបពិភាក្សាការងារ និងពិធីចុះអនុស្សរណៈនៃការយោគយល់គ្នាស្តីពីការបង្កើតចំណងសម្ព័ន្ធមេត្រីភាព និងកិច្ចសហប្រតិបត្តិការរវាងខេត្តកំពង់ធំ និងខេត្តឃ្យុងសាងប៊ុកដូ នៃសាធារណរដ្ឋកូរ៉េ
សាលាខេត្តកំពង់ធំ, ថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៤!
ថ្ងៃសុក្រ ៦ រោច ខែអាសាឍ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៤, នៅខេត្តព្រះសីហនុ, ឯកឧត្តម យ៉េត វីណែល អនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ (កសហវ.) និងជាអគ្គលេខាធិការរង នៃអគ្គលេខាធិការដ្ឋានគណៈកម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ (អ.គ.ហ.), តំណាង ឯកឧត្តម រស់ សីលវ៉ា រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាអគ្គលេខាធិការ អ.គ.ហ. អមដោយឯកឧត្ដម អ៊ុ យុទ្ធី នាយករដ្ឋបាល ហិរញ្ញវត្ថុ និងត្រួតពិនិត្យនិងវាយតម្លៃគម្រោង, មន្ត្រីជំនាញជាន់ខ្ពស់ និងមន្ត្រីជំនាញ នៃ អ.គ.ហ., បានថ្លែងសុន្ទរកថាបិទវគ្គបណ្ដុះបណ្ដាលស្តីពីការគ្រប់គ្រងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុសាធារណៈនៅថ្នាក់ក្រោម ក្នុងក្របខ័ណ្ឌផែនការកសាងសមត្ថភាព ក្រោមកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ។ មុននឹងបញ្ចប់នៃវគ្គបណ្ដុះបណ្ដាលក៏មានការប្រគល់នូវវិញ្ញាបនបត្រជូនដល់អង្គសិក្ខាសាលាបណ្តុះបណ្តាលដែលមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ លោក លោកស្រីតំណាងអភិបាលនៃគណៈអភិបាល រាជធានី-ខេត្ត និងមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ រាជធានី-ខេត្ត ទាំង២៥ សរុបប្រមាណ ១២០ រូប។
នាថ្ងៃសុក្រ ៦កើត ខែផល្គុន ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៤ នៅសណ្ឋាគារ កាំបូឌីយ៉ាណា, ឯកឧត្តម មាស សុខសេនសាន រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ (កសហវ.) និងជាអគ្គលេខាធិការរង នៃអគ្គលេខាធិការដ្ឋានគណៈកម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ (អ.គ.ហ.), តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី នៃ កសហវ. និងឯកឧត្តម រស់ សីលវ៉ា រដ្ឋលេខាធិការ នៃ កសហវ. និងជាអគ្គលេខាធិការ នៃ អ.គ.ហ., អមដោយមន្ត្រីជំនាញជាន់ខ្ពស់ និងមន្ត្រីជំនាញ នៃ អ.គ.ហ. បានអញ្ជើញចូលរួមថ្លែងសន្ទរកថាបិទ កិច្ចសន្ទនាថ្នាក់ជាតិស្តីពី " ការលើកកម្ពស់តម្លាភាព និងគណនេយ្យភាព នៃការគ្រប់គ្រងថវិកាថ្នាក់ជាតិ" ។
កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពី សមាជិកគណៈកម្មាការសេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និងសវនកម្ម នៃរដ្ឋសភា, រដ្ឋលេខាធិការក្រសួងមហាផ្ទៃ, តំណាងអគ្គនាយកដ្ឋានរតនាគារជាតិ, តំណាងអគ្គនាយកដ្ឋានហិរញ្ញវត្ថុរដ្ឋបាលថ្នាក់ក្រោមជាតិ, តំណាងអង្គការមូនិធិអាស៊ី ,តំណាងស្ថានទូតប្រទេសណូវ៉េលហ្សឺឡង់ និងរដ្ឋបាលថ្នាក់ក្រោមជាតិ កិច្ចសន្ទនានេះត្រូវបានរៀបចំឡើងក្នុងគោលបំណងចែករំលែក និងពិភាក្សាអំពីវឌ្ឍនភាព បទពិសោធន៍ល្អៗ បញ្ហាប្រឈម និងអនុសាសន៍ពាក់ព័ន្ធនឹងតម្លាភាព នៃការគ្រប់គ្រងថវិកាថ្នាក់ក្រោមជាតិ ក៏ដូចជាការរៀបចំផែនការសកម្មភាពរួមគ្នាក្នុងការឆ្លើយតប និងដោះស្រាយបញ្ហាប្រឈមនានាដោយមានការគាំទ្រពីភាគីពាក់ព័ន្ធ និងអ្នកធ្វើគោលនយោបាយនៅថ្នាក់ជាតិ។
“ឆ្លងកាត់ការអនុវត្ត អស់រយៈពេលជាង ២០ ឆ្នាំ រហូតមកដល់ដំណាក់កាលទី ៤ នៅពេលនេះ, កម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ សម្រេចបានវឌ្ឍនភាពជាច្រើន គួរជាទីមោទនៈ ។ សមិទ្ធផលដ៏សំខាន់បំផុតមួយ ក្នុងពេលថ្មីៗចុងក្រោយនេះ គឺ ការណ៍ដែលកម្ពុជាបានពុះពារជម្នះឆ្លងកាត់បានដោយជោគជ័យ នូវវិបត្តិជំងឺកូវីដ-១៩, ខណៈស្ថានភាពហិរញ្ញវត្ថុសាធារណៈរបស់ជាតិ ត្រូវបានរក្សាក្នុងសភាពរឹងមាំល្អ, ស្របពេលដែលប្រទេសមានការអភិវឌ្ឍតិចតួច មួយចំនួនទៀតនៅលើពិភពលោក, ថ្វីត្បិតថា អាចឆ្លងកាត់វិបត្តិជាសកលនេះ បានជោគជ័យ ក៏ពិតមែន, ប៉ុន្តែ បានធ្លាក់ជាប់ផុងក្នុងស្ថានភាពបំណុលកម្រិតខ្ពស់” នេះបើយោងតាមការលើកឡើងរបស់ ឯកឧត្ដមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ (កសហវ.) និងជាប្រធានគណៈកម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ (គ.ហ.ស.) ក្នុងកិច្ចប្រជុំត្រួតពិនិត្យប្រចាំឆ្នាំ២០២៣ នៃកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដំណាក់កាលទី៤។
នាថ្ងៃអង្គារ ៤ កើត ខែមាឃ ឆ្នាំថោះ បញ្ចស័ក ព.ស. ឆ្នាំ២៥៦៧ ត្រូវនឹងថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៤, វេលាម៉ោង ៩:០០នាទីព្រឹក, នៅសណ្ឋាគារ ហ្គាឌិន ស៊ីធី, ឯកឧត្ដមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុន្នីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី កសហវ. និងជាប្រធាន គ.ហ.ស. បានអញ្ជើញជាអធិបតី និងថ្លែងសុន្ទរកថាបើក កិច្ចប្រជុំត្រួតពិនិត្យប្រចាំឆ្នាំ២០២៣ នៃកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដំណាក់កាលទី៤។ ក្នុងកិច្ចប្រជុំនេះ មានការចូលរួមពីសំណាក់ ឯកឧត្ដម លោកជំទាវ សមាជិក សមាជិកា នៃរាជរដ្ឋាភិបាល, ឯកឧត្ដម ឌ្រីសម៉ាន់ អីហ្គោរ៍ (Diesmans Igor) ឯកអគ្គរដ្ឋទូតប្រតិភូសហភាពអឺរ៉ុប និងជាតំណាងដៃគូអភិវឌ្ឍន៍, ឯកឧត្ដម លោកជំទាវ លោក លោកស្រី ថ្នាក់ដឹកនាំ និងមន្ត្រីរាជការ នៃក្រសួង-ស្ថាប័ន , ដៃគូអភិវឌ្ឍន៍, ឯកឧត្ដម លោកជំទាវ អភិបាល នៃគណៈអភិបាលរាជធានី-ខេត្ដ, និងតំណាងអង្គការមិនមែនរដ្ឋាភិបាល។
នាថ្ងៃចន្ទ ៩ រោច ខែមាឃ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី៤ ខែមីនា ឆ្នាំ២០២៤, ឯកឧត្ដម យ៉េត វីណែល អនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ (កសហវ.) និងជាអគ្គលេខាធិការរង នៃអគ្គលេខាធិការដ្ឋានគណៈកម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ (អ.គ.ហ.) តំណាងដ៏ខ្ពង់ ខ្ពស់ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងឯកឧត្តម រស់ សីលវ៉ា រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាអគ្គលេខាធិការ នៃ អ.គ.ហ., អមដោយឯកឧត្ដម អ៊ុ យុទ្ធី នាយករដ្ឋបាល ហិរញ្ញវត្ថុ និងត្រួតពិនិត្យ, មន្រ្តីជំនាញជាន់ខ្ពស់ និងមន្រ្តីជំនាញនៃ អ.គ.ហ.បានដឹកនាំគណៈប្រតិភូ នៃព្រះរាជាណាចក្រកម្ពុជា រួមមានឯកឧត្ដម លោកជំទាវអភិបាលរង តំណាងអភិបាលនៃគណៈអភិបាលខេត្តចំនួន ១៥, តំណាងក្រសួងបរិស្ថាន, តំណាងរដ្ឋាករទឹកខេត្តស្វាយរៀង និងលោក លោកស្រី ប្រធានមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុរាជធានី-ខេត្ត ទាំង២៥។ តាមរបៀបវារៈនៃកម្មវិធីក្នុងថ្ងៃទី១ គណៈប្រតិភូ នៃព្រះរាជាណាចក្រកម្ពុជាបានធ្វើដំណើរទស្សនកិច្ចសិក្សាទៅកាន់ខេត្តតៃនីញ ប្រទេសវៀតណាម នៅតំបន់ឧស្សាហកម្មថាញ់ថាញ់កុងដូចជា រោងចក្រផ្គត់ផ្គង់ទឹកស្អាត, រោងចក្រប្រព័ន្ធប្រព្រឹត្តិកម្មសំណល់រាវទឹកកខ្វក់ និងក្រុមហ៊ុនផលិតកម្មគ្រឿងផ្លាស្ទិក (ស្លាបព្រា, សម, ប្រអប់ជ័រ។ល។) ព្រមទាំងពិភាក្សាអំពី ការអភិវឌ្ឍសេដ្ឋកិច្ចមូលដ្ឋាន និងការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈជាមួយតំណាងប្រធានមន្ទីរការបរទេសខេត្តតៃនីញ, តំណាងអភិបាលនៃគណៈអភិបាលខេត្តតៃនីញ និងភាគីពាក់ព័ន្ធផ្សេងទៀត។ ទស្សនកិច្ចសិក្សានេះរៀបចំឡើងក្នុងគោលបំណង ដើម្បីសិក្សានិងដកស្រង់បទពិសោធន៍ អំពីការអភិវឌ្ឍសេដ្ឋកិច្ច សម្រាប់ពង្រឹងសមត្ថភាពពីការអភិវឌ្ឍសេដ្ឋកិច្ចនៅថ្នាក់មូលដ្ឋាន ជូនដល់មន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុរាជធានី-ខេត្ត ជាមូលដ្ឋានក្នុងការកែសម្រួលរបាយការណ៍វិភាគ SWOT នារាជធានី-ខេត្ត។
ថ្ងៃអង្គារ ៣ កើត ខែផល្គុន ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៤, នៅខេត្តកំពង់ធំ, អគ្គលេខាធិការដ្ឋានគណៈកម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ (អ.គ.ហ.) ដឹកនាំដោយ ឯកឧត្ដម យ៉េត វីណែល អនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ (កសហវ.) និងជាអគ្គលេខាធិការរង អ.គ.ហ. តំណាង ឯកឧត្តម រស់ សីលវ៉ា រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាអគ្គលេខាធិការ នៃ អ.គ.ហ., អមដោយមន្រ្តីជំនាញជាន់ខ្ពស់ និងមន្រ្តីជំនាញនៃ អ.គ.ហ. បានរៀបចំសិក្ខាសាលាស្ដីពីការផ្សព្វផ្សាយកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ និងការប្រមូលទិន្នន័យសម្រាប់វាយតម្លៃចំណាយសាធារណៈ និងគណនេយ្យភាពហិរញ្ញវត្ថុ ក្នុងការលើកកម្ពស់ការផ្ដល់សេវាសាធារណៈក្នុងវិស័យអប់រំ។ សិក្ខាសាលានេះត្រូវបានរៀបចំឡើងក្នុងគោលបំណង៖
(ទី១). ផ្សព្វផ្សាយអំពីកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ជូនដល់លោក លោកស្រីតំណាងមន្ទីរអប់រំ យុវជន និងកីឡា និង ការិយាល័យអប់រំ យុវជន និងកីឡាក្រុង ស្រុក ក្នុងខេត្តកំពង់ធំ ព្រមទាំងលោក លោកស្រី នាយក នាយិការ និងលោកគ្រូ អ្នកគ្រូចំនួនប្រមាណជាង ១៨០ រូប នៃសាលារៀននៅក្នុងខេត្តកំពង់ធំ។ ជារួមតាមរយៈការអនុវត្តកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈអស់រយៈពេលជិត ២០ ឆ្នាំកន្លងទៅការប្រមូលចំណូលថវិកាជាតិ មានការកើនឡើងក្នុងទំហំប្រមាណជិត ២០ ដង, ខណៈចំណាយថវិកាជាតិសរុប បានកើនឡើងជិត ១៥ ដង ដែលបានផ្តល់លទ្ធភាពឱ្យរាជរដ្ឋាភិបាលបង្កើនចំណាយទៅលើវិស័យអាទិភាព រួមមានវិស័យសង្គមកិច្ចដែលមានទំហំប្រមាណ២២% នៃចំណាយជាតិសរុប ក្នុងនោះចំពោះក្រសួងអប់រំ យុវជន និងកីឡាទទួលបានថវិកាកើនឡើងជាង ២ ដងកន្លះចាប់ពីឆ្នាំ២០១៥ ដល់ឆ្នាំ២០២៤។ ទន្ទឹមនេះ, ប្រាក់បៀវត្សមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ត្រូវបានតម្លើងជាលំដាប់យ៉ាងតិចច្រើនជាង ១ លានរៀលគិតត្រឹមឆ្នាំ២០២៤ ក្នុងនោះប្រាក់បៀវត្សអប្បបរមារបស់គ្រូបង្រៀនប្រមាណ ១ ៤០០ ០០០រៀល។
(ទី២). ប្រមូលទិន្នន័យសម្រាប់ការវាយតម្លៃប្រសិទ្ធភាពនៃការផ្ដល់សេវាសាធារណៈក្នុងវិស័យអប់រំ ដើម្បីសិក្សាអំពីការប្រែប្រួលគុណភាពនៃសេវាអប់រំ ដែលជាបច្ច័យនៃការកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈកន្លងមក ក្នុងខណៈដែលកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈឈានដល់ដំណាក់កាលទី៤ “គណនេយ្យភាពសមិទ្ធកម្ម” ជាដំណាក់កាលចុងក្រោយនៃកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដោយបានសម្រួចទិស និងតម្រង់គោលដៅឆ្ពោះទៅរកការកសាងនូវប្រព័ន្ធថវិកាជាតិមួយ ដែលផ្ដោតលើ “សមិទ្ធកម្ម ឬ លទ្ធផល” នៅក្នុងរាជរដ្ឋាភិបាលទាំងមូល។
នាថ្ងៃអង្គារ ១០ រោច ខែមាឃ ឆ្នាំថោះ ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៤ នៅខេត្តស្វាយរៀង,អគ្គលេខាធិការដ្ឋានគណៈកម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ (អ.គ.ហ.) ដឹកនាំដោយឯកឧត្ដម យ៉េត វីណែល អនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ (កសហវ.) និងជាអគ្គលេខាធិការរង នៃ អ.គ.ហ. តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងឯកឧត្តម រស់ សីលវ៉ា រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាអគ្គលេខាធិការ នៃ អ.គ.ហ., អមដោយឯកឧត្ដម អ៊ុ យុទ្ធី នាយករដ្ឋបាល ហិរញ្ញវត្ថុ និងត្រួតពិនិត្យ, មន្រ្តីជំនាញជាន់ខ្ពស់ និងមន្រ្តីជំនាញនៃ អ.គ.ហ. បាន រៀបចំទស្សនកិច្ចសិក្សាស្តីពីការអភិវឌ្ឍន៍សេដ្ឋកិច្ចមូលដ្ឋាន និងការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈនៅតាមតំបន់ស្ថិតនៅជាប់ព្រំដែនខេត្តស្វាយរៀង និងខេត្តតៃនិញនៃប្រទេសវៀតណាម។ ដំណើរទស្សនកិច្ចសិក្សានេះមានការចូលរួមពី ឯកឧត្តមអភិបាលរង លោក លោកស្រីតំណាងអភិបាលនៃគណៈអភិបាលរាជធានី-ខេត្តចំនួន ១៥, ឯកឧត្តម លោក លោកស្រីតំណាងក្រសួងបរិស្ថាន, រដ្ឋាករទឹកស្វយ័តខេត្តស្វាយរៀង និងមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុរាជធានី-ខេត្តទាំង២៥។ តាមរបៀបវារៈនៃកម្មវិធីទស្សនកិច្ចសិក្សាថ្ងៃទី២, អ.គ.ហ. បាន៖
(១).រៀបចំកិច្ចប្រជុំជាមួយរដ្ឋបាលខេត្តស្វាយរៀង ដែលដឹកនាំដោយឯកឧត្ដម ប៉េង ពោធិ៍សា អភិបាលនៃគណៈអភិបាលខេត្តស្វាយរៀង ដើម្បីពិភាក្សាអំពីស្ថានភាពសេដ្ឋកិច្ច និងការរៀបចំរបាយការណ៍វិភាគភាពខ្លាំង ភាពខ្សោយ កាលានុវត្តភាព និងការគំរាម (SWOT) ខេត្តស្វាយរៀង ដើម្បីកំណត់សក្តានុពល និងបញ្ហាប្រឈម ក្នុងការអភិវឌ្ឍន៍ខេត្ត។ ឆ្លៀតក្នុងឱកាសនេះ, អ.គ.ហ. បានប្រគល់កុំព្យូទ័រជូនដល់រដ្ឋបាលឃុំ-សង្កាត់នៃខេត្តស្វាយរៀង តាមរយៈរដ្ឋបាលខេត្ត សម្រាប់គាំទ្រដល់ការរៀបចំបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋតាមប្រព័ន្ធ SARMIS ឱ្យបានគ្រប់ជ្រុងជ្រោយ និងទាន់ពេលវេលា។
(២).ដឹកនាំគណៈប្រតិភូធ្វើដំណើរទស្សនកិច្ចសិក្សាទៅកាន់រោងចក្រ កៃនីង មេថល ប្រូដាក់ (ខេមបូឌា) ឯ.ក (សម្ភារៈផ្ទះបាយ, អំពូលភ្លើងលំអរ និងគ្រឿងសង្ហារិម។ល។) នៅតំបន់សេដ្ឋកិច្ចពិសេសស្វាយរៀង ហ្គីហ្គា រីសស ព្រមទាំងបានជួបពិភាក្សាជាមួយម្ចាស់តំបន់សេដ្ឋកិច្ចអំពីការគ្រប់គ្រង និងផែនការទាក់ទាញក្រុមហ៊ុនផ្សេងៗ មកវិនិយោគ ក្នុងតំបន់សេដ្ឋកិច្ចពិសេសនេះ ព្រមទាំងពិភាក្សាអំពីការគ្រប់គ្រងសង្វាក់ផលិតកម្ម និងកាកសំណល់ចេញពីរោងចក្រ ដើម្បីធានានូវ ការការពារបរិស្ថាន បានត្រឹមត្រូវ។
នាព្រឹកថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៤ នៅទីស្តីការក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ, ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋលេខាធិការ និងជាប្រធានក្រុមការងារថវិកាកម្រិតថ្នាក់ដឹកនាំ នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយសារាចរណែនាំស្តីពីការអនុវត្តច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៤ ជូនអង្គភាពថវិកា នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ, ដោយមានការអញ្ជើញចូលរួមពីឯកឧត្តមរដ្ឋលេខាធិការ ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំនៃអគ្គលេខាធិការដ្ឋាន អគ្គនាយកដ្ឋាន អគ្គាធិការដ្ឋាន វិទ្យាស្ថាន គណៈកម្មាធិការ គណៈកម្មការ និង អង្គភាពនានា ដែលស្ថិតក្រោមឱវាទ និង ក្រោមអាណាព្យាបាលរបស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ព្រមទាំងលោក លោកស្រីប្រធានមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ។
កិច្ចប្រជុំត្រូវបានរៀបចំឡើង ដោយមានកិច្ចសហការពីអគ្គនាយកដ្ឋានថវិកា ដើម្បី ១. ពង្រឹងប្រសិទ្ធភាពនៃការអនុវត្តថវិកាឆ្នាំ២០២៤ នៅ កសហវ. និង បង្កើនគណនេយ្យភាពរបស់អង្គភាពថវិកា តាមរយៈការបញ្រ្ជាបការយល់ដឹងទូលាយ ពីតំណាងអគ្គនាយកដ្ឋានថវិកាដោយផ្ទាល់ លើខ្លឹមសារសំខាន់ៗ នៃសារាចរខាងលើ, ២. បង្ហាញជូនទម្រង់របាយការណ៍ថ្មី ផ្ទៃក្នុងក្រសួង សម្រាប់ឆ្នាំ២០២៤ ព្រមទាំងកាលបរិច្ឆេទត្រូវផ្ដល់របាយការណ៍ និង ៣. បញ្ជាក់ជូនអង្គភាពថវិកាអំពីការងារដែលនៅសេសល់ សម្រាប់ចាប់ផ្ដើមអនុវត្តថវិកាឆ្នាំ២០២៤ និង ការត្រៀមរៀបចំថវិកាឆ្នាំ២០២៥ ដែលនឹងចាប់ផ្ដើមលឿនជាងឆ្នាំកន្លងមក ស្របតាមច្បាប់ប្រព័ន្ធហិរញ្ញវត្ថុសាធារណៈថ្មី ៕
កាលពីព្រឹកថ្ងៃអង្គារ ១៣កើត ខែបុស្ស ឆ្នាំថោះ ពស២៥៦៧ ត្រូវនិងថ្ងៃទី ២៣ ខែមករា ឆ្នាំ២០២៤ លោកស្រី សៀង វល្ល័ក្ខធីតា អនុប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តកំពង់ធំ រួមជាមួយអគ្គនាយកដ្ឋានរដ្ឋបាលហិរញ្ញវត្ថុថ្នាក់ក្រោមជាតិ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានរៀបចំកិច្ចប្រជុំផ្សព្វផ្សាយសរាចរណែនាំលេខ ០១៤ សហវ.សរ.អហក ស្តីពីការអនុវត្តច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៤ របស់រដ្ឋបាលថ្នាក់ក្រោមជាតិ ក្រោមអធិបតីភាព លោកជំទាវ លំ គន្ធារី អភិបាលរងខេត្តកំពង់ធំ និងជាតំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ងួន រតនៈ អភិបាលនៃគណៈអភិបាលខេត្តកំពង់ធំ នៅសាលប្រជុំសាលាខេត្តកំពង់ធំ ដើម្បីផ្តល់ជាគោល កាណែនាំថ្មីៗសម្រាប់ជាមូលដ្ឋានជូនដល់រដ្ឋបាលថ្នាក់ក្រោមជាតិមានមូលដ្ឋានគ្រិះសម្រាប់អនុវត្តកញ្ចប់ថវិការបស់ខ្លួនក្នុងឆ្នាំ២០២៤ ។ ដូច្នេះសរាចរណែនាំនេះបាន ដាក់ចេញនូវក្របខណ្ឌ និងវិធានការប្រមូលចំណូល ការកំណត់អទិភាពចំណាយតាមវិស័យ និងគោលការណ៍សំខាន់ៗសម្រាប់បង្កើនប្រសិទ្ធភាពនៃការវិភាជថវិកា ដោយផ្អែកលើលទ្ធភាពជាក់ស្តែងនៃថវិកាជាតិ អាទិភាពគោលនយោបាយរបស់រាជរដ្ឋភិបាល និងប្រសិទ្ធភាពនៃការអនុវត្តន៍ថវិការបស់រដ្ឋបាលថ្នាក់ក្រោមជាតិ ។
កាលពីព្រឹកថ្ងៃចន្ទ ១២កើត ខែបុស្ស ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី ២២ ខែមករា ឆ្នាំ២០២៤ នៅសាលប្រជុំមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តកំពង់ធំ លោក លី ពេជ្រវីរៈ អនុប្រធានមន្ទីរ បានសហការជាមួយតំណាងអគ្គនាយកដ្ឋានថវិកា នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានរៀបចំកិច្ចប្រជ៉ំផ្សព្វផ្សាយសារាចរណ៍ណែនាំលេខ ០១៣ សហវ.សរអថ ស្តីពីការអនុវត្តច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៤ របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ដុ ដើម្បីផ្តល់ជាគោកាណែនាំថ្មីៗសម្រាប់ជាមូលដ្ឋានជូនដល់មន្ទីរជំនាញជុំវិញខេត្តដែលជាអង្គភាពថវិកា មានមូលដ្ឋានគ្រិះសម្រាប់អនុវត្តកញ្ចប់ថវិការបស់មន្ទីរជំនាញនីមួយៗក្នុងឆ្នាំ២០២៤ ។ ដូច្នេះសរាចរណែនាំនេះបានដាក់ចេញនូវក្របខណ្ឌ និងវិធានការប្រមូលចំណូល ការកំណត់អទិភាពចំណាយតាមវិស័យ និងគោលការណ៍សំខាន់ៗសម្រាប់បង្កើនប្រសិទ្ធភាពនៃការវិភាជថវិកា ដោយផ្អែកលើលទ្ធភាពជាក់ស្តែងនៃថវិកាជាតិ អាទិភាពគោលនយោបាយរបស់រាជរដ្ឋភិបាល និងប្រសិទ្ធភាពនៃការអនុវត្តន៍ថវិការបស់ក្រសួងស្ថាប័ន ។
នាព្រឹកថ្ងៃអង្គារ ១៣ កើត ខែបុស្ស ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៤, នៅសណ្ឋាគារ ហ្គាឌិន ស៊ីធី, ឯកឧត្តម យ៉េត វីណែល អនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ (កសហវ.)និងជាអគ្គលេខាធិការរង នៃអគ្គលេខាធិការដ្ឋានគណៈកម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ (អ.គ.ហ.) និងជាអនុប្រធានគណៈកម្មការអន្តរក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់, តំណាង ដ៏ខ្ពង់ខ្ពស់ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងឯកឧត្តម រស់ សីលវ៉ា រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាអគ្គលេខាធិការ អ.គ.ហ. ដោយមានការចូលរួមពីឯកឧត្ដម ប៉ាត់ សុក ទីប្រឹក្សាក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ តំណាងដ៏ខ្ពង់ខ្ពស់ របស់ឯកឧត្ដម ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់, ឯកឧត្ដម សុខ ធី ប្រធាននាយកដ្ឋាន តំណាងអគ្គនាយកដ្ឋានទ្រព្យសម្បត្តិរដ្ឋនិងចំណូលមិនមែនសារពើពន្ធ និងលោក កែ ពន្លក នាយករងរដ្ឋបាល តំណាងអភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ, បានដឹកនាំកិច្ចប្រជុំស្តីពី ការជំរុញការធ្វើប័ណ្ណកម្មសិទ្ធិដីរដ្ឋ និងការពង្រឹងការគ្រប់គ្រងបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋ ក្នុងផែនការសកម្មភាពឆ្នាំ២០២៤ របស់មន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុរាជធានីភ្នំពេញ ក្រោមកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ។ កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពីអង្គភាពពាក់ព័ន្ធនៃរដ្ឋបាលរាជធានីភ្នំពេញ, រដ្ឋបាលខណ្ឌ និងសង្កាត់ នៃរាជធានីភ្នំពេញ, មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីរាជធានីភ្នំពេញ, មន្ទីរ-អង្គភាពជំនាញជុំវិញរដ្ឋបាលរាជធានីភ្នំពេញ និងមន្ទីរ សហវ. រាជធានី-ខេត្តទាំង ២៥ សរុបមានអ្នកចូលរួមប្រមាណ ៥០០រូប។
ជារួមអង្គប្រជុំបានសម្ដែងនូវការកោតសរសើរចំពោះរដ្ឋបាលរាជធានីភ្នំពេញ អាជ្ញាធរមូលដ្ឋាននៃរាជធានីភ្នំពេញ មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីរាជធានីភ្នំពេញ និងអង្គភាពពាក់ព័ន្ធ ក្នុងការធ្វើប័ណ្ណកម្មសិទ្ធិក្នុងភូមិសាស្ត្រនៃរាជធានីភ្នំពេញ និងកំពុងសហការយ៉ាងជិតស្និទ្ធិជាមួយក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ដែលមានមន្ទីរសេដ្ឋ កិច្ចនិងហិរញ្ញវត្ថុ ជាសេនាធិការ ដើម្បីបន្តជំរុញការធ្វើប័ណ្ណកម្មសិទ្ធិដីរដ្ឋនេះឱ្យសម្រេចបានវឌ្ឍនភាពបន្ថែមទៀត និងជំរុញការចុះដីរដ្ឋទៅក្នុងបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋឱ្យបានគ្រប់ជ្រុងជ្រោយ។ ឆ្លៀតក្នុងឱកាសនេះ ក៏បានយកនូវប័ណ្ណកម្មសិទ្ធិចំនួន ៦២ ជូនអង្គភាពកាន់កាប់ផងដែរ។
រសៀលថ្ងៃចន្ទ ៥កើត ខែបុស្ស ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៤, អគ្គលេខាធិការដ្ឋានគណៈកម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ (អ.គ.ហ.) ដឹកនាំដោយឯកឧត្ដម យ៉េត វីណែល អនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ (កសហវ.) និងជាអគ្គលេខាធិការរង អ.គ.ហ. តំណាង ឯកឧត្តម រស់ សីលវ៉ា រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាអគ្គលេខាធិការ អ.គ.ហ. អមដោយឯកឧត្ដម អ៊ុំ យុទ្ធី, នាយករដ្ឋបាល ហិរញ្ញវត្ថុ និងត្រួតពិនិត្យនិងវាយតម្លៃ, មន្ត្រីជំនាញជាន់ខ្ពស់ និងមន្ត្រីជំនាញនៃ អ.គ.ហ. បានរៀបចំពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងសមិទ្ធកម្មឆ្នាំ២០២៤ របស់មន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុរាជធានី ខេត្ត ក្រោមកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ។ ពិធីចុះហត្ថលេខានេះ មានការចូលរួមពីលោក លោកស្រី ប្រធាន អនុប្រធាន និងមន្ត្រីបច្ចេកទេស នៃមន្ទីរ សហវ. រាជធានី-ខេត្ត ទាំង ២៥។ ក្នុងនោះ អង្គប្រជុំក៏បានពិនិត្យវឌ្ឍនភាព និងបញ្ហាប្រឈមនៃការអនុវត្តកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈកន្លងមក និងសកម្មភាពគន្លឹះដែលត្រូវបន្តអនុវត្តក្នុងឆ្នាំ២០២៤ ដោយបន្តផ្ដោតលើអាទិភាពចំនួន ៤ គឺ (១)ការគ្រប់គ្រងចំណូលមិនមែនសារពើពន្ធនៅថ្នាក់ក្រោមជាតិ, (២)ការធ្វើប័ណ្ណកម្មសិទ្ធិដីរដ្ឋ, (៣)ការរៀបចំបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋ, និង(៤)ការលើកកម្ពស់តម្លាភាពថវិកា និងការអភិវឌ្ឍនសេដ្ឋកិច្ចមូលដ្ឋាន។ ឆ្លៀតក្នុងឱកាសនេះ តាមរយៈមន្ទីរ សហវ. រាជធានី-ខេត្ត ក៏មានរៀបចំពិធីប្រគល់-ទទួលកុំព្យូទ័រជូនរដ្ឋបាលឃុំ-សង្កាត់ ជួយសម្រួលបន្ថែមទៀតដល់ការប្រើប្រាស់ប្រព័ន្ធ SARMIS ដើម្បីពង្រឹងការរៀបចំបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋឱ្យកាន់តែគ្រប់ជ្រុងជ្រោយ និងទាន់ពេលវេលា។
ឯកឧត្តមទេសរដ្ឋមន្ត្រី ថោង ខុន អញ្ជើញបិទសន្និបាតរដ្ឋបាលខេត្តកំពង់ធំ និងប្រកាសសមាសភាពក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ធំ។
(រដ្ឋបាលខេត្តកំពង់ធំ)៖ ឯកឧត្តម ថោង ខុន ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ធំ នារសៀលថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៣ បានអញ្ជើញជាអធិបតីក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ របស់រដ្ឋបាលខេត្តកំពង់ធំ និងប្រកាសសមាសភាពក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ធំ នៅសាលប្រជុំសាលាខេត្តកំពង់ធំ ដោយមានការអញ្ជើញចូលរួមពីតំណាងក្រសួងមហាផ្ទៃ, ឯកឧត្តមប្រធានក្រុមប្រឹក្សាខេត្ត, ឯកឧត្តមអភិបាលនៃគណៈអភិបាលខេត្ត, ឯកឧត្តម លោកជំទាវ លោក លោកស្រីជាក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ធំ, សមាជិកក្រុមប្រឹក្សាខេត្ត, អភិបាលរងខេត្ត, រដ្ឋបាលស្រុក ក្រុង ឃុំសង្កាត់ និងមន្ទីរអង្គភាពជុំវិញខេត្ត សរុបប្រមាណ ៣០០នាក់។
ឯកឧត្តម ងួន រតនៈ អភិបាលខេត្តកំពង់ធំ លើកឡើងថា អង្គសន្និបាតរយៈពេល០២ថ្ងៃ បានដំណើរការទៅយ៉ាងរលូន ដោយមានការធ្វើបទអន្តរាគមន៍ និងការបែងចែកជាក្រុមពិភាក្សាលើប្រធានបទសំខាន់ៗរួមមាន៖ ១-ការបង្រ្កាបបទល្មើសគ្រឿងញៀន បទល្មើសចោរកម្ម បទល្មើសព្រៃឈើ បទល្មើសនេសាទ ២-ការដោះស្រាយទំនាស់ដីធ្លីក្នុងប្រព័ន្ធតុលាការ ៣-ការដោះស្រាយទំនាស់ដីធ្លីក្រៅប្រព័ន្ធតុលាការ ៤-ការផ្តល់សេវាតាមរយៈយន្តការច្រកចេញចូលតែមួយ ៥-ការផ្តល់សេវាតាមរយៈមន្ទីរអង្គភាពជំនាញ។ រាល់បទអន្តរាគមន៍ ក៏ដូចជាកិច្ចពិភាក្សា បានផ្តោតសំខាន់ទៅលើលទ្ធផលការងារ លើបញ្ហាប្រឈម ដំណោះស្រាយ និងសំណូមពរជាគន្លឹះ ដើម្បីធានាប្រសិទ្ធិភាពក្នុងការគ្រប់គ្រង ដឹកនាំ និងអនុវត្តបន្តរបស់រដ្ឋបាលខេត្តសម្រាប់ឆ្នាំ២០២៤។ ឯកឧត្តមអភិបាលខេត្តបានបន្តទៀតថា រដ្ឋបាលខេត្តនឹងបន្តការខិតខំប្រឹងប្រែង ពង្រឹងវិន័យ សីលធម៌ អភិវឌ្ឍន៍សមត្ថភាពជំនាញ ពង្រឹងរចនាសម្ព័ន្ធដឹកនាំ និងប្រមូលផ្តុំទស្សនៈបញ្ញាញាណ ដើម្បីពិនិត្យ និងដោះស្រាយនូវរាល់បញ្ហាប្រឈម ក្តីកង្វល់ និងសំណូមពរចាំបាច់នានារបស់ប្រជាពលរដ្ឋមូលដ្ឋាន សំដៅរួមចំណែកអភិវឌ្ឍន៍សេដ្ឋកិច្ច សង្គម សុខុមាលភាព និងវិបុលសុខជូនប្រជាជនទូទាំងខេត្តកំពង់ធំ។
អង្គសន្និបាតក៏មានការអានសេចក្តីសម្រេចលេខ២១២ សសរ ចុះថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៣ របស់រាជរដ្ឋាភិបាល ស្តីពីការចាត់តាំងសមាភាពក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ធំ ចំនួន១០៦រូប ដែលមានឯកឧត្តម ថោង ខុន ទេសរដ្ឋមន្ត្រី ជាប្រធាន និងឯកឧត្តម ងួន រតនៈ ជាអនុប្រធានអចិន្ត្រៃយ៍។
មានប្រសាសន៍ក្នុងពិធីបិទសន្និបាត ឯកឧត្តម ថោង ខុន ទេសរដ្ឋមន្រ្តី និងជាប្រធានក្រុមការងារ បានថ្លែងថា រាជ រដ្ឋាភិបាលអាណត្តិទី៧ ដែលដឹកនាំដោយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានដាក់ចេញនូវ កម្មវិធី នយោបាយ និង យុទ្ធសាស្ត្រ បញ្ចកោណ ដំណាក់កាល ទី ១ ដើម្បី ជំរុញ ល្បឿន នៃ ការ អភិវឌ្ឍ ប្រទេស ជាតិ ឱ្យ ឈាន ឆ្ពោះ ទៅ សម្រេច បាន ចក្ខុវិស័យ “កម្ពុជា ជា ប្រទេស មាន ចំណូល មធ្យម កម្រិត ខ្ពស់ នៅ ឆ្នាំ ២០៣០ និង ជា ប្រទេស មាន ចំណូល ខ្ពស់ នៅ ឆ្នាំ ២០៥០” ដែលនេះគឺជារបៀបវារៈនយោបាយដ៏សំខាន់សម្រាប់ការអភិវឌ្ឍប្រទេសជាតិប្រកបដោយទស្សនវិស័យច្បាស់លាស់និងវែងឆ្ងាយ និងនាំប្រទេសជាតិឱ្យកាន់តែមានការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យជាបន្តទៀត ក្នុងនោះស្នូលនៃយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ គឺផ្តោតលើការកែទម្រង់ ការពង្រឹងអភិបាលកិច្ច និងការធ្វើទំនើបកម្មស្ថាប័នរដ្ឋ ឱ្យក្លាយជារដ្ឋបាលសាធារណៈទំនើប ប្រកបដោយ សមត្ថភាពខ្ពស់ ខ្លាំង វៃឆ្លាត និងស្អាតស្អំ។
ឯកឧត្តមបានថ្លែងទៀតថា ទន្ទឹមនឹងសមិទ្ធិផលដែលខេត្តកំពង់ធំសម្រេចបានក្នុងឆ្នាំ២០២៣ ប៉ុន្តែក៏នៅមានបញ្ហាប្រឈមមួយចំនួន ដែលត្រូវរួមគ្នាគិត រួមគ្នាធ្វើ និងរួមគ្នាទទួលខុសត្រូវ។ ឯកឧត្តមទេសរដ្ឋមន្ត្រីបានដាក់ចេញទិសដៅសំខាន់ៗចំនួន ១២ចំនុច សម្រាប់រដ្ឋបាលគ្រប់ថ្នាក់ គ្រប់ផ្នែក ត្រូវយកចិត្តទុកដាក់អនុវត្ត៖ ១-ការការពារសន្តិភាព និងការពង្រឹងខឿនសន្តិសុខជាតិឲ្យបានរឹងមាំ, ២-ការរក្សាស្ថិរភាពសន្តិសុខផ្ទៃក្នុង, ៣-បន្តជំរុញចលនាអនុវត្តគោលនយោបាយភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព, ៤-បន្តទប់ស្កាត់ និងបង្ក្រាបបទល្មើសនានា, ៥-ពង្រឹង ការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក, ៦-ពង្រឹង និងលើកកម្ពស់ការគ្រប់គ្រងពន្ធនាគារ, ៧-លើកកម្ពស់ការផ្តល់សេវាសាធារណៈ, ៨-ពង្រឹងការអនុវត្តកម្មវិធីកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ, ៩-ការអភិវឌ្ឍសេដ្ឋកិច្ចសង្គម ក្នុងខេត្ត, ១០-ការគ្រប់គ្រងធនធានធម្មជាតិ និងការចុះបញ្ជីដីធ្លី, ១១-ការចូលរួមអនុវត្តកម្មវិធីគោលនយោបាយនានារបស់រាជរដ្ឋាភិបាល និង ១២-ការពង្រឹងរបៀបរបបការងារ។
ឯកឧត្តមទេសរដ្ឋមន្រ្តីក៏បានលើកឡើងបន្ថែមអំពីតួនាទី និងភារកិច្ចរបស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ធំ ដែលមានតួនាទីតម្រង់ទិស គាំទ្រ និងជំរុញការលើកកម្ពស់សមត្ថភាពស្ថាប័ននៅមូលដ្ឋាន ដើម្បីពង្រឹងការទទួលខុសត្រូវ និងភាពជាម្ចាស់របស់មូលដ្ឋានក្នុងការអនុវត្តកម្មវិធីនយោបាយ យុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ គោលនយោបាយ និងកម្មវិធីកំណែទម្រង់នានារបស់រាជរដ្ឋាភិបាល សំដៅធ្វើការអភិវឌ្ឍ មូលដ្ឋាន ការលើកកម្ពស់ការផ្តល់សេវាសាធារណៈ និងការដោះស្រាយឆ្លើយតបសំណើ សំណូមពរ និងសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋនៅតាមមូលដ្ឋាននីមួយៗប្រកបដោយប្រសិទ្ធភាព តម្លាភាព និងគណនេយ្យភាព។
ឯកឧត្តមទេសរដ្ឋមន្រ្តីក៏បានណែនាំដល់ក្រុមការងាររាជរដ្ឋាភិបាល រដ្ឋបាលខេត្ត និងមន្ទីរអង្គភាពជុំវិញខេត្ត បន្តខិតខំអនុវត្តការងារឆ្វៀលដីនៅតំបន់៣ តំបន់២ នៅតំបន់ក្រុងស្រុកគោលដៅ ដើម្បីឲ្យប្រជាពលរដ្ឋមានសិទ្ធិកាន់កាប់ និងអាស្រ័យផល, បន្តអនុវត្តគោលនយោបាយគាំពារសង្គមដើម្បីជួយដល់ប្រជាពលរដ្ឋក្រីក្រ, ខិតខំជុំរុញទាក់ទាញការវិនិយោគដើម្បីបង្កើតការងារ មុខរបរ និងលើកកម្ពស់ជីវភាពប្រជាពលរដ្ឋមូលដ្ឋាន, ខិតខំដោះស្រាយទំនាស់ ឬជម្លោះក្រៅប្រព័ន្ធតុលាការ, និងបន្តខិតខំធ្វើអំពើល្អដើម្បីបង្កើនភាពជឿជាក់ និងទុកចិត្តរបស់ប្រជាពលរដ្ឋមកលើរាជរដ្ឋាភិបាលកម្ពុជា៕
អភិបាលខេត្តកំពង់ធំ ក្រើនរំលឹកគ្រប់ថ្នាក់ដឹកនាំស្ថានប័នពង្រឹងសាមគ្គីភាព ពង្រឹងសុខភាពស្ថាប័ន បម្រើប្រជាពលរដ្ឋឲ្យបានល្អប្រសើរ ។
(រដ្ឋបាលខេត្តកំពង់ធំ)៖ ឯកឧត្តម ងួន រតនៈ បានក្រើនរំលឹកដល់ថ្នាក់ដឹកនាំគ្រប់ស្ថាប័នទាំងអស់ ពង្រឹងស្ថាប័នគ្រប់អង្គភាព ពង្រឹងសាមគ្គីភាព ឯកភាពផ្ទៃក្មុង ពង្រឹងកិច្ចសហការ បង្កើនប្រសិទ្ធភាពការងារក្នុងការផ្តល់សេវាសាធារណៈ ដើម្បីឆ្លើយតបទៅនឹងសំណូមពររបស់ប្រជាពលរដ្ឋឲ្យបានឆាប់រហ័ស និងគោរពវិន័យការងារឲ្យបានល្អ។
ប្រសាសន៍ដ៏មានអត្ថន័យនេះ លើកឡើងនៅព្រឹកថ្ងៃទីពីរនៃសន្និបាតខេត្ត ក្នុងបទបង្ហាញលទ្ធផលដែលបានមកពីក្រុមពិភាក្សាយ៉ាងផុលផុសកាលពីរសៀលម្សិលមិញលើប្រធានបទសំខាន់ៗចំនួន ០៨ប្រធានបទ នាព្រឹកថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៣ នៅសាលាប្រជុំសាលាខេត្តកំពង់ធំ។
ឯកឧត្តម ងួន រតនៈ បន្ថែមទៀតថា បញ្ហាសុខភាពស្ថាប័ន បណ្តាលមកពីការខ្វះសាមគ្គីភាពរវាងថ្នាក់ដឹកនាំ និងថ្នាក់ដឹកនាំ គណៈអភិបាល និងក្រុមប្រឹក្សា ប្រធាន និងអនុប្រធាន មន្ត្រី និងមន្ត្រី ការមិនគោរពវិន័យការងារ ។ ឯកឧត្តម បន្ថែមទៀតថា ថ្នាក់ដឹកនាំអង្គភាព ត្រូវរៀបចំប្រព័ន្ធការងារបែងចែកភារៈកិច្ចឲ្យច្បាស់លាស់ និងមានប្រព័ន្ធទទួលខុសត្រូវ យើងត្រូវចេះប្រើប្រាស់ធនធានមនុស្សដែលមានស្រាប់ឲ្យអស់លទ្ធភាព ព្រមទាំងមានការលើកទឹកចិត្តដល់មន្ត្រីដែលខិតខំបំពេញការងារ បើកវគ្គបណ្ដុះបណ្ដាលមន្ត្រី ឲ្យមានចំណេះ ជំនាញច្បាស់លាស់ ដើម្បីប្រសិទ្ធិភាពការងាររបស់អង្គភាព។
ទន្ទឹមនឹងនោះ ឯកឧត្តម អភិបាលខេត្តកំពង់ធំ បានស្នើដល់អាជ្ញាធរពាក់ព័ន្ធទាំងអស់ សូមចូលរួមបង្ក្រាបបទល្មើសដែលកើតមាននៅក្នុងមូលដ្ឋាន ជាពិសេសបញ្ហាភូមិឃុំមានសុវត្ថិភាព និងការកាប់រុករានដីតំបន់បីនៅតែមានការកាប់ទន្ទ្រានជាបន្តបន្ទាប់។ ហើយសម្រាប់សិក្ខាសាលាមួយថ្ងៃកន្លះនេះ ឯកឧត្តម ងួន រតនៈ លើកឡើងថា ក្នុងនាមយើងជារដ្ឋបាលថ្នាក់ក្រោមជាតិ ខិតខំបំពេញចំណុចខ្វះខាតដែលយើងបានជួបប្រទះ ការពង្រឹងស្ថាប័ន គ្រប់អង្គភាព រដ្ឋបាលខេត្ត រដ្ឋបាលស្រុក ក្រុង មន្ទីរអង្គភាពផ្សេងៗ ។
សូមបញ្ជាក់ផងដែរថា៖ នៅព្រឹកថ្ងៃទីពីរនៃសន្និបាតខេត្ត បានធ្វើបទបង្ហាញលទ្ធផលដែលបានមកពីក្រុមពិភាក្សាយ៉ាងផុលផុសកាលពីរសៀលម្សិលមិញលើប្រធានបទសំខាន់ៗចំនួន ០៨ប្រធានបទ រួមមានប្រធានបទទី១៖ ការបង្រ្កាបទបល្មើសគ្រឿងញៀន ប្រធានបទទី២៖ ការបង្រ្កាបទបល្មើសចោរកម្មប្រធានបទទី៣៖ ការបង្រ្កាបទបល្មើសព្រៃឈើ ប្រធានបទទី៤៖ ការបង្រ្កាបទបល្មើសនេសាទ ប្រធានបទទី៥៖ ការដោះស្រាយទំនាស់ដីធ្លីក្រៅប្រព័ន្ធតុលាការ ប្រធានបទទី៦៖ ការដោះស្រាយទំនាស់ដីធ្លីក្នុងប្រព័ន្ធតុលាការ ប្រធានបទទី៧៖ ការផ្តល់សេវាតាមរយៈយន្តការច្រកចេញចូលតែមួយ និងប្រធានបទទី៨៖ ការផ្តល់សេវាតាមរយៈមន្ទីរ អង្គភាពជំនាញ ក្នុងគោលដៅបម្រើប្រជាជនអោយបានកាន់តែល្អថែមទៀតនិងទប់ស្កាត់បទល្មើសផ្សេងៗអោយកាន់តែមានប្រសិទ្ធភាព ។
នាព្រឹកថ្ងៃព្រហស្បតិ៍ ៣រោច ខែកត្ដិក ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៣ លោក សុខ សុផល ប្រធានមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្តកំពង់ធំ បានចូលរួមប្រជុំនៅសណ្ឋាគារ រ៉ាហ្វល ឡឺ រ៉ូយ៉ាល់ ។ ឯកឧត្ដម យ៉េត វីណែល អនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ (កសហវ.) និងជាអគ្គលេខាធិការរង នៃអគ្គលេខាធិការដ្ឋានគណៈកម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ (អ.គ.ហ.), តំណាង ឯកឧត្តម រស់ សីលវ៉ា រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាអគ្គលេខាធិការ អ.គ.ហ. អមដោយ ឯកឧត្ដម អ៊ុ យុទ្ធី នាយករដ្ឋបាល ហិរញ្ញវត្ថុ និងត្រួតពិនិត្យនិងវាយតម្លៃគម្រោង, មន្ត្រីជំនាញជាន់ខ្ពស់ និងមន្ត្រីជំនាញ នៃ អ.គ.ហ. បានរៀបចំកិច្ចប្រជុំកម្រិតថ្នាក់ដឹកនាំ ដើម្បីពិនិត្យ និងពិភាក្សាលើផែនការថវិកាឆ្នាំ២០២៤ ក្រោមកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដោយមានការអញ្ជើញចូលរួមពីតំណាងអង្គភាពក្រោមឱវាទក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុរាជធានី-ខេត្ត ។
នារសៀលថ្ងៃពុធ ៨កើត ខែមគសិរ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៣ នៅសាលប្រជុំមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តកំពង់ធំ
លោក សុខ សុផល ប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តកំពង់ធំរួមជាមួយនាយកដ្ឋានបុគ្គលិកនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានដឹកនាំអនុប្រធានមន្ទីរ ប្រធានការិយាល័យ អនុប្រធានការិយាល័យ មន្ត្រី និងមន្ត្រីជាប់កិច្ចសន្យាទាំងអស់ចូលរួមប្រជុំស្តីពីការពង្រឹងវិសាលភាព"ប្រព័ន្ធគ្រប់គ្រងវត្តមានមន្ត្រីរាជការ" និងការបំពាក់ Attendance QR សម្រាប់ស្រង់វត្តមានប្រចាំថ្ងៃដោយស្វ័យប្រវត្តិតាមរយ:កម្មវិធី MEF Profile នៅមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តកំពង់ធំ ដែលរៀបចំដោយនាយកដ្ឋានបុគ្គលិកនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ។
កាលពីព្រឹកថ្ងៃអង្គា ១៣កើត ខែស្រាពណ៍ ឆ្នាំថោះ បញ្ចស័កព.ស២៥៦៧ ត្រូវនឹងថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៣ នៅសាលប្រជុំមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុ
លោកលី ពេជ្រវីរៈ អនុប្រធានមន្ទីរ និងមន្រ្តីជំនាញ ២រូប តំណាងអោយមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្តកំពង់ធំ បានចូលរួមសិក្ខាសាលាពីគ្រោះយោបល់ស្តីពីសេចក្តីព្រាងរបាយការណ៍លទ្ធផលរបកគំហើញ ជាមូលដ្ឋានក្នុងការរៀបចំក្របខណ្ឌរួម ផែនទីបង្ហាញ និងផែនការសកម្មភាពសម្រាប់ដោះស្រាយចំណាយកកស្ទះ តាមប្រព័ន្ទ (Zoom)។
កាលពីព្រឹកថ្ងៃសុក្រ ៨រោច ខែស្រាពណ៍ ឆ្នាំថោះ បញ្ចស័កព.ស២៥៦៧ ត្រូវនឹងថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៣ នៅសាលប្រជុំមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តកំពង់ធំ
លោកលី ពេជ្រវីរៈ អនុប្រធានមន្ទីរ និងមន្រ្តីជំនាញ ២រូប តំណាងអោយមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្តកំពង់ធំ បានចូលរួមកិច្ចប្រជ៉ំពិនិត្យ និងផ្ទៀងផ្ទាត់លើរបាយការណ៍ត្រួតពិនិត្យការអនុវត្តថវិកាពាក់កណ្តាលឆ្នាំ២០២៣របស់អង្គភាពថវិកា នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ តាមប្រព័ន្ទ (Zoom) ។
កាលពីររសៀលថ្ងៃទី ១៧ ខែសីហា ឆ្នាំ២០២៣ លោកប្រធាននាយកដ្ឋានបណ្ណាសារ និងសហការី នៃអគ្គលេខាធិការដ្ឋានក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានជួបប្រជុំជាមួយមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តកំពង់ធំ នៅសាលប្រជុំមន្ទីរដើម្បីសិក្សាស្វែងយល់លើការគ្រប់គ្រងឯកសារតាមរយះប្រព័ន្ធព័ត៌មានវិទ្យារបស់នាយកដ្ឋានបណ្ណាសារ និងត្រួតពិនិត្យឯកសារសម្រាប់ការស្នើសុំជម្រះលើកទី២ ឆ្នាំ២០២៣ និងជម្រះឯកសារសម្រាប់លើកទី១ ឆ្នាំ២០២៣ ព្រមទាំងតាមដានទៅលើការប្រើប្រាស់ប្រព័ន្ធគ្រប់គ្រងទិន្នន័យបណ្ណាសាររបស់មន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្ត ដើម្បីធានាអោយបាននូវប្រសិទ្ធិភាពនៃការគ្រប់គ្រងឯកសាររបស់មន្ទីរ ។
កាលពីព្រឹកថ្ងៃទី ០២ ខែសីហា ឆ្នាំ២០២៣ នៅសាលប្រជុំសាលាខេត្តកំពង់ធំបានរៀបចំកិច្ចប្រជុំមួយដែលបានធ្វើឡើងដោយមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តកំពង់ធំ ជាមួយតំណាងអគ្គនាយកដ្ឋានគោលនយោបាយនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដោយមានកាចូលរួមពីរដ្ឋបាលខេត្តកំពង់ធំ និងអង្គភាពពាក់ព័ន្ធមួយចំនួនទៀតដើម្បីពិភាក្សាស្វែងយល់អំពីកាអនុវត្តថវិកាតាមចំណាត់ថ្នាក់សេដ្ឋកិច្ចហៅកាត់ថា COA នៃមាតិកាថវិកាដើម្បីប្រមូលធាតុចូលសម្រាប់កែលំអរលើកាបន្សុីរវាងសេខកូតស្ថិតិហិរញ្ញវត្ថុរដ្ឋាភិបាល និងលេខកូតតាមចំណាត់ថ្នាក់សេដ្ឋកិច្ច ដើម្បីពង្រឹងគុណភាពទិន្ន័យ និងប្រសិទ្ធភាពនៃការៀបចំស្ថិតិអោយស្របតាមការវិវត្តថ្មីៗនិងឆ្លើយតបតាមតម្រូវការប្រើប្រាស់អោយកាន់តែប្រសើជាងមុន ។
កាលពីរសៀលថ្ងៃទី ២៨ ខែកក្កដា ឆ្នាំ២០២៣ នៅសាលប្រជុំរដ្ឋបាលខេត្តកំពង់ធំ មានកាប្រជុំមួយរវាងក្រុមការងារបច្ចេកទេសរបស់វិទ្យាស្ថានសេដ្ឋកិច្ច និងហិរញ្ញវត្ថុជាមួយតំណាងរដ្ឋបាលខេត្តកំពង់ធំ និងមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រតនាគារ ព្រមទាំងលោកលោកស្រីតំណាងរដ្ឋបាលក្រុងស្រុកទាំង៩ ដើម្បីសិក្សាស្រាវជ្រាវអំពីមុខងារភារកិច្ចរបស់មន្រ្តីទទួលបន្ទុកការងារហិរញ្ញវត្ថុសាធារណៈថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ។ ក្នុងកិច្ចប្រជុំនោះដែរតំណាងវិទ្យាស្ថនសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានឱ្យដឹងថាខាងវិទ្យាស្ថានបាននិងកំពុងរៀបចំគម្រោងសិក្សាស្រាវជ្រាវ និងចងក្រងមុខងារភារកិច្ចរបស់មន្រ្តីទទួលបន្ទុកហិរញ្ញវត្ថុសាធារណៈទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិរួមជាមួយនិងការវាយតម្លៃប្រសិទ្ធភាពនៃការបណ្តុះបណ្តាលការគ្រប់់គ្រងហិរញ្ញវត្ថុសាធារណៈ ឆ្នាំ២០១៩ ។ គោលបំណងនៃការសិក្សាស្រាវជ្រាវនេះគីដើម្បីធ្វើការចងក្រងអំពីមុខងារ តួនាទី ភារកិច្ច របស់មន្រ្តីទទួលបន្ទុកការងារហិរញ្ញវត្ថុសាធារណៈថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ និងការវាស់វែងអំពីប្រសិទ្ធភាពនៃការប្រើប្រាស់ ចំណេះដឹង និងបទពិសោធន៍ដែលទទួលបានពីការបណ្តុះបណ្តាលស្តីពី និតីវិធីរៀបចំ និងអនុវត្តថវិការសម្រាប់មន្រ្តីទទួលបន្ទុកការងារគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈរបស់រដ្ឋបាលក្រុងស្រុកខណ្ឌ ក្នុងការលើកកំពស់ប្រសិទ្ធភាពការងារប្រចាំថ្ងៃ ការទទួលបានឱកាសតំឡើងឋានៈ តួនាទី ឬការទទួលខុសត្រូវ និងការចែករំលែកចំណេះដឹង និងបទពិសោធន៍នៅកន្លែងបំពេញការងាររបស់មន្រ្តី ។
កាលពីព្រឹក ថ្ងៃព្រហស្បតិ៍ ១១រោច ខែបឋមាសាឍ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៣, ឯកឧត្ដម យ៉េត វីណែល អនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាអគ្គលេខាធិការរង នៃអគ្គលេខាធិការដ្ឋានគណៈកម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ (អ.គ.ហ.) អមដោយ ឯកឧត្តម អ៊ុ យុទ្ធី ប្រធានផ្នែករដ្ឋបាល ហិរញ្ញវត្ថុ និងត្រួតពិនិត្យនិងវាយតម្លៃ, មន្ត្រីជំនាញជាន់ខ្ពស់, មន្ត្រីជំនាញនៃ អ.គ.ហ. បានដឹកនាំកិច្ចប្រជុំតាមប្រព័ន្ធ Zoom ដើម្បីពិភាក្សាអំពីការធ្វើបច្ចុប្បន្នភាពគោលដៅសូចនាករពាក់ព័ន្ធ នឹងការធ្វើប័ណ្ណកម្មសិទ្ធិដីរដ្ឋ ក្នុងផែនការសកម្មភាពលម្អិតរបស់ក្រសួង ស្ថាប័ន ឆ្នាំ២០២៣ ក្រោមកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដើម្បីជំរុញឲ្យសម្រេចបានតាមផែនការសកម្មភាពរួមដំណាក់កាលទី៤ “គណនេយ្យភាពសមិទ្ធកម្ម” (CAP4) ដែលត្រូវបានប្រកាសដាក់ឱ្យអនុវត្តកាលពីថ្ងៃទី ២០ ខែមីនា ឆ្នាំ២០២៣ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។ កិច្ចប្រជុំនេះមានការចូលរួមពី ឯកឧត្តម សៀក សុភ័គ អគ្គនាយករង នៃអគ្គនាយកដ្ឋានទ្រព្យសម្បត្តិរដ្ឋនិងចំណូលមិនមែនសារពើពន្ធ ឯកឧត្តម ប៉ាត់ សុក ទីប្រឹក្សាក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ឯកឧត្តម លោកជំទាវ និងមន្ត្រីជំនាញទទួលបន្ទុកការគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋ ដែលជាតំណាងអភិបាលនៃគណៈអភិបាលរាជធានី-ខេត្ត ឯកឧត្តម លោកលោកស្រី តំណាងក្រសួងស្ថាប័ន ក្រុមការងារគណៈកម្មការអន្តក្រសួងរវាងក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង, តំណាងអគ្គនាយកដ្ឋានគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋ និងចំណូលមិនមែនសារពើពន្ធ អគ្គនាយកដ្ឋានថវិកា, អគ្គនាយកដ្ឋានហិរញ្ញវត្ថុរដ្ឋបាលថ្នាក់ក្រោមជាតិ នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងលោក លោកស្រីតំណាងមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និង មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី ទាំង ២៥ រាជធានី ខេត្ត។
កាលពីរសៀល ថ្ងៃព្រហស្បតិ៍ ១១រោច ខែបឋមាសាឍ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៣, ឯកឧត្ដម យ៉េត វីណែល អនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាអគ្គលេខាធិការរង នៃអគ្គលេខាធិការដ្ឋានគណៈកម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ (អ.គ.ហ.) អមដោយ ឯកឧត្តម អ៊ុ យុទ្ធី ប្រធានផ្នែករដ្ឋបាល ហិរញ្ញវត្ថុ និងត្រួតពិនិត្យនិងវាយតម្លៃ, មន្ត្រីជំនាញជាន់ខ្ពស់, មន្ត្រីជំនាញ នៃ អ.គ.ហ. បានដឹកនាំកិច្ចប្រជុំពាក់កណ្ដាលឆ្នាំ២០២៣តាមប្រព័ន្ធ Zoom ដើម្បីត្រួតពិនិត្យការអនុវត្តកិច្ចព្រមព្រៀងសមិទ្ធកម្មរបស់មន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុរាជនី-ខេត្ត ក្រោមកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ។ កិច្ចប្រជុំនេះមានការចូលរួមពី លោក លោកស្រី ប្រធាន អនុប្រធាន និងមន្ត្រីបច្ចេកទេសពាក់ព័ន្ធនៃមន្ទីរ សហវ.រាជធានី ខេត្តទាំង២៥។
កាលពីព្រឹកថ្ងៃអង្គារ ១០កើត ខែបឋមាសាឍ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី ២៧ ខែមិថុនា ឆ្នាំ២០២៣, នៅមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្តកំពង់ធំ, ឯកឧត្ដម យ៉េត វីណែល អនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ (កសហវ.) និងជាអគ្គលេខាធិការរង នៃអគ្គលេខាធិការដ្ឋានគណៈកម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ (អ.គ.ហ.) តំណាង ឯកឧត្តម រស់ សីលវ៉ា រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាអគ្គលេខាធិការ អ.គ.ហ. បានដឹកនាំមន្ត្រីនៃ អ.គ.ហ. ជួបប្រជុំជាមួយថ្នាក់ដឹកនាំមន្រ្តីរាជការមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុដើម្បីពិនិត្យវឌ្ឍនភាព និងបញ្ហាប្រឈម នៃការអនុវត្តផែនការសកម្មភាព ក្រោមកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ របស់មន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តកំពង់ធំ ក្នុងនោះផ្ដោតសំខាន់លើ ការគ្រប់គ្រងការប្រមូលចំណូលមិនមែនសារពើពន្ធនៅថ្នាក់ក្រោមជាតិ, ការរៀបចំបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋ ការធ្វើប័ណ្ណកម្មសិទ្ធិដីរដ្ឋ និងការចេញលិខិតអនុញ្ញាត្តិទៅការវិនិយោគវិស័យអចនៈទ្រព្យក្នុងខេត្តកំពង់ធំ ។ កិច្ចប្រជុំនេះមានការចូលរួមពីលោកប្រធាន អនុប្រធាន និងមន្ត្រីបច្ចេកទេសនៃមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តកំពង់ធំ ។
កាលពីព្រឹកថ្ងៃទី ២៧ ខែមិថុនា ឆ្នាំ២០២៣ នៅសាលប្រជុំរដ្ឋបាលខេត្តកំពង់ធំ ឯកឧត្តម យ៉េត រីណែល អនុរដ្ឋលេខាក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានប្រតិបត្តិសមាគមសង្គហៈមិត្តបុគ្គលិកមន្រ្តីរាជការ បានអញ្ជើញជួបសំណេះសំណាល និងសួរសុខទុក្ខមន្រ្តីរាជការជានិវត្តន៍ជននៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ចំនួន ៣៨នាក់ នាឱនោះដែរ ឯកឧត្តម យ៉េត រីណែល បានថ្លែងនូវការកោតសរសើចំពោះមន្រ្តីរាជការជានិវត្តន៍ជនដែលបានចំណាយទាំងពេលវេលា និងកំលាំងកាយខិតខំបំពេញការងារតាមតួនាទីភារកិច្ចរបស់ខ្លួននាពេលកន្លងមកដើម្បីចូលរួមចំណែកក្នុងការអភិវឌ្ឍន៍ប្រទេសជាតិយើងដោយមិនខ្លាចនើយហត់ដែលនិវត្តន៍ជនជំនាន់មុននេះហើយជាអ្នកត្រួសត្រាយផ្លូវ និងផ្តល់បទពិសោធន៍សម្រាប់ក្មេងៗជាមន្រ្តីរាជការជំនាន់ក្រោយដើម្បីជាគន្លងក្នុងការដេឹកនាំអនុវត្តន៍ការងារបន្តរទៅមុខទៀត ។ ក្នុងឱកាសនោះផងដែរ ឯកឧត្តម យ៉េត រីណែល ក៏បាននាំយកវត្ថុអនុស្សាវរីយន៍របស់លោកជំទាវ អុឹម ម៉ូលីកា អូន ព័ន្ធមុន្នីរ័ត្ន ចែកជូនដល់មន្រ្តីរាជការជានិវត្តជន និងថវិការរបស់សមាគមសង្គហៈមិត្តបុគ្គលិកមន្រ្តីរាជការផងដែរ ។
នាព្រឹកថ្ងៃចន្ទ ៤រោច ខែពិសាខ ឆ្នាំថោះ បញ្ចស័ក ព.ស២៥៦៧ ត្រូវនឹងថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៣នេះ រដ្ឋបាលខេត្តកំពង់ធំបានសហការណ៍ជាមួយគណៈកម្មការ រៀបចំបុណ្យជាតិ និងក្រសួងព្រះបរមរាជវាំង បានប្រារព្ធព្រះរាជពិធីបុណ្យច្រត់ព្រះនង្គ័លនៅទីលានវាលព្រះស្រែក្នុងពហុកីឡាដ្ឋានខេត្តកំពង់ធំក្រោមការស្ដេចយាងជាព្រះរាជាធិបតីដ៏ខ្ពង់ខ្ពស់បំផុតព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ក្នុងព្រះរាជពិធីបុណ្យច្រត់ព្រះនង្គ័ល នេះ។
ក្នុងនោះផងដែរ យាង និងអញ្ជើញដង្ហែរព្រះករុណាជាអង្គម្ចាស់ជីវិតលើត្បូង ដោយសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នាវេលាប្រកបដោយមហានក្ខត្តឬក្សនោះដែររួមមាន សម្ដេចវិបុលសេនាភក្ដី សាយ ឈុំ ប្រធានព្រឹទ្ធសភា សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ សម្ដេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច ព្រះញាតិវង្សានុវង្ស ឥស្សរជនជាថ្នាក់ដឹកនាំស្ថាប័នសភា រាជរដ្ឋាភិបាល និងតុលាការ ថ្នាក់ដឹកនាំក្រសួងព្រះបរមរាជវាំង អង្គទូតនានាប្រចាំនៅកម្ពុជា ថ្នាក់ដឹកនាំរដ្ឋបាលថ្នាក់ក្រោមជាតិ និងប្រជាពលរដ្ឋយ៉ាងច្រើនកុះករ។
ឯកឧត្តម ងួន រតនៈ អភិបាល នៃគណៈអភិបាលខេត្តកំពង់ធំ ត្រូវបានចាត់តាំងជា ស្ដេចមាឃ ដើម្បីប្រារព្ធកិច្ចច្រត់ព្រះនង្គ័លនៅលើទីព្រះស្រែមុខព្រះពន្លាជ័យក្រោមអធិបតីនៃអង្គព្រះមហាមហាក្សត្រ ដោយមានលោកជំទាវជាអ្នកកាន់តួនាទី មេហួ ដើរដង្ហែពីក្រោយប្រារព្ធកិច្ចសាបព្រោះគ្រាប់ពូជស្រូវ និងពូជដំណាំនានា ទៅតាមព្រះរាជបវេណីនៃព្រះរាជពិធីបុណ្យច្រត់ព្រះនង្គលដូចបានប្រារព្ធតាំងពីបុរាណកាលតរៀងមក។
សូមបញ្ជាក់ថាព្រះ រាជពិធីបុណ្យច្រត់ព្រះនង្គ័ល បានប្រារព្ធធ្វើឡើងជារៀងរាល់ឆ្នាំនៅក្នុង ខែពិសាខ។ ព្រះរាជពិធីច្រត់ព្រះនង្គ័ល ជានិមិត្តរូប នៃការចាប់ផ្ដើមប្រកាសរដូវកាលធ្វើស្រែ ចម្ការ និង ដាំ ណាំ ផ្សេងៗ របស់ប្រជាកសិករ។ នៅក្នុងពិធីនេះដែរ ការផ្សងប្រផ្នូលគោ ឧសភរាជ បង្ហាញថាស្រូវ ពោត សណ្ដែកនឹងមានផលល្អ។ ព្រះរាជពិធីនេះ បានខកខានប្រារព្ធ៣ឆ្នាំ ដោយសារការរីករាលដាលនៃជំងឺកូដវីដ-១៩។ ខេត្តកំពង់ធំ មានភូមិសាស្ត្រជាប់បឹងទន្លេសាប និងព្រៃឡង់ដ៏ធំ និងស្ថិតចំកណ្ដាលនៃព្រះរាជាណាចក្រកម្ពុជា ៕
កាលពីព្រឹកថ្ងៃទី ០៤ ខែ ឧសភា ឆ្នាំ២០២៣ ឯកឧត្តម ងួន រតនៈ អភិបាលនៃគណៈអភិបាលខេត្តកំពង់ធំ បានដឹកនាំប្រតិភូខេត្តកំពង់ធំដើម្បីទទួលព្រះអគ្គីជ័យកីឡានៅព្រំប្រទល់ខេត្តកំពង់ធំនិងខេត្តសៀមរាប ស្ថិតក្នុងស្រុកស្ទោងខេត្តកំពង់ធំ ។ នៅក្នុងពីធីនេះដែរក៏មានការចូលរួមយ៉ាងច្រើនកោះកពីមន្រ្តីរាជការ ក្រុមកីឡា សិស្សានុសិស្ស និប្រជាពលរដ្ឋយ៉ាងច្រើនដែលបានចូលរួមក្នុងពិធីទទួល និងដង្ហែរព្រះអគ្គីជ័យកីឡានេះដោយទទួលនៅព្រំប្រទល់ខេត្តកំពង់ធំ និងសៀមរាប ក្នុងស្រុកស្ទោងហើយដង្ហែរបន្តមកទីរួមខេត្តកំពង់ធំដោយឆ្លងកាត់ស្រុកកំពង់ស្វាយ និងក្រុងស្ទឹងសែនរួចក៏បន្តរដង្ហែរក្នុងទីរួមខេត្តកំពង់ធំហើយយកទៅតំកល់ទុកនៅក្នុងព្រះវិហារវត្តកំពង់ធំ ។ នៅព្រឹកថ្ងៃទី ០៥ ខែឧសភា ឆ្នាំ២០២៣ ឯកឧត្តមអភិបាលខេត្ត ក៏បានដឹកនាំប្រតិភូ និងមន្រ្តីរាជការ ដើម្បីធ្វើការដង្ហែរព្រះអគ្គីជ័យកីឡាបន្តរទៅអោយប្រតិភូខេត្តកំពង់ចាមដោយឆ្លងកាត់ស្រុកសន្តុក ស្រុកបារាយណ៍ និងដល់ព្រំប្រទល់ស្រុកតាំងគោក និងស្រុកជើងព្រៃនៃខេត្តកំពង់ចាមរួចក៏បន្តរទៅកាន់រាជធានីភ្នំពេញដើម្បីរៀបចំបើកព្រឹត្តិការណ៍ប្រកួតកីឡាអាស៊ីអាគ្នេយ៍ (ASEAN GAME) លើកទី៣២ នីងកីឡាអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ។
ជាការពិតណាស់នេះជាព្រឹត្តិការណ៍ប្រវត្តិសាស្រ្តរបស់ព្រះរាជាណាចក្រកម្ពុជាក្នុងនាមយើងជាប្រជាជនកម្ពុជាពិតជាមានមហាកិត្តិយសដែលបានបំភ្លីឡើងនៅភ្លើងគុបកីឡា(ព្រះអគ្គីជ័យកីឡា)ស៊ីហ្គេមលើកទី៣២ នៅពហុកីឡាដ្ឋានមរតកតេជោនៃទឹកដីសុវណ្ណភូមិដ៏ពិសិដ្ឋនៃយើងក្រោយការរង់ចាំអស់រយះពេល ៦៤ឆ្នាំមកហើយ ។
រដ្ឋបាលខេត្តកំពង់ធំ រៀបចំពីធីក្រុងពាលីព្រះរាជពិធីបុណ្យច្រត់ព្រះនង្គ័លដែលនៅសល់រយៈពេលត្រឹមតែ ៦ថ្ងៃទៀត ប៉ុណ្ណោះនឹងចាប់ផ្តើមហើយ ។
(រដ្ឋបាលខេត្តកំពង់ធំ)៖ នារសៀលថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២៣ រដ្ឋបាលខេត្តកំពង់ធំ រៀបចំពីធីក្រុងពាលី ព្រះរាជពិធីបុណ្យច្រត់ព្រះនង្គ័ល នឹងប្រារព្វធ្វើឡើងនៅថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២៣ខាងមុខនេះ ដែលនៅសល់រយៈពេលត្រឹមតែ ៦ថ្ងៃទៀត ប៉ុណ្ណោះ ស្ថិតនៅទីព្រះស្រែ ក្នុងភូមិរូង ឃុំត្រពាំងឬស្សី ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ក្រោមព្រះរាជាធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុតរបស់ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា ក្នុងគោលបំណង ដើម្បីជូនដំណឹងដល់ប្រជាពលរដ្ឋ នៅក្នុងប្រទេស ឲ្យដឹងពីរដូវធ្វើស្រែចម្ការបានមកដល់ និងដើម្បីផ្សងប្រផ្នូល ពីភោគផលកសិកម្ម នាឆ្នាំនេះផងដែរ។
ព្រះរាជពិធីបុណ្យច្រត់ព្រះនង្គ័ល ដែលជាព្រះរាជពីធីជាតិដ៏យូរលង់របស់ខ្មែរមកនោះ និងដែលតែងតែធ្វើជារៀងរាល់ឆ្នាំនៅដើមរដូវវស្សា ដើម្បីផ្សងមើលប្រផ្នូលរបស់ស្រុកទេស ជាពិសេសដើម្បីផ្សងមើលពីការដាំដុះ និងការបង្កបង្កើនផលកសិកម្មរបស់ប្រជានុរាស្រ្តនោះ។
នៅក្នុងពិធីក្រុងពាលីនេះ ក៏មានអញ្ជើញចូលរួមពី ឯកឧត្តម ងួន រតនៈ អភិបាលខេត្តកំពង់ធំ និងលោកជំទាវ ព្រមទាំងថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ និងប្រជាពលរដ្ឋជាច្រើនរូបទៀត។
ឯកឧត្តម ងួន រតនៈ អភិបាលខេត្តកំពង់ធំ និងឯកឧត្តម ឈុន ឈន់ ប្រធានក្រុមប្រឹក្សាខេត្ត អញ្ជើញចូលរួមក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា តាមរយៈកម្មវិធី ZOOM កាលពីព្រឹកថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៣ នៅសាលប្រជុំរដ្ឋបាលខេត្តកំពង់ធំ ។
កិច្ចប្រជុំនេះ ដើម្បីពិភាក្សា និងឆ្លងលើរបៀបវារៈមួយចំនួនដូចខាងក្រោម៖
១- សេចក្តីព្រាងក្រមបរិស្ថាន និងធនធានធម្មជាតិ
២-បញ្ហាផ្សេងៗ សំណើសុំការយល់ព្រមពីគណៈរដ្ឋមន្ត្រី ដើម្បីសុំការអនុម័តពីស្ថាប័ននីតិប្បញ្ញត្តិលើ៖ សេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេវាកម្មអាស៊ាន ។
អគារសិក្សា០១ខ្នង ជាអំណោយរបស់ប្រធានអង្គការសហគមន៍បឹងទន្លេសាប នៃប្រទេសបារាំង ចំណាយទឹកប្រាក់អស់៥២.០០០ដុល្លារសហរដ្ឋអាមេរិក ត្រូវបានសម្ពោធដាក់ប្រើប្រាស់នៅថ្ងៃនេះ
(រដ្ឋបាលខេត្តកំពង់ធំ) ឯកឧត្តម ងួន រតនៈ អភិបាលខេត្តកំពង់ធំ លោកហ្សង់ ហ្វីលីពប្រាំង ប្រធានអង្គការសហគមន៍បឹងទន្លេសាប នៃប្រទេសបារាំង លោក លឹម ហុកគាន អ្នកសម្របសម្រួលប្រចាំនៅប្រទេសកម្ពុជា និងសប្បុរសជន មន្ត្រីរាជការ ប្រជាពលរដ្ឋ លោកគ្រូអ្នកគ្រូ និងសិស្សានុសិស្សយ៉ាងច្រើនកុះករ បានអញ្ជើញចូលរួមក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការអគារសិក្សា០១ខ្នង០៣បន្ទប់ នៅសាលាបឋមសិក្សាដងអន្ទាក់ ស្ថិតភូមិដងងអន្ទាក់ ឃុំសាលាវិស័យ ស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ នៅព្រឹកថ្ងៃទី២៤ ខែមេសា ឆ្នាំ ២០២៣។
លោកហ្សង់ ហ្វីលីពប្រាំង ប្រធានអង្គការសហគមន៍បឹងទន្លេសាប នៃប្រទេសបារាំង បានលើកឡើងថា អស់រយៈពេលជាង១២ឆ្នាំមកហើយ ដែលអង្គការសហគមន៍ បឹងទន្លេសាប ដំណើរការការងាររបស់ខ្លួនក្នុងការប្រមូលផ្តុំគ្នា ក្នុងគោលបំណងក្រុមធំមួយគឺ ជួយប្រជាជនក្នុងតំបន់ជនបទនៃប្រទេសកម្ពុជា ក្នុងការសាងសង់ និង ជុសជុលសាលារៀន។ យើងបានជ្រើសរើសប្រសិទ្ធនាមអង្គការរបស់យើងថា(អង្គការសហគមន៍ បឹងទន្លេសាប) ជាការគោរពដឹងគុណដល់បឹងទន្លេសាបដ៏ធំជាងគេមួយក្នុងតំបន់អាស៊ីអាគ្នេយ៍។ សម្រាប់ពួកយើងបឹងទន្លេសាបនេះ គឺជានិម្មិត្តរូបនៃប្រទេសដ៏ស្រស់ត្រកាលរបស់អ្នក។ បឹងទន្លេសាបនេះហើយបានផ្តល់ នូវធនធានមច្ឆាជាតិផ្ដល់នូវធនធានទឹកដែលអាចស្រោចស្រពស្រែចំការរបស់អ្នក។ ហើយក៏ជាបឹងដែលតំណាងអោយភោគទ្រព្យយ៉ាងពិតប្រាកដសម្រាប់ ប្រជាជននិងប្រទេស កម្ពុជា។ ពួកយើងសប្បាយចិត្តណាស់ ដែលបានជ្រើសរើសយកនិម្មិតសញ្ញានេះ ដើម្បីចូលរួមក្នុងការជួយអ្នក។
ពិធីសំណេះសំណាលជាមួយបងប្អូនប្រជាពលរដ្ឋលោកគ្រូអ្នកគ្រូ និងសិស្សានុសិស្សឯកឧត្តម ងួន រតនៈអភិបាលខេត្តកំពង់ធំ ក៏បានថ្លែងថា រាជរដ្ឋាភិបាលបានដាក់ចេញនូវគោលនយោបាយស្តីពីការអប់រំប្រកបដោយបរិយាប័ន្ន ដើម្បីគាំទ្រ និងដោះស្រាយបញ្ហាលទ្ធភាពទទួលបានការអប់រំរបស់សិស្ស ជាពិសេសលើកុមារដែលមានតម្រូវការពិសេស និងក្រុមដែលខ្វះខាត។ គោលនយោបាយនេះក៏ផ្ដោតលើហេដ្ឋារចនាសម្ព័ន្ធសាលារៀន និងអនាម័យ ដូច្នេះមានន័យថាថ្ងៃនេះយើងទទួលបានសមិទ្ធផលដ៏វិសេសវិសាល មិនអាចកាត់ថ្លៃបានដោយសមិទ្ធផលនេះ គឺបានចូលរួមចំណែកដ៏មានសារៈសំខាន់ ជាមួយរាជរដ្ឋាភិបាលកម្ពុជា ជំរុញឲ្យការអនុវត្តនូវគោលនយោបាយកំណែទម្រង់វិស័យអប់រំ ក៏ដូចជាការ សម្រេចបាននូវគោលដៅសេដ្ឋកិច្ចឆ្នាំ ២០៣០។
ឯកឧត្តម ងួន រតនៈ អភិបាលខេត្តកំពង់ធំ លោកគ្រូអ្នកគ្រូ មាតាបិតាសិស្ស និងសិស្សានុសិស្សទាំងអស់ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនលោក ហ្សង់ ហ្វីលីពប្រាំង ប្រធានអង្គការសហគមន៍បឹងទន្លេសាប នៃប្រាទេសបារាំង និងលោក លឹម ហុកគាន អ្នកសម្របសម្រួលប្រចាំនៅប្រទេសកម្ពុជា និងសប្បុរសជនទាំងអស់ដែលផ្តល់នូវការដូឆ្នាំថ្មីនូវអគារសិក្សា និងសមិទ្ធផលមួយចំនួនទៀតសម្រាប់សាលាឋមសិក្សាដងអន្ទាក់នាពេលនេះ និងសូមគោរពជូនពរមានសុខភាពល្អ ជោគជ័យគ្រប់ភារកិច្ច។
គួរបញ្ជាក់ផងដែរថាសម្រាប់អគារសិក្សា០១ខ្នង០៣បន្ទប់ បណ្ដោយ៤៥ម៉ែត្រ និងទទឹង០៩ម៉ែត្រ ប្រក់ក្បឿងដែលជាអំណោយរបស់លោកហ្សង់ហ្វីលីពប្រាំងប្រធាន អង្គការសហគមន៍បឹងទន្លេសាប នៃប្រទេសបារាំង ចំណាយទឹកប្រាក់អស់៥២.០០០ដុល្លារសហរដ្ឋអាមេរិក បានសម្ពោធដាក់ឲ្យប្រើប្រាស់ចាប់ពីពេលនេះតទៅ។
នារសៀលថ្ងៃទី ១៤ ខែ មេសា ឆ្នាំ២០២៣ ឯកឧត្តម ងួន រតនៈ អភិបាលខេត្តកំពង់ធំ និងលោកជំទាវ ព្រមទាំងមន្រ្តីរាជកាក្រោមឪវ៉ាទ បានអញ្ជើញទទួលទេវតាឆ្នាំថ្មី ឆ្នាំថោះ បញ្ចាស័ក ព.ស ២៥៦៧ ព្រះនាម "ព្រះនាមកិមិរាទេវី'' ជាបុត្រីទី៦នៃកបិលមហាព្រហ្ម ដែលពិធីនេះធ្វើឡើងនៅបរិវេណសួនស្ទឹងសែន ខេត្តកំពង់ធំ ។
បើតាមសៀវភៅមហាសង្រ្កានបានអោយដឹងថារាជបុត្រីទី៦ នៃកបិលមហាព្រហ្មព្រះនាមកិមិរាទេវី ជាមគ្គនាយិកាត្រូវកាន់តំណែងឆ្នាំនេះ ដែលទ្រង់ត្រូវយាងចុះមកកាន់ជម្ពូរទ្វីបនៅម៉ោង៤រសៀលជាថ្ងៃចូលឆ្នាំថោះចញ្ចាស័ក (ជាវារៈមហាសង្រ្កាន្ត) ចំពោះការកំណត់ថ្ងៃខែម៉ោងពេលដែលឆ្នាំចាស់ត្រូវផុតកំណត់ហើយទេវតាឆ្នាំថ្មីត្រូវ មកទទួលតំណែងបន្តរពីទេវតាឆ្នាំចាស់គឺគេអាចដឹងបានដោយប្រើក្បួនហោរាសាស្រ្តបុរាណគឺក្បួនមហាសង្រ្កាន្ត ។ ទេវតាដែលបានមកកាន់តំណែងគ្រប់គ្រងជម្ពូរទ្វីបក្នុងឆ្នាំថោះនេះ គឺគង់នៅលើចាតុម្មហារាជិកាអម្ពរពណ៌សេតស លម្អរនៅព្រះការណ៍ដោយសៀតផ្កាចង្អុលណីអភរណៈបុស្សរាគ័មភក្សាហារទ្រង់ចេកណាំវ៉ា (សោយ ចេកណាំវ៉ា) ចំណែកព្រះហស្តស្តាំទ្រង់ព្រះខ័ន្ឌ ឯព្រះហស្តឆ្វេងទ្រង់ពិនគង់អង្គុតពាក់ឆៀងបើកព្រះនេត្រនៅលើខ្នងមហឹង្សា (គោ) ជាយានពាហនៈ ។
នៅរសៀលថ្ងៃទី១៤ ខែមេសា ឆ្នាំ ២០២៣ ដែលជាថ្ងៃទី១នៃពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរសម្ដេចអគ្គមហាសេ
សម្ដេចតេជោនាយករ
សូមរំលឹកថា នៅថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៣ Guinness World Records បានប្រកាសជាផ្លូ
នៅវេលាព្រឹកថ្ងៃទី ០៥ ខែមេសា ឆ្នាំ២០២៣ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរយើងដែលនិងប្រព្រឹត្តទៅនាប៉ុន្មានថ្ងៃខាងមុខនេះ លោក សុខ សុផល ប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តកំពង់ធំ ព្រមទាំងសហការី បាននាំយកអំណោយព្រមទាំងថវិការមួយចំនួនប្រគល់ជូនគ្រួសាអតីតយុទ្ធជននឹងពលីស្ថិតនៅឃុំក្រយា ស្រុកសន្ទុក ខេត្តកំពង់ធំ ។ ក្នុងឱកាសនោះដែរ លោក សុខ សុផល ក៏បានសំណេះសំណាលសួរសុខទុក្ខអំពីការស់នៅរបស់អតីតគ្រួសាយុទ្ធជន និងពលីទាំងប្រាំគ្រួសាដែលបានចងសម្ព័ន្ធមេត្រីភាពជាមួយមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តកំពង់ធំ ថាតើពួកគាត់ជួបផលលំបាកអ្វីខ្លះ ខ្វះខាតអ្វី ត្រូវកាអ្វី ដើម្បីងាយស្រួលមន្ទីរសិក្សាមើលទ្ធភាពជាក់ស្តែងថាអាចជួយដោះស្រាយជូនពួកគាត់បានកម្រិតណា ហើយអ្វីដែលមិនអាចដោះស្រាយបានលោកប្រធាននិងនាំយកបញ្ហានោះជម្រាបជូនថ្នាក់ដឹកនាំបន្តដើម្បីមានវិធានការដោះស្រាយបន្ថែមទៀតដើម្បីឱ្យការរស់នៅរបស់ពួកគាត់មានភាពងាយស្រួល ។
នៅវេលាព្រឹកថ្ងៃទី ៣០ ខែមីនា ឆ្នាំ២០២៣ នៅសាលប្រជុំសាលាខេត្តកំពង់ធំ លោកជំទាវ លំ គន្ធារី អភិបាលរងនៃគណៈអភិបាលខេត្តកំពង់ធំ និងជាប្រធានលេខាធិការដ្ឋាននៃគណៈកម្មាធិការប្រយុទ្ធប្រឆាំងអំពើជួញដូមនុស្ស ខេត្តកំពង់ធំ បានអញ្ជើញចូលរួមជាអធិបតីដឹកនាំកិច្ចប្រជុំប្រចាំត្រីមាសទី១ និងលើកទិសដៅអនុវត្តបន្តត្រីមាសទី២ របស់គណៈកម្មាធិការប្រយុទ្ធប្រឆាំងអំពើជួញដូមនុស្ស ខេត្តកំពង់ធំ ។ ក្នុងកិច្ចប្រជុំនោះដែរក៏មានការអញ្ជើញចូលរួមពីលោកលោកស្រីប្រធានអនុប្រធានតាមស្ថាប័នអង្គភាពជុំវិញខេត្តដើម្បីត្រួតពិនិត្យ និងអនុម័តលើរបាយការណ៍ប្រចាំត្រីមាសទី១ក្នុងការអនុវត្តការងារឆ្នាំ២០២៣ដោយមានការពិភាក្សាទៅលើកាបង្រ្កាបបទល្មើសជួញដូមនុស្ស ការទប់ស្កាត់ ការជួយសង្រ្គោះ និងកិច្ចសហប្រតិបត្តិការណ៍ជាមួយអង្គភាពពាក់ព័ន្ធដើម្បីឱ្យការងារអនុវត្តទៅបានដោយរលូននិងមានប្រសិទ្ធភាព ជាមួយគ្នានេះដែរលោកជំទាវប្រធានអង្គប្រជុំក៏បានដាក់ចេញនូវទិសដៅការងារមួយចំនួយសម្រាប់អនុវត្តបន្តរប្រចាំត្រីមាសទី២ក្នុងឆ្នាំដដែលធ្វើយ៉ាងណាសម្រេចឱ្យបានទាំងលទ្ធផល និងប្រសិទ្ធភាពដើម្បីឈានទៅរកការលុបបំបាត់ការជួញដូមនុស្សទាំងស្រុងក្នុងខេត្តកំពង់ធំ ។
កាលពីព្រឹកថ្ងៃទី ៣០ ខែមីនា ឆ្នាំ២០២៣ ឯកឧត្តម ងួន រតនៈ អភិបាលនៃគណៈអភិបាលខេត្តកំពង់ធំ បានចុះពិនិត្យវឌ្ឍនភាពទីតាំងរៀបចំពិធីបុណ្យច្រត់ព្រះនង្គ័លនៅបរិវេណពហុកីឡាដ្ឋានខេត្តកំពង់ធំ ដែលគ្រោងប្រព្រឹត្តិទៅនៅក្នុងខែឧសភាខាងមុខនេះ តាមកាពិនិត្យជាក់ស្តែងការៀបចំសម្រេចបានប្រម៉ាណជា៥០ភាគរយហើយ ។ ជាកាពិតណាស់នៅក្នុងឆ្នាំ២០២៣នេះរដ្ឋបាលខេត្តកំពង់ធំបានរៀបចំពិធីបុណ្យជាតិជាបន្តរបន្ទាប់ដោយឡែកកាលពីថ្ងៃទី ០៨ ខែមីនា ឆ្នាំ២០២៣ កន្លងទៅរដ្ឋបាលខេត្តកំពង់ធំបានរៀបចំពិធីបុណ្យទន្លេក្រោមប្រធានបទ "ទន្លេរបស់យើងដើម្បីបច្ចុប្បន្ន និងអនាគ" ប្រកបទៅដោយភាពជោគជ័យ និងអធិអធម មិនតែប៉ុន្នោះនៅក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរខាងមុខនេះរដ្ឋបាលខេត្តកំពង់ធំក៏និងមានរៀបចំពីធីសង្រ្កានឆ្នាំថ្នីក្នុងខែមេសានេះផងដែរ ។
អ្វីដែរអស្ចារ្យជាងនេះទៀតនោះនៅក្នុងខែឧសភាខាងមុខនេះរដ្ឋបាលខេត្តកំពង់ធំបានសហការជាមួយគណៈកម្មការរៀបចំបុណ្យជាតិបានរៀបចំពិធីបុណ្យច្រត់ព្រះនង្គ័លដែលជាពិធីបុណ្យជាតិដ៏ធំមួយដែលមានកាយាងចូលរួមជាព្រះរាជាធិបតីដ៏ខ្ពង់ខ្ពង់បំផុតពីអង្គព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជាព្រមទាំងថ្នាក់ដឹកនាំកំពូលៗប្រចាំប្រទេសកម្ពុជា ។
កាលពីថ្ងៃទី ២៤ ខែមីនា ឆ្នាំ២០២៣ ឯកឧត្តម ងួន រតនៈ អភិបាលនៃគណៈអភិបាលខេត្តកំពង់ធំ និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ធំ បានដឹកនាំកិច្ចប្រជុំប្រចាំត្រីមាសទី១ ឆ្នាំ២០២៣ និងលើកទិសដៅបន្តត្រីមាសទី២ របស់សាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ធំ នៅសាលប្រជុំនៅសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ធំ ។ ឯកឧត្តម ងួន រតនៈ បានមានប្រសាសន៍ក្នុងអង្គប្រជុំថាកិច្ចប្រជុំនេះធ្វើឡើងរៀងរាលបីខែម្តងដើម្បីពិនិត្យរៀបចំរបាយការណ៍ហិរញ្ញវត្ថុ និងបូកសរុបលទ្ធផលអនុវត្តវិស័យការងារអាទិភាពការគ្រប់គ្រងគ្រោះមហន្តរាយ អគ្គីភ័យ និងបម្រែបម្រួលអាកាសធាតុ និងការថែទាំសុខភាពក្នុងសហគមន៍ការលើកកម្ពស់គោលការណ៍គ្រឹះ និងតម្លៃមនុស្សធម៌ការអភិវឌ្ឍន៍ស្ថាប័ននិងធនធាន និងបញ្ហាប្រឈមផ្សេងៗ ។
ជាមួយគ្នានេះដែរឯកឧត្តម ងួន រតនៈ បានពិភាក្សាជាមួយអង្គប្រជុំនិងដាក់ចេញនូវទិសដៅបន្តសម្រាប់ត្រីមាសទី២ រួមមាន៖
១ ត្រៀមរៀបចំទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ឆ្នាំ២០២៣ ដើម្បីកៀរគររកមូលនិធិ និងអំណោយមនុស្សធម៌ ពីសប្បុរសជនពីគ្រប់មជ្ឈដ្ឋានសម្រាប់ធ្វើសកម្មភាពជួយដល់ប្រជាពលរដ្ឋរងគ្រោះ ងាយរងគ្រោះ និងជួបវិបត្តិភ័យផ្សេងៗ ។
២ ត្រៀមរៀបចំពិធីបុណ្យចម្រើនព្រះជន្មហ្លួងម៉ែព្រះប្រធានកិត្តិយសកាកបាទក្រហមកម្ពុជានាពេលខាងមុខស្របតាមការណែនាំរបស់ថ្នាក់ជាតិ ។
៣ ផ្សព្វផ្សាយការលើកកម្ពស់សុវត្ថិភាពចរាចរណ៍ និងត្រៀមបង្ការហានិភ័យផ្សេងៗដែលកើតឡើងពីការប្រែប្រួលអាកាសធាតុ និងបញ្ហាផ្សេងៗ ។
ឯកឧត្តមបណ្ឌិត ថោង ខុន បានដាក់ចេញនូវយន្តការ ៧ចំណុច ដល់រដ្ឋបាលខេត្តកំពង់ធំ និងក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ធំ ខិតខំរួមគ្នាសម្រេចឲ្យបានក្នុងឆ្នាំ២០២៣
នៅព្រឹកថ្ងៃទី ២៧ ខែមនា ឆ្នាំ២០២៣ រដ្ឋបាលខេត្តកំពង់ធំបានរៀបចំពិធីសន្និបាទបូកសរុបល្ធផលការងារឆ្នាំ២០២២ និងលើកទិសដៅអនុវត្តបន្តឆ្នាំ២០២៣ ក្រោមអធិបតីភាព ឯកឧត្តម ឈុន ឈន់ ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម ងួន រតនៈ អភិបាលនៃគណៈអភិបាលខេត្តកំពង់ធំ ព្រមទាំងមានការចូលរួមពីលោកលោកស្រីដែលជាថ្នាក់ដឹកនាំមន្ទីរអង្គភាពជំវិញខេត្ត កម្មវិធីនេះប្រារព្ធធ្វើឡើងនៅសាលប្រជុំសាលាខេត្តកំពង់ធំ ។ ក្នុងអង្គសន្និបាទនេះបានឆ្លុះបញ្ចាំងអំពីសមិទ្ធផលការងារដែលអនុវត្តសម្រេចបានក្នុងឆ្នាំ២០២២ ទៅលើគ្រប់វិស័យផ្សេងៗដែលជាការដាក់ចេញរបស់រាជរដ្ឋាភិបាលរួមជាមួយនឹងបញ្ហាប្រឈមផ្សេងៗមួយចំនួនទៀតដែលនិងត្រូវដោះស្រាយអនុវត្តបន្តអោយមានប្រសិទ្ធភាព និងតម្លាភាព ។ គូបផ្សំនិងសន្និបាទនេះដែរក៏មានការពីភាក្សាគ្នាជាក្រុមទៅលើប្រធានបទមួយចំនួនដូចជា ការលើកកំពស់គុណភាព និងប្រសិទ្ធភាពក្នុងការពង្រឹងសន្តិសុខសណ្តាប់ធ្នាប់សាធារណៈនៅមូលដ្ឋាន, ការទប់ស្កាត់ និងបង្រ្កាបបទល្មើសធនធានធម្មជាតិ, ការដោះស្រាយទំនាស់ដីធ្លី, ការផ្តល់សេវាសាធារណៈ ទាំងនេះសុទ្ធតែជាធាតុចូល និងឬគល់សម្រាប់រដ្ឋបាលខេត្តដាក់ទិសដៅអនុវត្តបន្តរនៅឆ្នាំបន្តបន្ទាប់ទៀត ។
កាលពីព្រឹកថ្ងៃទី ២៦ ខែមីនា ឆ្នាំ២០២៣ លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភាព្រឹទ្ធសភា និងអធិការកិច្ច និងជាតំណាងដ៏ខ្ពង់ខ្ពស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានអញ្ជើញជាអធិបតីភាពក្នុងពិធីសម្ពោធដាក់អោយប្រើប្រាស់ស្ពានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន (សំពៅត្រៃលោកសំពៅត្រៃលក្ខណ៍) ឆ្លងកាត់ស្ទឹងសែនដែលភ្ជាប់ពីឃុំត្បូងក្រពើ ភូមិកាល់មេឃ ស្រុកសន្ទុក ទៅកាន់ភូមិសំបួរ ឃុំព្រៃគុយ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ។ ស្ពាននេះត្រូវបានបញ្ចុះបឋមសិលាសាងសង់កាលពីថ្ងៃទី ១៣ ខែកុម្ភៈ ឆ្នាំ២០២២ និងបានបញ្ចប់ការសាងសង់នៅថ្ងៃទី ១៣ ខែកុម្ភៈ ឆ្នាំ២០២៣ ដែលមានប្រវែង ១៨០ម គុណ ៨.៨ម ដែលចំណាយថវិកាសាងសង់អស់ថវិកា ១.៣លានដុល្លាសហរដ្ឋអាមេរិច ដែលជាអំណោយរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន និងសប្បុរសជននានា។ ស្ពាននេះជាសមិទ្ធផលថ្មីមួយទៀតដែលនាំមកនៅភាពសប្បាយរីករាយយ៉ាងខ្លាំងសម្រាប់បងប្អូនប្រជាពលរដ្ឋរស់នៅក្នុងខេត្តកំពង់ធំដែលស្ពាននេះបានបង្ករភាពងាយស្រួលដល់ប្រជាពលរដ្ឋក្នុងការធ្វើដំណើរឆ្លងកាត់និងចំណេញពេលវេលាព្រមទាំងថវិកាកាលដែរមិនទាន់មានស្ពានដោយឡែកសមិទ្ធផលថ្មីនេះមិនត្រឹមតែជាប្រយោជន៍សម្រាប់ប្រជាពលរដ្ឋខេត្តកំពង់ធំនោះទេតែក៏ចូលរួមចំណែកបម្រើផលប្រយាជន៍ដល់ប្រជាពលរដ្ឋទូទាំងប្រទេសកម្ពុជាដែលត្រូវធ្វើដំណើរឆ្លងកាត់តំបន់មួយនេះជាពិសេស មកកាន់មជ្ឍមណ្ឌលវប្បធម៌ សាសនា ទេសចរណ៍ សំពៅត្រៃលោក សំពៅត្រៃលក្ខណ៍ ។
កាលពីថ្ងៃទី ០៨ ខែមីនា ឆ្នាំ២០២៣ រដ្ឋបាលខេត្តកំពង់ធំបានសហការជាមួយក្រសួងទេសចរណ៍ បានរៀបចំប្រារព្ធពិធីបុណ្យទន្លេលើកទី៧ នៅបរិវេណសួនកុមារមាត់ស្ទឹងសែន ក្រុងស្ទឹងសែន ខេត្តកំពង់ធំ ក្រោមប្រធានបទ "ទន្លេរបស់យើងដើម្បីបច្ចុប្បន្ន និងអនាគត់" ដែលកម្មវិធីនេះខកខានធ្វើរយះពេល២ឆ្នាំមកហើយដោយសាជំងឺកូវីតរាតត្បាតខ្លាំងពេក ។ ជាមួយការប្រារព្ធពីធីបុណ្យទន្លនេះដែរក៏មានការចូលរួមបើកជាផ្លូវការដើម្បីដំណើការកម្មវិធីនេះក្នុងរយះពេល៣ថ្ងៃ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ព្រមទាំងមានការចូលរួមអមដំណើរសម្តេចដោយឯកឧត្តមលោកជំទាវ លោកឧកញ៉ា ជាថ្នាក់ដឹកនាំកំពូលតាមក្រសួងស្ថាប័ននានាជាមួយនឹងថ្នាក់ដឹកនាំរដ្ឋបាលខេត្ត និងមន្រ្តីរាជការជាច្រើនរូប ។ ជាការពិតណាស់តាមរយះការរៀបចំបុណ្យទន្លនេះនិងជំររុញគោលដៅទេសចរណ៍នានាក្នុងខេត្តកំពង់ធំកាន់តែមានភាពទាក់ទាញដោយបច្ចុប្បន្នខេត្តកំពង់ធំមានគោលដៅទេសចរណ៍ដែលមានសក្តានុពលច្រើនប៉ុន្តែមានភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិមួយចំនួនមិនទាន់បានដឹងដែលក្នុងកម្មវិធីនេះមានការដាក់តាំងពិពណ៌ស្តង់លក់ទំនិញជាច្រើនក៏ដូចជាស្តង់ដាក់តាំងផលិតផល និងសម្មិតផលការងាររបស់អង្គភាពមួយចំនួនព្រមទាំងមានកម្មវិធីកំសាន្តផ្សេងៗជាច្រើនទៀតជាលទ្ធផលកម្មវិធីបុណ្យទន្លដែលបានធ្វើឡើងក្នុងរយះពេល៣ថ្ងៃនេះមានភ្ញៀវចូលរួមទស្សនាយ៉់ាងច្រើនប្រម៉ាណជាង១លាននាក់ ដោយនៅថ្ងៃបញ្ចប់ក៏មានការចូលរួមបិទកម្មវិធីក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ ផងដែរ ។
នារសៀលថ្ងៃសុក្រ ៥រោច ខែមិគសិរ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២១, វេលាម៉ោង ២:០០ នាទី, ឯកឧត្តម យ៉េត វីណែល អនុរដ្ឋលេខាធិការ នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ (កសហវ.) និងជាអគ្គលេខាធិការរង នៃអគ្គលេខាធិការដ្ឋានគណៈកម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ (អ.គ.ហ.), តំណាង ឯកឧត្តម រស់ សីលវ៉ា រដ្ឋលេខាធិការនៃ កសហវ. និងជាអគ្គលេខាធិការ នៃ អ.គ.ហ., អមដោយ លោក អ៊ុំ យុទ្ធី ប្រធានផ្នែករដ្ឋបាល ហិរញ្ញវត្ថុ និងត្រួតពិនិត្យនិងវាយតម្លៃ, ព្រមទាំងមន្ត្រីជំនាញជាន់ខ្ពស់ និងមន្ត្រីជំនាញ នៃ អ.គ.ហ. បានដឹកនាំសិក្ខាសាលាតាមរយៈប្រព័ន្ធវីដេអូអនឡាញ ស្តីពី “ការផ្សារភ្ជាប់ថវិកាទៅនឹងគោលនយោបាយ- ការកែលម្អការរៀបចំផែនការថវិកាសម្រាប់គាំទ្រការអភិវឌ្ឍសេដ្ឋកិច្ចក្នុងស្រុក” ដោយមានការចូលរួមជាវាគ្មិនពីលោកសាស្ត្រាចារ្យ Shandre M. Thangavelu មកពីសាកលវិទ្យាល័យ Adelaide ប្រទេសអូស្ត្រាលី, ទីប្រឹក្សា អ.គ.ហ., មន្ត្រីជំនាញជាន់ខ្ពស់ នៃ អ.គ.ហ., និងតំណាងមន្ទីរ សហវ. ខេត្តព្រះសីហនុ ព្រមទាំងមានការចូលរួមជាសិក្ខាកាមពីអង្គភាពក្រោមឱវាទ កសហវ. រួមទាំងមន្ទីរ សហវ. រាជធានី ខេត្ត និងក្រសួង ស្ថាប័ន ។ សិក្ខាសាលានេះ ត្រូវបានរៀបចំឡើង ក្នុងគោលបំណងបញ្ជ្រាបការយល់ដឹងអំពីទ្រឹស្តី, វិធីសាស្រ្ត និងការអនុវត្តរបស់បណ្តាប្រទេសជាគំរូមួយចំនួន ក្នុងការរៀបចំផែនការថវិកា សម្រាប់ជំរុញការលូតលាស់សេដ្ឋកិច្ចក្នុងស្រុក និងការធ្វើឱ្យប្រសើរឡើងនូវការផ្តល់សេវាសាធារណៈ ។
On Friday, 24th December 2021, at 2:00 pm, H.E. Yeth Vinel, Under-Secretary of State of the Ministry of Economy and Finance (MEF) and the Deputy Secretary-General of General Secretariat of PFM Reform Steering Committee (GSC), representative of H.E. Ros Seilava, Secretary of State of the MEF and the Secretary-General of GSC, accompanied by Mr. Um Youthy, Head of Admin, Finance and M&E Division, senior specialists and specialists of GSC, led a virtual workshop on “Budget-Policy Linkage: Improve Budget Planning to Support Domestic Economic Development” with the participations as the speakers from Professor Shandre M. Thangavelu from University of Adelaide, Australia, GSC advisors, GSC senior specialists and specialists, and representatives of Preah Sihanouk Provincial Department of Economy and Finance. This workshop is intended to raise awareness of theory, methodology, and good practice of some countries in budget formulation to support domestic economic development and to promote public service delivery and with the participation of entities under MEF, capital/provincial departments of economy and finance and line ministries.
ពិធីជួបសំណេះសំណាល និងប្រគល់-ទទួលថវិកាបរិច្ចាគជូនមូលនិធិគន្ធបុប្ផាកម្ពុជា រវាងឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមប្រឹក្សាបរធនបាលនៃមូលនិធិគន្ធបុប្ផាកម្ពុជា ជាមួយឯកឧត្តមអភិបាលនៃគណៈអភិបាលខេត្តកណ្តាល, នាព្រឹកថ្ងៃទី ២១ ខែ ធ្នូ ឆ្នាំ ២០២១ នៅទីស្តីការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ។
នៅព្រឹកថ្ងៃពុធ ៣រោច ខែមិគសិរ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២១ វេលាម៉ោង
១០:៣០ ព្រឹក, ឯកឧត្តម ប៉ែន ធីរុង្គ អនុរដ្ឋលេខាធិការ នៃ ក.ស.ហ.វ., អគ្គលេខាធិការរង នៃ អ.គ.ហ. និងជាអនុប្រធានប្រចាំការក្រុមការងារបច្ចេកទេស ក.ម.រ., អមដោយ ឯកឧត្តមអនុប្រធាន ក.ម.រ. និងសមាជិកនៃ ក.ម.រ ព្រមទាំងមន្រ្តីជំនាញជាន់ខ្ពស់ និងមន្ត្រីជំនាញពាក់ព័ន្ធ បានដឹកនាំកិច្ចប្រជុំ ដើម្បីពិនិត្យ និងពិភាក្សាលើ៖
«សេចក្តីព្រាងប្រកាសស្តីពីការបោះផ្សាយមូលបត្ររដ្ឋ» តាមរយៈប្រព័ន្ធវីឌីអូអនឡាញ។
********************************************
On Wednesday 22 December 2021 at 10:30 am, H.E Pen Thirong, Under Secretary of State of the MEF, Deputy Secretary-General of GSC and Permanent Deputy Chair of PFDGS-TWG, accompanied by H.E. Deputy Chair, Member of PFDGS-TWG and relevant senior specialists and specialists of MEF, led a meeting to review and discuss on Draft Prakas on Government Securities Issuance via Video Conference.
នាព្រឹកថ្ងៃចន្ទ ១រោច ខែមិគសិរ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២១ វេលាម៉ោង ០៩:០០នាទី នៅទីស្តីការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ (កសហវ.) , ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាប្រធានគណៈកម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ បានដឹកនាំកិច្ចប្រជុំគណៈកម្មការកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ នៃ កសហវ. ដើម្បីពិភាក្សាលើរបៀបវារៈចំនួន ២ ដូចខាងក្រោម៖
១. បទបង្ហាញស្តីពីសេចក្តីព្រាងយុទ្ធសាស្រ្តស្តីពីការអនុវត្តស្តង់ដាគណនេយ្យសាធារណៈ មូលដ្ឋានបង្គរនៅកម្ពុជា ២០២១-២០៣១ និង
២. បទបង្ហាញស្តីពីការត្រួតពិនិត្យតាមដានវឌ្ឍនភាពនៃការអនុវត្តយុទ្ធសាស្រ្តគន្លឹះទាំង ៥ ក្រោមកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ។
កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តម លោកជំទាវជាថ្នាក់ដឹកនាំ នៃ កសហវ. ព្រមទាំងក្រុមការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ នៅតាមអង្គភាពក្រោមឱវាទ កសហវ. ។
********************************************
On Monday, 20 December 2021, at 9:00am, At Ministry of Economy and Finance (MEF), H.E. Akka Pundit Sopheacha Aun Pornmoniroth, Deputy Prime Minister, Minister of the Ministry of Economy and Finance and Chairman of PFM Reform Steering Committee, led a virtual PFM Reform Commission Meeting to discuss two agendas as the following:
1. Presentation on the Draft Strategy on Implementing Accrual Basis Public Accounting Standards in Cambodia 2021-2031
2. Presentation on monitoring the progress of implementing 5 key strategies under PFM reform program.
This meeting is with the participations of MEF’s Management and PFM reform working groups of entities under MEF.
នាថ្ងៃសុក្រ ១៣កើត ខែមិគសិរ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២១, វេលាម៉ោង ៩:៣០ នាទី ព្រឹក, ឯកឧត្តម រស់ សីសវ៉ា រដ្ឋលេខាធិការ នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ (កសហវ.) និងជាអគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋានគណៈកម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ (អ.គ.ហ.) បានដឹកនាំកិច្ចប្រជុំផ្ទៃក្នុង អ.គ.ហ. តាមប្រព័ន្ធវីដេអូអនឡាញ ដើម្បីពិនិត្យលទ្ធផលបឋមនៃការតាមដានវឌ្ឍនភាពការអនុវត្តយុទ្ធសាស្រ្តគន្លឹះទាំង ៥ ក្នុងកម្មវិធីកែទម្រង់ហិរញ្ញវត្ថុសាធារណៈ ។ កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពី ឯកឧត្តមអគ្គលេខាធិការរង លោកប្រធានផ្នែក មន្រ្តីជំនាញជាន់ខ្ពស់ និងមន្រ្តីជំនាញ នៃ អ.គ.ហ. ហើយកិច្ចពិភាក្សាត្រូវបានផ្តោតលើការបែងចែកភារកិច្ចជូនឯកឧត្តមអគ្គលេខាធិការរង ដើម្បីដឹកនាំមន្រ្តីជំនាញតាមផ្នែក ក្នុងការរៀបចំខ្លឹមសារវិភាគ សម្រាប់ត្រៀមរាយការណ៍ជូនគណៈកម្មការកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ។
********************************
On Friday, 17th December 2021, at 9:30, H.E. Ros Seilava, Secretary of State of the Ministry of Economy and Finance (MEF) and the Secretary General of General Secretariat of the Public Financial Management Reform Steering Committee (GSC) led a GSC internal meeting to review preliminary result of implementing the 5 core reform strategies in PFMRP. The meeting is participated by all deputy secretary general of GSC, head of admin finance and M&E, senior specialist and specialists of GSC. Discussion of the meeting focuses on framing the analytical information to prepare for reporting to the PFM reform committee of MEF.
នាថ្ងៃព្រហស្បតិ៍ ១២ កើត ខែមិគសិរ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២១, វេលាម៉ោង ៣:០០ នាទីរសៀល, ឯកឧត្តម មាស សុខសេនសាន អគ្គលេខាធិការរង នៃអគ្គលេខាធិការដ្ឋាន គណៈកម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ (អ.គ.ហ.) តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម រស់ សីលវ៉ា រដ្ឋលេខាធិការនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាអគ្គលេខាធិការនៃ អ.គ.ហ. អមដោយ មន្ត្រីជំនាញជាន់ខ្ពស់ និងមន្ត្រីជំនាញនៃ អ.គ.ហ បានដឹកនាំកិច្ចប្រជុំពិភាក្សាជាមួយ អ្នកជំនាញការអឺរ៉ុប តាមរយៈប្រព័ន្ធវីដេអូ ដើម្បីពិនិត្យ និងផ្តល់យោបល់លើ “សេចក្តីព្រាងនៃការវាយតម្លៃលើបច្ច័យនៃការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈក្នុងការរួមចំណែកកែលម្អប្រព័ន្ធ និងការផ្តល់សេវាសាធារណៈ ”។
***********************************
On Thursday, 16 December 2021, at 3:00pm, H.E. Meas Soksensan, the Deputy Secretary-General of General Secretariat of the PFM Reform Steering Committee (GSC), representative of H.E. Ros Seilava, Secretary of State of the Ministry of Economy and Finance and the Secretary General of GSC, accompanied by Senior Specialists and Specialists of GSC, led a discussing meeting via video conference with Technical Assistants from EU to review on “the Zero Draft of PFM Impact Assessment Focusing on System and Public Service Delivery”.
នាថ្ងៃអង្គារ ១០កើត ខែមិគសិរ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២១, វេលាម៉ោង ៩:០០ នាទី ព្រឹក, ឯកឧត្តម យ៉េត វីណែល អនុរដ្ឋលេខាធិការនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ (កសហវ.), ជាអគ្គលេខាធិការរង នៃអគ្គលេខាធិការដ្ឋានគណៈកម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ (អ.គ.ហ.) និងជាប្រធានក្រុមការងារចំពោះកិច្ចកម្រិតបច្ចេកទេស, តំណាងឯកឧត្តម រស់ សីលវ៉ា រដ្ឋលេខាធិការនៃ កសហវ. និងជាអគ្គលេខាធិការនៃ អ.គ.ហ., អមដោយលោក អ៊ុំ យុទ្ធី ប្រធានផ្នែករដ្ឋបាល ហិរញ្ញវត្ថុ និង ត្រួតពិនិត្យនិងវាយតម្លៃ នៃ អ.គ.ហ. និងជាអនុប្រធានក្រុមការងារចំពោះកិច្ចកម្រិតបច្ចេកទេស បានចូលរួមកិច្ចប្រជុំក្រុមការងារចំពោះកិច្ចកម្រិតថ្នាក់ដឹកនាំពិភាក្សាលើ “សេចក្តីព្រាងប្រកាសស្តីពីគោលការណ៍ និងនីតិវិធីសម្រាប់ការគ្រប់គ្រងចំណូលមិនមែនសារពើពន្ធ ក្នុងលក្ខខណ្ឌនៃការផ្ទេរមុខងារចំពោះចំណូលពីសេវាសាធារណៈ ចំណូលពីការផាកពិន័យនិងការដាក់ទណ្ឌកម្ម និងក្នុងលក្ខខណ្ឌនៃការចែករំលែកចំណូលពីសេវាសាធារណៈនិងចំណូលពីទ្រព្យសម្បត្តិរដ្ឋ ពីរដ្ឋបាលថ្នាក់ជាតិទៅឱ្យរដ្ឋបាលថ្នាក់ក្រោមជាតិ” តាមរយៈប្រព័ន្ធវីឌីអូអនឡាញ ។ កិច្ចប្រជុំនេះ ដឹកនាំដោយឯកឧត្តមបណ្ឌិត វង់ សណ្តាប់ រដ្ឋលេខាធិការ នៃ កសហវ. និងជាប្រធានក្រុមការងារចំពោះកិច្ចកម្រិតថ្នាក់ដឹកនាំ ដោយមានការអញ្ជើញចូលរួមពីក្រុមការងារចំពោះកិច្ចកម្រិតថ្នាក់ដឹកនាំ និងក្រុមការងារចំពោះកិច្ចកម្រិតបច្ចេកទេសរៀបចំក្របខណ្ឌគតិយុត្តសម្រាប់ការគ្រប់គ្រងចំណូលមិនមែនសារពើពន្ធក្នុងលក្ខខណ្ឌនៃការផ្ទេរមុខងារ និងការចែករំលែកចំណូលមិនមែនសារពើពន្ធពីក្រសួង ស្ថាប័នឱ្យទៅដល់រដ្ឋបាលថ្នាក់ក្រោមជាតិ។
***********************************
On Tuesday , 14th December 2021, at 9:00am, H.E. Yeth Vinel, Under-Secretary of State of the Ministry of Economy and Finance (MEF), the Deputy Secretary-General of General Secretariat of the PFM Reform Steering Committee (GSC), and the Chairman of Ad-hoc Technical Working Group, representative of H.E. Ros Seilava, Secretary of State of the MEF and the Secretary-General of GSC, accompanied by Mr. Um Youthy, Head of Amin, Finance, M&E Division of GSC, and Vice Chairman of Ad-hoc Technical Working Group joined a virtual meeting to discuss the Draft Prakas on the principles and procedures for non-tax revenue management in condition of functions transferring for revenue from public services, revenue from fines and penalties, and in condition of sharing revenue from public services and revenue from state property from national administrations to sub-national administrations. This meeting is led by H.E Vong Sandab, Secretary of State of the MEF and the Chairman of Ad-hoc Working Group at Management Level with the participations of technical Ad-hoc working group and ad-hoc working group at management level for formulating legal framework for managing non-tax revenue in condition of transferring and sharing non-tax revenue from line ministries to sub-national level.
នាថ្ងៃពុធ ៤កើត ខែមិគសិរ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២១, វេលាម៉ោង ១០:៣០ នាទី ព្រឹក, ឯកឧត្តម យ៉េត វីណែល អនុរដ្ឋលេខាធិការ នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ (កសហវ.) និងជាអគ្គលេខាធិការរងនៃអគ្គលេខាធិការដ្ឋានគណៈកម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ (អ.គ.ហ.), អមដោយ លោក អ៊ុំ យុទ្ធី ប្រធានផ្នែករដ្ឋបាល ហិរញ្ញវត្ថុ និងត្រួតពិនិត្យនិងវាយតម្លៃ ព្រមទាំងមន្រ្តីជំនាញជាន់ខ្ពស់និងមន្រ្តីជំនាញនៃ អ.គ.ហ. បានដឹកនាំកិច្ចប្រជុំតាមប្រព័ន្ធវីឌីអូអនឡាញជាមួយតំណាងរូបិយវត្ថុអន្តរជាតិ ពិភាក្សាអំពី “លទ្ធផលបឋមនៃការវាយតម្លៃប្រសិទ្ធភាពនៃការអនុវត្តប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានសម្រាប់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ (FMIS) ដំណាក់កាលទី១ ដំណាក់កាលទី ២ និងដំណាក់កាលទី៣ (កំពុងអនុវត្ត)” ។
********************************************
On Wednesday, 8th December 2021, at 10:30am, H.E. Yeth Vinel, Under Secretary of State of the Ministry of Economy and Finance (MEF) and Deputy Secretary General of General Secretariat of the Public Financial Management Reform Steering Committee (GSC), accompanied by Mr. Um Youthy, Head of Administration Finance and Monitoring and Evaluation Division, Senior Specialist and Specialists of GSC, led a virtual meeting with representatives of International Monetary Fund (IMF) to discuss “the preliminary results of the efficiency of implementing FMIS Phase 1, Phase 2 and Phase 3 (Implementing)”.
asdf